កីឡាអន្តរជាតិ
អន្តរជាតិ
លោក Rangnick ថា ការឈ្នះ Leed ជាចម្លើយដ៏ល្អចំពោះពាក្យចចាមអារ៉ាមនៃភាពមិនចុះសម្រុងក្នុងក្រុម
21, Feb 2022 , 4:41 pm        
រូបភាព
លោក Raft Rangnick គ្រូបង្វឹកបណ្តោះអាសន្នក្លិបបិសាចក្រហម Manchester United ចាត់ទុកជ័យជម្នះលើ Leed United ដោយលទ្ធផល ៤-២ ជាការឆ្លើយតបយ៉ាងល្អបំផុតចំពោះពាក្យចចាមអារ៉ាមនៃភាពមិនចុះសម្រុងគ្នារវាងកីឡាករក្នុងបន្ទប់សម្លៀកបំពាក់។



រឿងរ៉ាវក្នុងបន្ទប់ផ្លាស់សម្លៀកបំពាក់របស់ក្រុមបិសាចក្រហម បានលេចឡើងទាក់ទងតំណែងប្រធានក្រុមរវាងខ្សែប្រយុទ្ធ Cristiano Ronaldo និងប្រធានក្រុមបច្ចុប្បន្ន Harry Maguire ។
 
គ្រូបង្វឹកវ័យ៦៣ឆ្នាំ ក៏បានបដិសេធជុំវិញរឿងរ៉ាងពាក្យចចាមអារ៉ាមទាំងអស់ និងបានបញ្ជាក់ថាខ្សែការពារ Maguire នៅតែជាប្រធានក្រុម ហើយកីឡាទាំងអស់មានតួនាទីរៀងៗខ្លួន។
 
«ការប្រកួតថ្ងៃនេះពិតជាសំខាន់ខ្លាំងណាស់ មិនត្រឹមតែជ័យជម្នះឡើយ ព្រោះក្រុមយើងបានឆ្លើយតបនូវចម្លើយមួយបានយ៉ាងល្អតាមតែអាចធ្វើទៅបាន។ ជ័យជម្នះលើកនេះក៏ជាការឆ្លើយយ៉ាងល្អបំផុតចំពោះរឿងរ៉ាវពាក្យចចាមអារ៉ាមដែលថាក្រុមមានបញ្ហាក្នុងបន្ទប់ផ្លាស់សម្លៀកបំពាក់។» លោក Rangnick និយាយបែបនេះក្រោយចប់ការប្រកួត។
 
មិនត្រឹមតែប៉ុណ្ណោះ Ronaldo ឆ្លើយតប ក្រោយជ័យជម្នះលើក្រុម Leed United ថា ក្រុមបិសាចក្រហមនៅតែសាមគ្គីជាធ្លុងមួយ។
 
បិសាចក្រហម Manchester United នឹងត្រូវជួបប្រកួតតទល់ជាមួយក្រុម Atletico Madrid នៅថ្ងៃទី២៤ ខែកុម្ភៈ នៃព្រឹត្តិការណ៍ពានរង្វាន់ UEFA Champions League វគ្គ១៦ក្រុមជើងទីមួយនាកីឡដ្ឋាន Wanda Metropolitano៕
 
 
 

Tag:
 Raft Rangnick
  Manchester United
© រក្សាសិទ្ធិដោយ thmeythmey.com