COVID-19
កីឡាអន្តរជាតិ
អន្តរជាតិ
អ្នករៀបចំអូឡាំពិកប៉េកាំងថា​ គ្មានករណីឆ្លងកូវីដ-១៩ ថ្មីឡើយ
17, Feb 2022 , 5:36 pm        
រូបភាព
អ្នករៀបចំកម្មវិធីអូឡាំពិកប៉េកាំងថ្ងៃទី១៧ខែកុម្ភៈ បាននិយាយថា គ្មានករណីឆ្លងកូវីដ-១៩ ថ្មីឡើយសម្រាប់ថ្ងៃទី១៦ ខែកុម្ភៈ ក្នុងចំណោមអត្តពលិកនិងក្រុមបុគ្គលិកអូឡាំពិកទាំងអស់។ នេះជាលើកទីមួយហើយដែលគ្មានករណីឆ្លងកូវីដ-១៩ ថ្មី ចាប់តាំងពីមុនបើកព្រឹត្តិការណ៍។


បើតាមសេចក្តីថ្លែងការណ៍របស់គណៈកម្មាធិការរៀបចំអូឡាំពិក មិនមាន​ករណីកូវីដ-១៩ ថ្មីត្រូវបានរកឃើញឡើយក្នុងចំណោមអត្តពលិកនិងបុគ្គលិកអូឡាំពិកទាំងក្នុងទីកន្លែងស្នាក់នៅបិទជិត និងអត្តពលិកដែលមកដល់អាកាសយានដ្ឋានអន្តរជាតិប៉េកាំង។
 
ដើម្បីកាត់បន្ថយការរីករាលដាលកូវីដ-១៩ ទីក្រុងប៉េកាំងបានដាក់ឱ្យមានប្រព័ន្ធស្នាក់នៅបិទជិត​ សម្រាប់អត្តពលិកដែលនៅដាច់ដោយឡែកពីសាធារណៈជននៅតំបន់ខាងក្រៅ។
 
«ពេលនេះមានអត្តពលិកច្រើននាក់ បានត្រៀមខ្លួនសម្រាប់ប៉ារ៉ាអូឡាំពិក ហើយក៏មានមនុស្សច្រើនអ្នកចាកចេញត្រលប់ទៅវិញ។ ករណីឆ្លងកូវីដ-១៩ ជាប្រចាំបានធ្លាក់ចុះ វាបានបញ្ជាក់ថាប្រព័ន្ធដាក់អត្តពលិកដាច់ដោយឡែកពីសាធារណៈជន បានគ្រប់គ្រងកូវីដ-១៩ យ៉ាងល្អ។» លោក Huang Chun នាយករងការិយាល័យបង្កាជំងឺរាតត្បាតជំងឺឆ្លងទីក្រុងប៉េកាំងនិយាយបែបនេះ។
 
អ្នករៀបចំកម្មវិធីប៉េកាំង២០២២ បានចាប់ផ្តើមផ្សព្វផ្សាយសាធារណៈចំនួនករណីឆ្លងជាប្រចាំថ្ងៃ តាំងពីថ្ងៃទី២៤ ខែមករាមកម្ល៉េះ។ ពេលផ្សាយនោះ អ្នករៀបចំកម្មវិធីបាននិយាយថាការឆ្លងចំនួន ៧២ បានរកឃើញនៅតាំងពីថ្ងៃទី៤ ខែមករា។
 
ព្រឹត្តិការណ៍កីឡាករអូឡាំពិកប៉េកាំង២០២២ នឹងត្រូវបិទបញ្ចប់នៅថ្ងៃទី២០ ខែកុម្ភៈ ហើយការប្រកួតប៉ារ៉ាអូឡាំពិកក្នុងទីក្រុងប៉េកាំងក៏នឹងត្រូវចាប់ផ្តើមនៅថ្ងៃទី៤ ខែមីនានិងបញ្ចប់នៅថ្ងៃទី ១៣ខែមីនា៕
 

Tag:
 Olympic Beijing 2022
  Covid-19
© រក្សាសិទ្ធិដោយ thmeythmey.com