COVID-19
អន្តរជាតិ
ករណីអូមីក្រុងកាន់តែកើននៅកម្ពុជា ដោយក្រសួងរកឃើញ៣០០ករណីបន្ថែមទៀត
12, Feb 2022 , 12:02 pm        
រូបភាព
 សិស្សតូចៗត្រូវបានណែនាំឲ្យពាក់ម៉ាស
សិស្សតូចៗត្រូវបានណែនាំឲ្យពាក់ម៉ាស
តាមសេចក្តីជូនព័ត៌មាននាថ្ងៃទី ១២ កុម្ភៈនេះ ក្រសួងសុខាភិបាលប្រកាសរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ប្រភេទបំប្លែងថ្មី«អូមីក្រុង» ចំនួន ៣០០នាក់ទៀត។

 
 
ក្នុងចំណោមករណីថ្មីទាំង៣០០ មាន ២៩៥នាក់ ជាករណីឆ្លងក្នុងសហគមន៍  និង៥ជាករណីនាំចូល។ ជាមួយគ្នានេះ ក៏មានអ្នកជំងឺចំនួន១៣៥ បានសះស្បើយពីកូវីដ-១៩ ផងដែរ។
 
បច្ចុប្បន្នកម្ពុជា មានអ្នកឆ្លងសរុប ១២៣ ០៤២នាក់ ខណៈអ្នកជាសះស្បើយ ១១៨ ៦៦០ នាក់ និងអ្នកស្លាប់ ៣ ០១៥នាក់។
 
ក្រសួងបានបញ្ជាក់ថា ករណីអូម៉ូក្រុងក្នុងសហគមន៍កម្ពុជា ឡើងដល់១៩៨៣នាក់ហើយ៕
 

Tag:
 កូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com