អត្ថបទពាណិជ្ជកម្ម
តែបៃតងអូអ៊ិឈិ និងទូតសុឆន្ទៈ កញ្ញា សុខ ពិសី បានប្រគល់រង្វាន់ម៉ូតូហុងដា ADV 150cc សេរីថ្មីដ៏ស្រស់ស្អាតចំនួន២គ្រឿងជូនអតិថិជន
03, Mar 2022 , 3:19 pm        
រូបភាព
កាលពីពេលថ្មីៗកន្លងទៅ ក្រុមហ៊ុនតែបៃតងអូអ៊ិឈិ រួមទាំងទូតសុឆន្ទៈ កញ្ញា សុខ ពិសី បានប្រគល់រង្វាន់ម៉ូតូហុងដា ADV 150cc សេរីថ្មីដ៏ស្រស់ស្អាតចំនួន២គ្រឿង ជូនអតិថិជនដែលមានសំណាងឈ្នះរង្វាន់ ពីតែបៃតងអូអ៊ិឈិ។ អ្នកឈ្នះទី១ ឈ្មោះ មិន ភីយ៉ា ភេទប្រុស មុខរបរជាអ្នកបើករថយន្តក្រុង រស់នៅស្រុកចំការលើ ខេត្តកំពង់ចាម។  អ្នកឈ្នះទី២  ឈ្មោះ ហួង សុភ័ក្រ ភេទស្រី មុខរបរជាអ្នកបកប្រែ រស់នៅខណ្ឌដង្កោ រាជធានីភ្នំពេញ។ 



លោក មិន ភីយ៉ា បានមានប្រសាសន៍ថា លោកតែងតែទិញតែបៃតងអូអ៊ិឈិ មកពិសាជាប្រចាំ ដើម្បីបំបាត់ស្រេកទឹក និងធ្វើឲ្យលោកមានអារម្មណ៍ភ្លឺស្វាង ក្នុងការបើកបរ។ ពេលលោកបើកគម្របដប ហើយឃើញថាត្រូវរង្វាន់ម៉ូតូហុងដា ADV លោកពិតជាមានអារម្មណ៍រំភើប នឹកស្មានមិនដល់ ព្រោះលោកមិនដែលគិតថា លោកនឹងមានឱកាសឈ្នះរង្វាន់ឡើយ។ លោកឈ្នះម៉ូតូ ប៉ុន្តែលោកជូនពរឲ្យអតិថិជនទាំងអស់ ឈ្នះរង្វាន់ធំលុយសុទ្ធ ២០០លានរៀល។  
 




ចំណែកកញ្ញា ហួង សុភ័ក្រ វិញបានឱ្យដឹងថា កញ្ញាមិនដែលជឿទេថាខ្លួនឯង មានសំណាងឈ្នះរង្វាន់ពី អូអ៊ិឈិ។ កាលពីសប្តាហ៍កន្លងទៅ នៅតាមផ្លូវធ្វើដំណើរទៅធ្វើការ  កញ្ញាចូលទិញអូអ៊ិឈិយកមកញ៉ាំដូចរាល់ដង ហើយពេលបើកគម្របដប កញ្ញាពិតជាភ្ញាក់មែនទែនពេលឃើញក្នុងគម្របដបសរសេរ រង្វាន់ ម៉ូតូហុងដា ADV។ ពេលនោះកញ្ញាបានទាក់ទងមកក្រុមហ៊ុន ហើយកញ្ញាពិតជាសប្បាយចិត្តខ្លាំងណាស់ ពេលក្រុមហ៊ុនបញ្ជាក់ថា កញ្ញាពិតជាបានត្រូវរង្វាន់ ពិតប្រាដកមែន។ ឥឡូវនេះ កញ្ញាពិតជាជឿជាក់ 100% ថាតែបៃតងអូអ៊ិឈិ មានរង្វាន់ពិត និងចែកពិតប្រាកដមែន។ 
 




តាមការឱ្យដឹងពីតំណាងក្រុមហ៊ុន អូអ៊ិឈិ នៅមានរង្វាន់ជាច្រើនសន្ធឹកសន្ធាប់ទៀត ដែលមិនទាន់រកឃើញ អ្នកឈ្នះដូចជា៖ រង្វាន់ធំលុយសុទ្ធ200លានរៀល 50លានរៀល 10លានរៀល និងលុយសុទ្ធជាច្រើន រង្វាន់ទៀត រួមទាំងរង្វាន់ម៉ូតូហុងដា ADV ជាច្រើនគ្រឿងទៀតផងដែរ។ 
 
សូមអតិថិជនទាំងអស់ប្រញាប់ទិញអូអ៊ិឈិមកពិសាឥឡូវនេះ ព្រោះអ្នកឈ្នះបន្ទាប់អាចជាអ្នក៕
 








(អត្ថបទពាណិជ្ជកម្ម)
 
 

Tag:
 Oishi
© រក្សាសិទ្ធិដោយ thmeythmey.com