ជាតិ
រដ្ឋបាលខេត្តបាត់ដំបងរៀបចំសណ្ដាប់ធ្នាប់ជាថ្មីនៅតំបន់អគារអភិរក្ស
26, Feb 2022 , 5:29 pm        
រូបភាព
ដោយ: ថ្មីៗ
អាជ្ញាធរខេត្តបាត់ដំបង នឹងចាប់ផ្តើមរៀបចំកែលម្អ សណ្ដាប់ធ្នាប់ សោភ័ណភាព នៅក្នុងតំបន់អគារអភិរក្ស នៅកណ្ដាលក្រុងបាត់ដំបង។

 
ក្នុងសេចក្ដីជូនដំណឹង ចុះថ្ងៃទី២៥ កុម្ភៈ រដ្ឋបាលខេត្តបាត់ដំបង បានបញ្ជាក់ថា​ ខ្លួននឹងរៀបចំសោភ័ណភាព សណ្ដាប់ធ្នាប់ និងគុណតម្លៃនៃសំណង់អគារអភិរក្ស ក្នុងទីប្រជុំជនក្រុងបាត់ដំបង ចាប់ពីផ្លូវលេខ១ ដល់ផ្លូវលេខ៣ (ពីចំណុចវត្តដំរីស ដល់វត្តពិភិទ្ធារាម) និងលំនៅដ្ឋានជុំវិញផ្សារធំបាត់ដំបង (ផ្សារណាត់)។
 
ការងាររៀបចំនេះ អាជ្ញាធរតម្រូវឱ្យម្ចាស់លំនៅដ្ឋាន និងអាជីវកម្ម ត្រូវចូលរួម ដូចជា ដកបង្គោលផ្សព្វផ្សាយពាណិជ្ជកម្មទាំងអស់ចេញពីចិញ្ចើមផ្លូវ កាត់តម្រឹមសំយ៉ាប ផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ឱ្យស្របតាមបទប្បញ្ញត្តិ និងមិនអនុញ្ញាតឱ្យអាជីវករយកទំនិញដាក់លក់លើចិញ្ចើមផ្លូវមុខផ្ទះទេ។ 
 
រដ្ឋបាលខេត្តបាត់ដំបងសង្ឃឹមថា ប្រជាពលរដ្ឋនឹងចូលរួមសហការអនុវត្ត ដោយស្មារតីទទួលខុសត្រូវខ្ពស់៕
 

© រក្សាសិទ្ធិដោយ thmeythmey.com