ជាតិ
សង្គមជាតិ
សម្តេច ហ៊ុន សែន ជំរុញឲ្យអង្គភាពប៉ូលិសអាស៊ាន រួមគ្នាទប់ស្កាត់កុំឲ្យមានភេរវកម្មក្នុងអាស៊ាន
03, Mar 2022 , 5:02 pm        
រូបភាព
ប្រតិភូនគរបាលជាតិនៃប្រទេសទាំង១០ ក្នុងតំបន់អាស៊ាន ថតជាមួយសម្តេច ហ៊ុន សែន នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២។ លោក នេត សាវឿត អគ្គស្នងការនគរបាលជាតិកម្ពុជា ឈរនៅខាងឆ្វេងដៃសម្តេច ហ៊ុន សែន។ រូបពីទំព័រហ្វេសប៊ុករបស់សម្តេច
ប្រតិភូនគរបាលជាតិនៃប្រទេសទាំង១០ ក្នុងតំបន់អាស៊ាន ថតជាមួយសម្តេច ហ៊ុន សែន នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២។ លោក នេត សាវឿត អគ្គស្នងការនគរបាលជាតិកម្ពុជា ឈរនៅខាងឆ្វេងដៃសម្តេច ហ៊ុន សែន។ រូបពីទំព័រហ្វេសប៊ុករបស់សម្តេច
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន លើកទឹកចិត្តឲ្យអង្គភាពនគរបាលអាស៊ាន (Aseanapol) បន្តកិច្ចសហប្រតិបត្តិការជាមួយបន្ថែមទៀត ដើម្បីទប់ស្កាត់ឲ្យខានតែបាននូវអំពើភេរវកម្មទាំងឡាយ ក្នុងតំបន់អាស៊ាន និងប្រែក្លាយអាស៊ាន ឲ្យទៅជាតំបន់គ្មានអំពើភេរវកម្ម។ សម្តេច បានជួបប្រតិភូនគរបាលជាតិនៃបណ្ដាប្រទេសទាំង១០ ដែលជាសមាជិកអាស៊ាន នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២។

 
សម្តេចនាយករដ្ឋមន្រ្តី បានបង្ហាញក្តីរីករាយចំពោះកិច្ចសហប្រតិបត្តិការរបស់អង្គភាពនគរបាលអាស៊ានកន្លងមក ដែលអាចទប់ស្កាត់អំពើភេរវកម្មទាន់ពេលវេលា។ ជាមួយគ្នានេះ ប្រមុខរដ្ឋាភិបាលកម្ពុជា លើកទឹកចិត្តឲ្យនគរបាលជាតិនៃសមាជិកអាស៊ានទាំងអស់ ចែករំលែកបទពិសោធ និងព័ត៌មានជាមួយគ្នាទៅវិញទៅមក។
 
ប្រតិភូនគរបាលជាតិនៃសមាជិកអាស៊ាន អះអាងថា នឹងអនុវត្តតាមអនុសាសន៍របស់ប្រមុខរដ្ឋាភិបាលកម្ពុជា ក្នុងការខិតខំធ្វើឲ្យអាស៊ានក្លាយទៅជាតំបន់នៃកិច្ចសហប្រតិបត្តិការប្រកបដោយសុខដុមនីយកម្ម ស្ថិរភាព និង សន្តិភាព។ 
 
អង្គភាពនគរបាលអាស៊ាន គឺជាការរួមបញ្ចូលគ្នានៃនគរបាលជាតិនៃបណ្តាប្រទេសទាំង១០ ដែលជាសមាជិកអាស៊ាន។ នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២២ អង្គភាពនគរបាលអាស៊ាន បានបើកសន្និសីទលើកទី៤០ ក្នុងរាជធានីភ្នំពេញ៕ 
 
 

Tag:
 ហ៊ុន សែន
  អាស៊ាន
  សន្តិសុខ
  Aseanapol
© រក្សាសិទ្ធិដោយ thmeythmey.com