ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្តេច ហ៊ុន សែន៖ ទោះស្ថានភាពមីយ៉ាន់ម៉ាមិនប្រែប្រួល ប៉ុន្តែសំខាន់មនុស្សបាននិយាយគ្នា
16, Feb 2022 , 9:32 am        
រូបភាព
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងអំណរគុណជប៉ុន ដែលបន្តគាំទ្រដំណើរទស្សនកិច្ចរបស់សម្តេចទៅកាន់ប្រទេសមីយ៉ាន់ម៉ា។ សម្តេចទទួលស្គាល់ថា មិនទាន់មានភាពប្រែប្រួលនោះឡើយក្រោយដំណើរទស្សនកិច្ចរបស់សម្តេច ប៉ុន្តែសំខាន់មនុស្សបាននិយាយគ្នា បើបន្តទុកឲ្យស្ថានភាពបែបនេះ បញ្ហានៅមីយ៉ាន់ម៉ាពី៥ទៅ១០ឆ្នាំ នឹងមិនទាន់បញ្ចប់នោះដែរ។



«តើមានមនុស្សប៉ុន្មានអ្នកស្លាប់ដោយសារដំណើរទស្សនកិច្ចរបស់ខ្ញុំ? មិនមែនទៅព្រឹក បានផលល្ងាចនោះទេ»។ នេះជាការបញ្ជាក់របស់សម្តេច នាពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ស្ពាន៧កន្លែងនៅភូមិសាស្ត្រខេត្តក្រចេះ និងព្រៃវែង នាព្រឹកថ្ងៃពុធ ទី១៦ ខែកុម្ភៈ។ សម្តេចបានលើកឡើងថា ដំណើរសន្តិភាពត្រូវការពេលយូរ ដោយតម្រូវឲ្យមានការចរចាគ្នា។

សម្តេច ហ៊ុន សែន បានបញ្ជាក់ថា សម្តេចនិយាយក្នុងនាមជានាយករដ្ឋមន្ត្រីកម្ពុជា ប៉ុន្តែបើសម្តេចមិននៅស្ងៀម ក៏នៅមានអ្នកចោទប្រកាន់សម្តេច ថា អត់សកម្មផងដែរក្នុងនាមជាប្រធានអាស៊ាន។

ប្រមុខរដ្ឋាភិបាល បានអះអាងថា ក្នុងបញ្ហាមីយ៉ាន់ម៉ា ប្រេសិតពិសេសរបស់អង្គការសហប្រជាជាតិ (UN) លោកស្រី Noeleen Heyzer ក៏ត្រូវមាត់ពីក្រុមអ្នករិះគន់ផងដែរ មិនមែនតែសម្តេចនោះឡើយ៕





© រក្សាសិទ្ធិដោយ thmeythmey.com