ដោយ៖ អ៊ុត រស្មី និង អ៊ូ សុខមាន
ភ្នំពេញ៖ ក្រោយមានលិខិតឆ្លើយតបរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទៅកាន់រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខា ប្រមាញ់ និងនេសាទ លើករណីសំណើសុំផ្អាកការផ្តួចផ្តើមរៀបចំនីតិវិធីដេញថ្លៃជ្រូករស់សម្រាប់នាំចូលមកកម្ពុជា ស្ថាប័នទាំងពីរ បានចេញសេចក្តីប្រកាសព័ត៌មានជាបន្តបន្ទាប់រៀងៗខ្លួនដើម្បីបង្ហាញជំហរលើយន្តការដេញថ្លៃជ្រូករស់។