ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
តើ​គ្រោះថ្នាក់​នៃ​ការ​ហឺត​ផ្សែង​បារី​មាន​អ្វីខ្លះ​?
19, Feb 2022 , 6:59 am        
រូបភាព
មនុស្ស​ជាច្រើន​គិតថា ដោយសារតែ​ពួកគេ​មិន​ជក់បារី​, ពួកគេ​មិន​គួរ​បារម្ភ​អំពី​បញ្ហា​ដែល​ទាក់ទង​នឹង​បារី​នោះទេ​។​​ការពិត​គឺ​ថា ការ​ហឺត​ផ្សែង​បារី​, ដែល​ជា​ការ​លាយឡំ​គ្នា​នៃ​ផ្សែង​ដែល​មក​ពី​ការបញ្ចេញ​មក​ក្រៅ​ដោយ​អ្នក​ជក់បារី និង​ពី​ការដុត​បារី​, គឺ​មាន​គ្រោះថ្នាក់​ដូចនឹង​ការជក់បារី​ផងដែរ​។



អ្នក​ដែល​ជក់បារី មិន​ចង់​បង្ក​អោយ​នរណា​ម្នាក់​នៅ​ជុំវិញ​គាត់​មាន​គ្រោះថ្នាក់​នោះ​ទេ ប៉ុន្តែ​ការ​ធ្វើ​របៀប​នេះ​ធ្វើអោយ​អ្នក​ជុំវិញ​គាត់​ទទួលរង​ផលប៉ះពាល់​ដូច​គាត់​ដូចគ្នា​។​​ក្រៅពី​មាន​ក្លិន​ទៅលើ​សម្លៀកបំពាក់ និង​សក់​របស់​អ្នក​ហើយ​, ផ្សែង​បារី​ផ្សំ​ពី​សារធាតុ​គីមី​ជាង​៤.០០០​មុខ​, ដែល​ភាគច្រើន​នៃ​សារធាតុ​គីមី​នោះ​បង្កើន​ហានិភ័យ​នៃ​ជំងឺមហារីក និង​ជំងឺ​បេះដូង​។ ការ​ហឺត​ផ្សែង​បារី​អាច​ធ្វើអោយ​រលាក​លើផ្លូវ​ដង្ហើម និង​ក្លាយ​ជា​មាន​រោគសញ្ញា​ធ្ងន់ធ្ងរ​ភ្លាមៗ​នៃ​ជំងឺហឺត​៕
 
ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com