ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
ផ្កាក្រចក​កើតឡើង​ដោយសារ​កង្វះ​កាល់ស្យូម​
04, Feb 2022 , 10:59 pm        
រូបភាព
​ផ្កាក្រចក​គឺជា​ចំណុច​សៗ​នៅលើ​ក្រចកដៃ​របស់​អ្នក​។ វា​ឧស្សាហ៍​កើតមានឡើង​ណាស់​តែ​មិន​មាន​បង្ករ​គ្រោះថ្នាក់​នោះ​ទេ​។ ជា​ទូទៅ​វា​កើតឡើង​ដោយសារ​ការ​ក្រចក​មាន​របួស ដូចជា​ការបុក​ទង្គិច​ត្រូវ​អ្វី​មួយ​ដោយ​អ្នក​មិន​ចាប់អារម្មណ៍​។ការ​បួស​ស្បែក​គល់​ក្រចក​ក៏​អាច​បង្ករ​ឱ្យមាន​ផ្កាក្រចក​ពេលដែល​ក្រចក​ដុះ​ចេញមកក្រៅ​បានដែរ​។ ដោយសារ​តែ​ក្រចក​ធម្មតា​ត្រូវការ​រយៈពេល​ជាច្រើន​សប្តាហ៍​ក្នុង​ការលូតលាស់ អ្នកនឹង​មិនឃើញ​ផ្កាក្រចក​រហូត​ទាល់តែ​រយៈពេល​ប៉ុន្មាន​សប្តាហ៍​កន្លងផុតទៅ ចាប់​តាំងពី​អ្នក​ធ្វើ​ឱ្យ​ក្រចក​របួស​ដោយ​មិន​ចាប់​អាម្មណ៏​។​

 
​ ​ប៉ុន្តែ​ប្រសិនបើ​អ្នក​មាន​ផ្កាក្រចក​នៅ​គ្រ​ប់ម្រាម​ឬមានច្រើនលើម្រាមតែមួយនោះ វា​អាច​ជា​សញ្ញា​នៃ​បង្វះជាតិ​ស័ង្កសី​, ប្រូតេអ៊ីន​, ឬ​កាល់ស្យូម​។ ពេល​ខ្លះ​វា​គឺជា​រោគសញ្ញា​នៃ​ជំងឺ​ក្រិន​ថ្លើម (cirrhosis) ប៉ុន្តែ​វា​កម្រ​ជា​សញ្ញា​ដំបូង​នៃ​ជំងឺ​នេះ​ណាស់ ហើយ​វា​ច្រើន​តែ​លេច​ចេញ​នៅពេល​រោគសញ្ញា​សំខាន់ៗ​កើតឡើង​រួច​ហើយ​។​
 
ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com