ពីនេះ ពីនោះ
ងីងើ, ងេងើ, រងេរងើ, រងីរងើ, ល្ងីល្ញើ, ល្ងេល្ងើ សុទ្ធតែជាសរសេរ​បាន​ទាំងអស់
22, Feb 2022 , 7:29 am        
រូបភាព
ងីងើ, ងេងើ, រងេរងើ, រងីរងើ, ល្ងីល្ញើ, ល្ងេល្ងើ សុទ្ធតែជាពាក្យ​មាននៅ​ក្នុងវចនានុក្រមខ្មែរសម្តេចព្រះសង្ឃរាជ ជួន​ ណាត។

 
 
«ងីងើ» ឬ «ងេងើ» ជាកិរិយាវិសេសន៍ និងជាគុណសព្ទ ដែលមានន័យថា ដែលគ្រលៀសរេទៅរេមក។ ធ្វើក្បាលងីងើ ។
 
រីឯពាក្យ «រងេរងើ» យើងអាច​សរសេរបាន​ថា «រងីរងើ, រងេរងើ, ល្ងីល្ងើ ឬ ល្ងេល្ងើ» ក៏បាន ទៅ​តាមទម្លាប់​ដែល​ប្រើ។ 
ពាក្យទាំងនេះ មានន័យថា ដែលងេងើៗរឿយៗ; ដែលទញ់ទាល់វិលវល់ស្មារតីមមិងមមាំង។
 
ពាក្យដែលមានន័យ​ប្រហាក់គ្នា មានដូចជា ភ្លីភ្លើ, ល្មេញល្មើ ឬល្ងង់។ នេះ​បើតាម​ការដកស្រង់ក្នុងវចនានុក្រម៕
 

Tag:
 ពន្យល់ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com