ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
ផ្លែ​ម្នាស់​ល្អ​ក្នុង​ការគ្រប់គ្រង​ការ​ឈឺសន្លាក់​
24, Mar 2022 , 10:59 pm        
រូបភាព
​ផ្លែ​ម្នាស់​គឺជា​ផ្លែឈើ​មួយ​ប្រភេទ​ដែល​មើលទៅ​គួរអោយ​អស់សំណើច តែ​មាន​ប្រយោជន៍​យ៉ាង ខ្លាំង​ដល់ សុខភាព មនុស្ស ហើយ​ប្រយោជន៍​របស់​វា​មានដូចជា ពង្រឹង​ដល់​សុខភាព​ផ្លូវដង្ហើម​, ព្យាបាល​ការ​ក្អក់ និង​ផ្តាសាយ​, សម្រួល​ដល់​ការរំលាយ​អាហារ​, ជួយ​សម្រក​ទម្ងន់​, ធ្វើអោយ​ឆ្អឹង​រឹងមាំ​, ពង្រឹង​សុខភាព​មាត់​ធ្មេញ​, បង្កើន សុខភាព​ភ្នែក​, បន្ថយ​ការ​រលាក​, បង្ការ​ជំងឺមហារីក​, បង្កើន​សុខភាព​បេះដូង​, ប្រឆាំង​នឹង​ការបង្ក​រោគ និង​ប៉ា​រ៉ា​សិត ជាដើម​។​​ការប្រើប្រាស់​ដ៏​ចំបង​បំផុត​របស់​ផ្លែ​ម្នាស់​ចំពោះ​សុខភាព​នោះ​គឺ​ទាក់ទង​នឹង​សមត្ថភាព​ក្នុង​ការបន្ថយ​ការ​រលាក​របស់​វា​ទៅលើ​សន្លាក់ និង​សាច់ដុំ ជា​ពិសេស​អ្នក​ដែល​មាន​អាការៈរលាក​សាច់ដុំ​។



ផ្លែ​ម្នាស់​ផ្ទុក​ទៅ​ដោយ​សារធាតុ ដ៏​កម្រ​ត​មួយ​គឺ​អង់ស៊ីម Proteolytic ដែល​គេ​ស្គាល់​ថា​ជា​សារធាតុ Bromelain ដែលមាន ការទាក់ទង​គ្នា​ជាមួយនឹង​ការ​បំបែក​ប្រូតេអ៊ីន​កំផ្លេច ប៉ុន្តែ​វា​ក៏​មាន​ឥទ្ធិពល​ប្រឆាំង​នឹង​ការ​លាក់​ខ្លាំងក្លា​ដែរ ហើយ ក៏​មាន​ទំនាក់ទំនង​បែប​វិជ្ចមាន​ជា​មួយ​នឹង​ការបន្ថយ​រោគសញ្ញា​នៃ​ការ​រលាក​សន្លាក់​លើ​ប្រធានបទ​ធ្វើតេស្ត​ជាច្រើន​ទៀត​៕
 
ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com