កីឡាអន្តរជាតិ
អន្តរជាតិ
កីឡាការិនី Peng Shuai បដិសេធជាថ្មីមិនបានចោទនរណាម្នាក់ពីករណីបំពានផ្លូវភេទឡើយ
07, Feb 2022 , 5:40 pm        
រូបភាព
ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានបារាំងមួយ កីឡាការិនីវាយកូនបាល់ Peng Shuai បានបដិសេធជាថ្មីថា មិនដែលចោទនរណាម្នាក់ពីបទបំពានផ្លូវភេទមកលើនាងឡើយ។



អត្តពលិកចិន Peng Shuai បានបង្កការភ្ញាក់ផ្អើលបន្ទាប់ពីទម្លាយរឿងការបំពានផ្លូវភេទដោយមន្រ្តីជាន់ខ្ពស់ចិនកាលពីខែវិច្ឆិកា ឆ្នាំ២០២១។ ប៉ុន្តែនាងបានបដិសេធម្ដងហើយម្ដងទៀតថា មិនបានចោទនរណាម្នាក់ទៅវិញ។
 
នៅក្នុងកិច្ចសម្ភាសជាមួយកាសែតបារាំង L’Equipe នៅសណ្ឋាគាមួយក្នុងទីក្រុងប៉េកាំង Peng Shuai អះអាងជាថ្មីថា នាងមិនដែលចោទប្រកាន់នរណាម្នាក់ពីការបំពានផ្លូវភេទលើខ្លួននាងឡើយ។
 
កីឡាការិនីចិនរូបនេះ ក៏បានជួបជាមួយប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ Thomas Bach ច្រើនដែរ។ ជំនួបចុងក្រោយរវាង Peng Shuai ជាមួយលោក Thomas Bach ប្រធាន IOC បានធ្វើឡើងកាលពីថ្ងៃទី៥ខែកុម្ភៈនៅក្នុងទីតាំងកន្លែងស្នាក់នៅរបស់អត្តពលិកអូឡាំពិកទាំងអស់៕
 
 

Tag:
 Tennis
  Peng Shuai
© រក្សាសិទ្ធិដោយ thmeythmey.com