អត្ថបទពាណិជ្ជកម្ម
បទ “ស្រារាំ”​ របស់ រ៉ាប៊ី មានការទស្សនាជាង ១លានដង​ ត្រឹមរយៈពេល១ថ្ងៃ
03, Mar 2022 , 6:59 am        
រូបភាព
កញ្ញា រ៉ាប៊ី ត្រូវបានទស្សនិកជនចាត់ទុក​ថាជា​តារាចម្រៀង​វ័យក្មេង​ ដ៏​លេចធ្លោ​មួយរូប​នា​ពេល​បច្ចុប្បន្ន ជា​ពិសេស​​ក្នុង​ប្រភេទ​បទចម្រៀង​ញាក់កន្រ្ដាក់អារម្មណ៍។​ បទចម្រៀង​ជាច្រើន​របស់​តារា​ស្រីរូបនេះត្រូវបាន​ល្បីសុះសាយ​ រហូត​មាន​គេយកទៅ​រាំតាមដល់​ក្រៅ​ប្រទេស​ថែមទៀតផង។​ ជាក់ស្ដែងវីដេអូបទចម្រៀង​របស់រ៉ាប៊ី បទ​ "មាន់ស្រែ" នៅ​តែ​មានប្រជាប្រិយក្នុងការស្តាប់ និងការជួបជុំរាំលេងកម្សាន្តដោយ​មាន​អ្នក​មាន​ចូល​មើលរហូតដល់ជាង ៦២លាន​ដង ក្នុងយូធូប។ 
 


ដើម្បីអបអរពិធីបុណ្យចូលឆ្នាំខ្មែរខាងមុខ​ កញ្ញារ៉ាប៊ី បានជូនជាកាដូបទចម្រៀងពិសេសមួយបទ ដែលមានចំណងជើងថា “ស្រារាំ”​ ចេញផ្សាយជាផ្លូវការកាលពីយប់ថ្ងៃអាទិត្យកន្លងទៅនេះ និងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងដោយមានអ្នកទស្សនាជាង ១លានដង ត្រឹមរយៈពេល​មួយថ្ងៃ​ ហើយគិតមកត្រឹមថ្ងៃទី២ខែមីនានេះមានអ្នកចូលទស្សនាប្រមាណជាង ១.៧ លានដងហើយ។ ​“ស្រារាំ”​ ផលិតឡើងជាពិសេសសម្រាប់ ពេលវេលាដ៏ល្អ ការជួបជុំក្រុមគ្រួសារ ញាត្តិមិត្ត និងរាំលេងកម្សាន្តឲ្យកាន់តែសប្បាយរីករាយថែមមួយកំរិតទៀត​ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ដែលនឹងឈានចូលមកដល់ ក្នុងពេលឆាប់ៗខាងមុខនេះ។​ 


 


អ្វីដែលធ្វើឲ្យ MV “ស្រារាំ” កាន់តែមានភាពទាក់ទាញ និងប្លែកអារម្មណ៍នោះគឺ វីដេអូបែបកំប្លុកកំប្លែង ទេសភាពស្រុកស្រែ ថែមទាំងក្បាច់រាំដ៏រស់រវើក។​ នេះគឺជាលើកដំបូងហើយ​ ដែលស្រាបៀរគ្រុឌ និងកញ្ញារ៉ាប៊ី បានសហការផលិត​បទចម្រៀងនេះឡើង​ ​ដោយផ្តល់ជូនទស្សនិកជននូវពេលវេលាដ៏ល្អ និងបរិយាកាសជួបជុំដ៏រីករាយរបស់បងប្អូនខ្មែរយើង។ 
 


ស្រាបៀរគ្រុឌ តែងតែចែករំលែកពេលពេលាល្អដល់អ្នកគ្រប់គ្នា  មិនថាស្ថិតនៅក្នុងកាលៈទេសៈណាក៏ដោយ អ្នកអាចបង្កើតពេលវេលាល្អៗ ជាមួយមនុស្សជុំវិញបាន។  ពេលដែលលោកអ្នកក្រេប ឱជារសរបស់គ្រុឌដ៏ត្រជាក់លើកដំបូងភ្លាម លោកអ្នកនឹងទទួលបាននូវអារម្មណ៍ ដ៏ល្អ ជាមួយមនុស្សជាទីស្រលាញ់ ព្រមទាំងបរិយាកាសដ៏វិសេសវិសាលបំផុត។ ដូចនេះ សូមបើកគំរបស្រាបៀរ និងទទួលទានដោយក្តីរីករាយ ព្រមទាំងបង្ហាញនូវស្នាមញញឹមសម្រាប់ថាមពលវិជ្ជមាននេះទាំងអស់គ្នា។









ពេលវេលាល្អទាំងនេះហើយ ជាពេលវេលាដ៏ល្អសម្រាប់គ្រុឌ៕
 
សូមរីករាយទស្សនាបទថ្មី “ស្រារាំ” តាមតំណនេះ​​​​៖​ https://fb.watch/btkz2Eaagd/
 
 

Tag:
 Krud Beer
© រក្សាសិទ្ធិដោយ thmeythmey.com