ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
សាច់ ៤ ប្រភេទ​នេះ​ផ្ទុក​ជាតិពុល​ច្រើន មិនគួរ​មិន​ទទួលទាន​ច្រើនពេក​ទេ​
18, Feb 2022 , 10:29 pm        
រូបភាព
សាច់ ៤ ប្រភេទ​ខាងក្រោម​សម្បូរ​ទៅដោយ​សារធាតុចិញ្ចឹម ប៉ុន្តែ​ក៏មាន​ផ្ទុក​ជាតិពុល​ជាច្រើន ដែល​ប៉ះពាល់​ដល់​សុខភាព​របស់​អ្នក ប្រសិនបើ​ទទួលទាន​ច្រើនពេក​។ ដូច្នេះហើយ ប្រសិនបើ​អ្នក​ចង់​ការពារ​សុខភាព អ្នក​គួរតែ​កំណត់​ការប្រើប្រាស់​របស់​វា​។

 
​សាច់​កែច្នៃ​
 
​សាច់​ដែល​ត្រៀម​រួចរាល់​គឺ​ចំណេញ​ពេលវេលា និង​ឆ្ងាញ់​ទៀតផង ដូច្នេះហើយ​ទើបត្រូវ​បាន​មនុស្ស​ជាច្រើន​ចូលចិត្ត​។ ប៉ុន្តែ​នៅ​ពីក្រោយ​រសជាតិ​ដ៏​ទាក់ទាញ​នៃ​អាហារ​ទាំងនេះ វា​តែងតែមាន​គ្រោះថ្នាក់​ដល់​សុខភាព​របស់​យើង​។​
 
​ការសិក្សា​បាន​រកឃើញថា​ការទទួល​ទាន​សាច់​កែច្នៃ​ប្រហែល 50 ក្រាម​ក្នុង​មួយថ្ងៃ​អាច​បង្កើន​ហានិភ័យ​នៃ​ជំងឺមហារីក​ពោះវៀនធំ​រហូតដល់ 20% ។ លើសពីនេះ សាច់​កែច្នៃ​ក៏​បង្កើន​ហានិភ័យ​នៃ​ជំងឺមហារីក​ដែល​ទាក់ទង​នឹង​ប្រព័ន្ធ​រំលាយ​អាហារ​ដូចជា មហារីកក្រពះ មហារីក​ពោះវៀនធំ សាច់​កែច្នៃ​ក៏​ជា​ពិរុទ្ធជន​ដែល​គំរាមកំហែង​ដល់​សុខភាព​ប្រព័ន្ធ​សរសៃឈាម​បេះដូង​យ៉ាង​ស្ងៀមស្ងាត់ ដូចជា​បង្កើន​ជាតិ​ស្ករ​ក្នុង​ឈាម បង្កើន​កម្រិត​កូ​ឡេ​ស្តេ​រ៉ុល​អាក្រក់​ក្នុង បង្កើន​សម្ពាធ​ឈាម​…
 
​ដូច្នេះហើយ ប្រជាជន​ជប៉ុន​តែងតែ​កម្រ​ទទួលទាន​សាច់​កែច្នៃ ផ្ទុយទៅវិញ​ពួកគេ​តែងតែ​បរិភោគ​ត្រី និង​តៅហ៊ូ ដើម្បី​ការពារ​សុខភាព​។​
 
​សាច់​អាំង​
 
​សាច់​អាំង ត្រី​ដុត ឬ​អាហារ​សមុទ្រ​ដុត​ដែលមាន​ក្លិន​ឈ្ងុយ និង​រសជាតិ​ឆ្ងាញ់ គឺជា​មុខម្ហូប​ដែល​មនុស្ស​ជាច្រើន​ចូលចិត្ត​។ ប៉ុន្តែ​តាមពិតទៅ នេះ​ក៏​ជា​ពិរុទ្ធជន​មួយ​ដែល​អាច​បង្កើន​ហានិភ័យ​នៃ​ជំងឺមហារីក​។​
 
​យោងទៅតាម​អ្នកជំនាញ​អាហារូបត្ថម្ភ​បានឱ្យដឹងថា នៅពេលដែល​មនុស្ស​ដុត​អាហារ ឬ​ចម្អិន​វា​នៅ​សីតុណ្ហភាព​ខ្ពស់ វា​អាច​បង្កើតជា​សមាសធាតុ​ដែល​អាច​បណ្តាលឱ្យ​មានកា​រ​ផ្លាស់ប្តូរ DNA របស់​អ្នក​ដែល​អាច​នាំឱ្យ​កើត​ជំងឺមហារីក​។ ការទទួល​ទាន​អាហារ​ទាំងនេះ​ក្នុង​បរិមាណ​ច្រើន​អាច​នាំឱ្យ​កើត​មហារីក​មួយចំនួន រួមទាំង​មហារីក​ក្រពេញ​ប្រូ​ស្តា​ត មហារីក​ពោះវៀនធំ និង​មហារីក​លំពែង​។ ជាមួយគ្នានេះ សាច់​អាំង ក៏​ជា​មូលហេតុ​នាំឱ្យ​ឡើង​ទម្ងន់ ធាត់ លើសឈាម សម្រាប់​អ្នកផង​ដែរ​។ ដូច្នេះ វា​ជាការ​ប្រសើរ​ក្នុងការ​កំណត់​ការប្រើប្រាស់​របស់​វា ដើម្បី​សុខភាព​កាន់តែ​ប្រសើរ​។​
 
​សាច់​ក្រហម​
 
​អាហារ​បន្ទាប់​ក្នុង​បញ្ជី​អាហារ​ដែល​អាច​បង្ក​មហារីក ដែល​អ្នក​ត្រូវ​កំណត់​ការប្រើប្រាស់​របស់​អ្នក​គឺ​សាច់​ក្រហម​។​
 
​យោងតាម​អ្នកជំនាញការ​ទទួលទាន​សាច់​ក្រហម​ក្នុង​បរិមាណ​ច្រើន​មាន​ទំនាក់ទំនង​នឹង​ជំងឺមហារីក​ដូចជា មហារីកក្រពះ មហារីក​ពោះវៀនធំ ក្រិន​ថ្លើម រលាក​តម្រងនោម​… ។ ជាមួយគ្នានេះដែរ ប្រសិនបើ​អ្នកទទួល​ទាន​សាច់​ក្រហម​ច្រើនពេក​ក៏​ជា​មូលហេតុ​នៃ ជំងឺ​រលាក​សន្លាក់​ហ្គោ​ដ ខ្លាញ់​ក្នុង​ឈាម ជំងឺ​ទឹកនោមផ្អែម និង​ជំងឺ​បេះដូង​។ ដូច្នេះហើយ ជនជាតិ​ជប៉ុន​តែងតែ​ជំនួស​សាច់​ក្រហម​ជាមួយ​ត្រី ឬ​សា​ច់ស និង​បន្លែ ដើម្បី​សុខភាព​ល្អ​។​
 
​សាច់​ប្រឡាក់​ប្រៃ​
 
​សាច់​មួយ​ប្រភេទ​ដែល​ងាយ​បង្ក​មហារីក​សម្រាប់​អ្នក​គឺ​សាច់​ដែលមាន​ជាតិ​ប្រៃ​ខ្លាំងពេក​។ សាច់​ទាំងនេះ​ច្រើន​តែមាន​ជាតិ​សូ​ដ្យូ​ម​ច្រើន ដែល​ជះឥទ្ធិពល​យ៉ាងធ្ងន់ធ្ងរ​ដល់​ក្រពះ និង​ប្រព័ន្ធ​រំលាយ​អាហារ​របស់​អ្នក បង្ក​មហារីកក្រពះ ពោះវៀនធំ និង​ពោះវៀនធំ​។ ជាមួយគ្នានេះ សាច់​ប្រភេទ​នេះ​ក៏​ងាយ​នឹង​បង្ក​ជា​ជំងឺលើសឈាម ជំងឺ​បេះដូង ថ្លើម និង​ក្រលៀន​…​។​
 
​ដូច្នេះហើយ អ្នក​គួរតែ​កំណត់​ការប្រើប្រាស់​សាច់​ប្រៃ ឬ​ត្រី​ប្រៃ ដើម្បី​ការពារ​សុខភាព​ខ្លួនឯង​៕
 
ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com