កីឡាអន្តរជាតិ
អន្តរជាតិ
Djokovic ត្រៀមចូលប្រកួតដំបូងក្នុងឆ្នាំ ២០២២ ក្រោយខកខាន Australian Open
22, Feb 2022 , 10:29 am        
រូបភាព
កីឡាករវាយកូនបាល់ Novak Djokovic កំពុងសម្លឹងមើលឱកាសសម្រាប់ចូលប្រកួតវាយកូនបាល់នៅទីក្រុងឌូបៃ ក្រោយខកខានប្រកួតកម្មវីធី Australian Open កាលពីខែមករាកន្លងទៅ។



Novak Djokovic បានខកខានការប្រកួតក្នុងកម្មវិធី Australian Open ដោយសារតែកីឡាករសញ្ជាតិស៊ែប៊ីបានបដិសេធមិនព្រមចាក់វ៉ាក់សាំងបង្កាជំអឺកូវីដ-១៩ ហើយរដ្ឋាភិបាលអូស្ត្រាលីបានបណ្តេញរូបគេចេញមិនឱ្យប្រកួតកាលពីខែមករាកន្លងទៅ។
 
ថ្ងៃទី២១ ខែកុម្ភៈកីឡាករវ័យ៣៤ឆ្នាំនឹងត្រូវចូលរួមការប្រកួតជាថ្មី ហើយជាលើកដំបូងប្រចាំឆ្នាំ ២០២២ នៅក្នុងកម្មវិធី Dubai Duty Free Championship ទល់កីឡាករអ៊ីតាលី Lorenzo Musetti ដែលមានលំដាប់ថ្នាក់លេខ៥៧ ។
 
«ខ្ញុំបានត្រៀមខ្លួនបានយ៉ាងល្អ ហើយខ្ញុំក៏សប្បាយចិត្តដោយបានចូលរួមប្រកួតកម្មវិធីវាយកូនបាល់ម្តងទៀត។ ខ្ញុំសប្បាយចិត្តខ្លាំងណាស់ដែលបានចូលប្រកួតជាថ្មីម្តងទៀត ក៏ជាការចាប់ផ្តើមក្នុងឆ្នាំនេះ។ ភាពខ្លាំងរបស់ខ្ញុំគឺខ្ញុំមើលថែរក្សាសុខភាពឱ្យបានល្អបានល្អសម្រាប់ការប្រកួត។» Djokovic និយាយក្នុងសន្និសីទកាសែតបែបនេះ មុនការប្រកួត៕
 

Tag:
 Novak Djokovic
  Tennis
© រក្សាសិទ្ធិដោយ thmeythmey.com