អត្ថបទពាណិជ្ជកម្ម
All New Honda WAVE110 បានមកដល់ព្រះរាជាណាចក្រកម្ពុជាជាផ្លូវការហើយ!
01, Mar 2022 , 4:30 pm        
រូបភាព
រាជធានីភ្នំពេញ៖ ទី០១ ខែមីនា ឆ្នាំ២០២២៖ ក្រុមហ៊ុន NCX  ដែលជាក្រុមហ៊ុននាំចូល និងចែកចាយផ្តាច់មុខនូវផលិតផលរបស់ Honda ជាច្រើនប្រភេទដើម្បីបំពេញរាល់សេចក្តីត្រូវការរបស់អតិថិជននៅក្នុងព្រះរាជាណាចក្រកម្ពុជា ប្រកបដោយគុណភាពខ្ពស់ និងបច្ចេកវិទ្យាឈានមុខគេរួមមានដូចជា ម៉ូតូ Honda    រថយន្ត Honda  និងម៉ាស៊ីនកសិឧស្សាហកម្ម Honda។
 
ដោយមានការទន្ទឹងរង់ចាំពីសំណាក់អតិថិជនជាច្រើននៅទូទាំងប្រទេស និងដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង ក្រុមហ៊ុនបានធ្វើការដាក់លក់ជាផ្លូវការនូវម៉ូតូម៉ាក Honda WAVE110 “POWER YOUR LUCK”  ស៊េរីថ្មី ជាម៉ូតូដែលមានកម្លាំងខ្លាំងជាងមុន និងសន្សំសំចៃប្រេងសាំងកាន់តែប្រសើរជាងមុន បើប្រៀបទៅនឹង Honda WAVE ស៊េរីមុនៗ។ 
 
ឆ្នាំនេះ Honda WAVE110 “POWER YOUR LUCK” រចនាថ្មីមកថ្មីទាំងស្រុង ដោយជាមួយនឹងគុណតម្លៃនៃត្បូងនាំសំណាង និងសម្រាប់តែព្រះរាជាណាចក្រកម្ពុជាប៉ុណ្ណោះ នឹងធ្វើឲ្យជីវិតប្រកបដោយភាពក្លៀវក្លាជាមួយកម្លាំងម៉ាស៊ីនខ្លាំងជាងមុននឹងធ្វើឲ្យការបើកបរកាន់តែស្វាហាប់ និងរីករាយលើគ្រប់ដងវីថី។



តោះចឹងមកស្វែងយល់បន្ថែមជាមួយនឹងមុខងារ ដែលបំពាក់នៅលើម៉ូតូហុងដា WAVE110:
 
ម៉ាស៊ីនកម្លាំង110cc ថ្មី!
ម៉ាស៊ីនកម្លាំងខ្លាំងជាងមុន ជាមួយនឹងការសន្សំសំចៃក្នុងការប្រើប្រាស់ប្រេងសាំង ផ្តល់អនុភាពពេញលេញ ជូនលោកអ្នកឆ្ពោះទៅកាន់គោលដៅដោយភាពជឿជាក់។
 
ចង្កៀងក្រោយរចនាថ្មី!
ទាក់ទាញគ្រប់ក្រសែភ្នែក ងាយស្រួលឃើញគ្រប់ជ្រុងជ្រោយ និងពីចំងាយ បញ្ចេញពន្លឺបានច្បាស់ល្អប្រកបដោយសុវត្ថិភាព។
សោរសុវត្ថិភាពជាមួយសន្ទះការពារថ្មី!
សោរសុវត្ថិភាព បំពាក់សន្ទះការពារបង្កើនសុវត្ថិភាពទ្វេដង។
 
តែមថ្មី! រចនារូបរាងដោយត្បូងដ៏មានតម្លៃ
រចនាយ៉ាងទាក់ទាញលេចធ្លោប្រកបដោយភាពច្នៃប្រឌិតដែលល្អសមសួន បង្កប់នូវអត្ថន័យប្រកដោយសក្តានុពល និងនាំមកនូវសំណាងល្អ។
 
កុងទ័រថ្មី! ផ្ទៃរចនាដោយចំណិតត្បូង រំលេចយ៉ាងទាក់ទាញ
រចនាយ៉ាងស្រស់ស្អាតតាមបែបចំណិតត្បូង ភ្លឺច្បាស់ងាយស្រួលមើលគ្រប់ស្ថានភាពនាពេលធ្វើដំណើរ។


 ចង្កៀងបំភ្លឺមុខរូបរាងថ្មី!
ការរចនាចង្កៀងមុខថ្មីដែលមានពន្លឺភ្លឺច្បាស់ បើកបរប្រកបដោយទំនុកចិត្ដ និងគ្រប់ស្ថានភាពផ្លូវ។
 


ជាមួយនឹងជម្រើសរហូតទៅដល់៣ពណ៌ ដែលតែមថ្មី! រចនាសម្រាប់តែព្រះរាជាណាចក្រកម្ពុជាតែប៉ុណ្ណោះ៖
  • ពណ៌ខ្មៅ៖ ពោរពេញដោយអនុភាព
  • ពណ៌ក្រហម៖ នាំមកនូវសំណាងល្អ
  • ពណ៌ខៀវ៖ ប្រកបដោយភាពក្លៀវក្លា


បញ្ជាក់បន្ថែម៖ អតិថិជនទាំងអស់អាចរកទិញបាននៅគ្រប់បណ្ដាហាងលក់ម៉ូតូហុងដាទាំងអស់ទូទាំងប្រទេសចាប់ពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២២ នេះតទៅ។
 
សម្រាប់ព័ត៌មានបន្ថែម ចូលទៅកាន់លីងខាងក្រោម
 
 
 
(អត្ថបទពាណិជ្ជកម្ម)

© រក្សាសិទ្ធិដោយ thmeythmey.com