កីឡាអន្តរជាតិ
អន្តរជាតិ
កីឡាការិនី Peng Shuai បង្ហាញមុខជាថ្មី ដោយទៅទស្សនាការប្រកួតអូឡាំពិក
08, Feb 2022 , 3:59 pm        
រូបភាព
កីឡាការិនីវាយកូនបាល់ Peng Shuai បានទៅទស្សនាការប្រកួតជិះស្គីក្បាច់សេរី (Freestyle Skiing) ស្របពេលដែលសំណុំរឿងបំពានផ្លូវភេទមិនទាន់ចប់។



កីឡាការិនីចិនរូបនេះ បានទស្សនាការប្រកួតរបស់កីឡាការិនីជិះស្គីចិន Eileen Gu ដែលបានឈ្នះមេដាយមាសវិញ្ញាសា Free Ski Big Air ទោលផ្នែកស្ត្រីថ្ងៃទី៨ ខែកុម្ភៈ។
 
Peng Shuai ត្រូវបានគេឃើញអង្គុយក្នុងកីឡដ្ឋាននាទីក្រុងប៉េកាំងក្នុងសម្លៀកបំពាក់អាវរងាពណ៌ខ្មៅដែលមានភ្ជាប់ជាមួយទង់ជាតិចិន ហើយបានពាក់មួកពណ៌ខ្មៅដែលមានសញ្ញាកងអូឡាំពិក។
 
ប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ Thomas Bach ប្រាប់ទៅទីភ្នាក់ងារ Reuters ថា លោកបានជួបហើយជជែកគ្នាជាមួយកីឡាការិនី Peng Shuai នៅពេលដែលនាងបានអង្គុយនៅក្នុងកីឡដ្ឋានប្រកួតជិះស្គីក្បាច់សេរី។
 
«នាង (Peng Shuai) ក៏ដូចជាអត្តពលិកដទៃទៀតអ៊ីចឹង ហើយខ្ញុំក៏មានឱកាសជួបជាមួយអត្តពលិកដែលមកពីប្រទេសស្វីស អាល្លឺម៉ង់ និងអាម៉េរិកផងដែរ។»លោក Bach បានបន្ថែមបែបនេះ។
 
និយាយប្រាប់ទៅកាន់កាសែតបារាំង L’Equipe ថ្ងៃទី៧ ខែកុម្ភៈ កីឡាការិនីវ័យ៣៥ឆ្នាំ បានបដិសេធជាថ្មីម្តងទៀតថា មិនបានចោទប្រកាន់នរណាម្នាក់ពីការបំពានផ្លូវភេទលើនាងឡើយ។
 
 

Tag:
 Peng Shuai
  Eileen Gu
  Olympic Beijing 2022
© រក្សាសិទ្ធិដោយ thmeythmey.com