ជាតិ
​​​ន​យោ​បាយ​ជាតិ​
ព្រះអង្គម្ចាស់នរោត្តម ចក្រាវុធ ក្លាយជាប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច ផ្លូវការ
09, Feb 2022 , 10:12 am        
រូបភាព
ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ បុត្រាច្បងសម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ ត្រូវបានជ្រើសតាំងឲ្យធ្វើជាប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច ផ្លូវការ តាមរយៈអង្គសមាជគណបក្ស ដែលរៀបចំឡើងនៅព្រះដំណាក់វាលស្បូវ នាព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២២ នេះ។



លោក ញឿន រ៉ាដែន អ្នកនាំពាក្យគណបក្សហ្វ៊ុនស៊ិនប៉ិន បានបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗថា ក្រៅពីជ្រើសតាំងប្រធាន គណបក្សមានអនុប្រធានថ្មី៣រូប គឺលោក ឆឹង ចំរើន, លោក ពៅ អេងគ្រី និងលោក ប៉ោ ប៊ុនស្រ៊ឺ។

ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ បានកាន់តួនាទីជាប្រធានស្តីទីគណបក្សហ្វ៊ុនស៊ិនប៉ិច ចាប់តាំងពីព្រះសុខភាពសម្តេចក្រុមព្រះចុះខ្សោយ រហូតដល់យាងចូលទិវង្គត កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១។

សមាជជ្រើសរើសក្បាលម៉ាស៊ីនដឹកនាំនេះ គឺធ្វើឡើងតាមការតម្រូវរបស់សម្តេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២០ ខែមករា៕



© រក្សាសិទ្ធិដោយ thmeythmey.com