ជាតិ
សង្គមជាតិ
កម្ពុជា មានស្រ្តីដល់ទៅ៦១ភាគរយ ដែលជាម្ចាស់អាជីវកម្ម 
លោក អ៊ិត សំហេង ថ្លែងក្នុងពិធីមួយ កាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២២។ រូបពីទំព័រហ្វេសប៊ុករបស់លោក
×![]()
លោ អ៊ិត សំហេង រដ្ឋមន្រ្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ចេញតួលេខឲ្យដឹងថា បច្ចុប្បន្ន កម្ពុជា មានស្រ្តីដល់ទៅប្រមាណ៦១ភាគរយ ដែលជាម្ចាស់អាជីវកម្ម និងជាអ្នកជំនួញ។ លោករដ្ឋមន្រ្តី បញ្ចេញតួលេខនេះ ក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការជានារីរបស់ក្រសួងការងារ តាមប្រព័ន្ធវីដេអូ នៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ ដើម្បីចូលរួមអបអរសាទរខួបលើកទី១១១ នៃទិវាអន្តរជាតិនារី ដែលនឹងមកដល់នៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២២។
លោក អ៊ិត សំអេង ចាត់ទុក ចំនួនស្រ្តីប្រមាណ៦១ភាគរយ ដែលកាន់កាប់អាជីវកម្មនេះ ថាជាអត្រាខ្ពស់មួយសម្រាប់កម្ពុជា។ លោក លើកឡើងថា ការរីករាលដាលជំងឺកូវីដ-១៩ បានបង្កផលប៉ះពាល់អវិជ្ជមានលើស្រ្តីច្រើនជាងបុរស ទាំងក្នុងវិស័យសេដ្ឋកិច្ច និងសង្គម។ លោក បន្តថា ក្នុងបរិបទនេះ រដ្ឋាភិបាលកម្ពុជា បានដាក់ចេញវិធានការនានា ដើម្បីផ្តល់អត្ថប្រយោជន៍ដល់ស្រ្តី និងក្រុមជនងាយរងគ្រោះ ដោយក្នុងនោះ បានជួយលើកកម្ពស់អាជីវកម្មសហគ្រាសធុនតូច និងមធ្យមរបស់ពួកគេផងដែរ។
គេហទំព័ររបស់ក្រសួងការងារ បានស្រង់ប្រសាសន៍របស់លោករដ្ឋមន្រ្តី ទៅសរសេរដូច្នេះថា៖«ការរីករាលដាលជំងឺកូវីដ-១៩ បានក្លាយជាឱកាសមួយសម្រាប់ការផ្តោតលើការអនុវត្តកម្មវិធីគាំពារសង្គមទាំងឡាយ ដែលជាទ្រនាប់សំណាញ់សុវត្ថិភាព និងដើម្បីកសាងមូលដ្ឋានសង្គម-សេដ្ឋកិច្ចមួយដែលរឹងមាំនាពេលអនាគត»៕
© រក្សាសិទ្ធិដោយ thmeythmey.com