ពីនេះ ពីនោះ
«ទីនាំង» ឬ «ទីន័ង» យើងអាច​សរសេរបានដូចគ្នា
05, Feb 2022 , 7:29 am        
រូបភាព
វចនានុក្រមខ្មែរសម្តេចព្រះសង្ឃរាជ ជួន ណាត បញ្ជាក់ថា ពាក្យ «ទីនាំង» និង «ទីន័ង» សុទ្ធតែអាច​សរសេរបាន​ដូចគ្នា ហើយមានន័យ​ដូចគ្នា។

 
ទីន័ង ឬ ទីនាំង មានន័យថា យានជំនិះ ឬប្រាសាទដំណាក់​សម្រាប់​ក្សត្រិយ៍។ ព្រះទីន័ងអស្សតរ (សេះជំនិះក្សត្រិយ៍ ); ព្រះទីន័ងគជេន្ទ្រ (ដំរីជំនិះក្សត្រិយ៍ ); ព្រះទីន័ងនាវា (ទូកឬកប៉ាល់សម្រាប់ក្សត្រិយ៍ទ្រង់គង់ ) ។ ល ។
 
តាម​វចនានុក្រម ពាក្យនេះ ចេញពី​ភាសាសៀម ដែលអាន​ថា ធីណ័ង ដោយសំដៅលើ ទីអង្គុយ ឬ ឬទីសម្រាប់ក្សត្រិយ៍ទ្រង់ប្រថាប់។
 
ពាក្យ​ពាក់ព័ន្ធ​មួយចំនួន មានដូចជា ព្រះទីន័ងទេវាវិនិច្ឆ័យ ឬ ប្រាសាទទេវាវិនិច្ឆ័យ, ព្រះទីន័ងនាវា, ព្រះទីន័ងពាជី ឬ ព្រះទីន័ងអស្សតរ, ប្រាសាទភោជនីយ ឬ ព្រះទីន័ងភោជនីយ, ព្រះសិវិកា ឬ ព្រះទីន័ងសិវិកាវមានក្បាច់រចនាវិចិត្រ, ព្រះទីន័ងវ៉ែត, ព្រះទីន័ងគជេន្ទ្រ ជាដើម៕
 

Tag:
 ពន្យល់ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com