ពីនេះ ពីនោះ
មុជទឹក និង ងូតទឹក ខុសគ្នា​បែបណា?
04, Aug 2022 , 7:29 am        
រូបភាព
តាមពិតទៅ​យើងអាចបែងចែកច្បាស់​ហើយ​រវាងពាក្យ «មុជ» និង «ងូត» ប៉ុន្តែ​សារព័ត៌មាន​ថ្មីៗ សង្កេត​ឃើញថា មនុស្សមួយចំនួន​នៅតែ​សរសេរច្របូក​ច្របល់គ្នា។


«មុជ» មាន​ន័យ​ថា ពន្លិចក្បាលខ្លួនឯងទៅក្នុងទឹក, មុជទឹក។ រីឯពាក្យ «ជ្រមុជ» គឺ​ ចាប់សង្កត់ឲ្យមុជ។ ជ្រមុជជ្រមិន ឬ ជ្រមុជជ្រមឹន ចាប់ឈ្លីញក់ញីឲ្យមុជដោយការប្រឡែងលេង ។ ប្រើប្រាស់ញីញក់ឥតប្រណី, ឥតថ្នម ។ ជ្រមុជជ្រមុល ចាប់សង្កត់ជម្រុលឲ្យមុជ ។ បើមាន​គេនិយាយថា «មុជរបង» គឺ​មាន​ន័យថា ឱនក្បាល​ចូល​បន្ទាបខ្លួន​ចុះ។
 
រីឯ «ងូត» ឯណោះវិញ មានន័យថា ស្រោចទឹកជម្រះកាយខ្លួនឯង, ងូតទឹក ។ តាម​វចនានុក្រមខ្មែរ​សម្តេចព្រះសង្ឃរាជ ជួន ណាត ក្រៅពី​កិរិយាសព្ទ ពាក្យនេះ ជួនកាលប្រើជានាមសព្ទ។ ឧទាហរណ៍ដូចជា ភ្លៀងមួយងូត គឺភ្លៀងល្មមទទឹកខ្លួនដូចគេងូត ឬ ល្មមងូតបាន ៕
 

Tag:
 ពន្យល់ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com