អត្ថបទពាណិជ្ជកម្ម
Tiger Beer នាំមកនូវពិព័រណ៍សិល្បៈគំនូរដ៏ធំបំផុតនៅប្រទេសកម្ពុជា
04, Mar 2022 , 6:09 pm        
រូបភាព
ដោយ: ថ្មីៗ
 ភ្នំពេញ ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២២៖ ដើម្បីស្វាគមន៍ Year of the Tiger ស្រាបៀរថៃហ្គរ បាននាំមកជូននូវកម្មវិធី Murals for Cambodia Festival ដោយសហការជាមួយ FT Gallery និង FONKi។​Murals for Cambodia Festival ប្រារព្ធធ្វើឡើងរយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែកុម្ភៈ កន្លងទៅនេះ ។ ក្នុងព្រឹត្តិការណ៍នេះ ក៏មានការតាំងពិព័រណ៍សិល្បៈក្នុងស្រុក និងអន្តរជាតិ ព្រមទាំង​ការប្រគំតន្ត្រី ​នៅ​មជ្ឍមណ្ឌល​​​ច្នៃប្រឌិត Factory Phnom Penhផងដែរ។


 
កម្មវិធីនេះ ទទួលបានការគាំទ្រយ៉ាងពេញទំហឹង ដោយមានការចូលរួមពីសំណាក់ភ្ញៀវជាតិ និងអន្តរជាតិ យ៉ាងច្រើនកុះករ។ ជាកិត្តិយសណាស់ សម្រាប់ប្រទេសកម្ពុជា ដែលបានទទួលស្វាគមន៍វិចិត្រករដែល​មានទេពកោសល្យ ដូចជា MAUY & NAP MSV ដែលជាវិចិត្រករល្បីមកពីប្រទេសថៃ TONES វិចិត្រករ​ជនជាតិខ្មែរដ៏ល្បីល្បាញទូទាំងពិភពលោកមកពីប្រទេសស្វីស KIMSAN SOU វិចិត្រករកម្ពុជាវ័យក្មេង ​VENKS វិចិត្រករគំនូរជីវចលរបស់ចក្រភពអង់គ្លេស YSK MIKE វិចិត្រករក្នុងស្រុក រួមទាំង TWOONE​ វិចិត្រករតាមដងវិថីជនជាតិជប៉ុនដ៏ល្បី Jean Baptiste Carraro វិចិត្រករជនជាតិបារាំងដែលមាន​មូលដ្ឋាននៅព្រះរាជាណាចក្រកម្ពុជា​ និង RYYSA សិល្បករជនជាតិខ្មែរ-ហូឡង់។ 
 
MAUY MSV ជាវិចិត្រករថៃផ្នែកគំនូរតាមដងវិថី បានបង្ហាញស្នាដៃរបស់ខ្លួនតាមរយៈ គំនូររូបខ្លា​លើ​ជញ្ជាំង ​​ដែលជាគំនូរដ៏ធំជាងគេបំផុត ក្នុងកម្មវិធីនេះ​ ដែលមានទីតាំងនៅបរិវេណ Tiger Plaza, Factory Phnom Penh។ 


 
ក្រៅ​ពី​ផ្ទាំង​គំនូរ និង​ការ​តាំង​ពិព័រណ៌៍សិល្បៈ ក៏មាន​ការ​ប្រគំ​តន្ត្រី ជាមួយ​នឹង​ការ​សំដែង​របស់ DJ និង​ក្រុម Hip Hop យ៉ាងសម្បូរបែបដ៏ល្អបំផុតប្រចាំប្រទេសកម្ពុជា ក្នុងនោះរួមមាន កញ្ញា Nikki Nikki  ​តារាចំរៀង ​​និង​អ្នកនិពន្ធបទចម្រៀង Original Song រូបនេះ បានបកស្រាយចម្រៀងស្នាដៃថ្មីរបស់ខ្លួន។ លើសពីនេះ​ទៀតនោះ ក៏មានការសម្តែងរួមគ្នាជាមួយ កញ្ញា Marie Thach និងសិល្បករផ្សេងទៀតផងដែរ។ មិនតែ​ប៉ុណ្ណោះ កញ្ញា Marie Thach ក៏បានបង្ហាញពីជំនាញ DJ របស់គាត់ជាមួយស្ទីលបែប House & Funk​ ដែល​ធ្វើឱ្យកម្មវិធី កាន់តែសប្បាយរីករាយថែមមួយកម្រិតទៀត។
 
ស្វាគមន៍ឆ្នាំថ្មី Year of the Tiger! ពី Tiger Beer តែងតែលើកទឹកចិត្តឱ្យមនុស្សគ្រប់រូប បង្ហាញនូវភាព​ជឿជាក់​ និងបញ្ចេញសក្ដានុពលរបស់ខ្លួន។ អ្នកនាង គង់ សូរីដា Senior Brand Manager របស់ Tiger Beer បានមានប្រសាសន៍ថា៖ “គោលបំណងធំបំផុតរបស់ Tiger Beer  គឺចង់បំផុសគំនិតឱ្យអ្នកទាំងអស់គ្នា មានក្តីស្រមៃខ្ពស់ មានទំនុកចិត្តលើខ្លួនឯង និងអបអរភាពជឿជាក់របស់ខ្លួនឯង។ 


 
នៅក្នុង Year Of The Tiger ពួកយើងមិនគ្រាន់តែបំផុសគំនិតឱ្យមនុស្សគ្រប់រូប​ បន្តក្ដីស្រមៃរបស់ពួកគេ​នោះទេ ប៉ុន្តែ​លើសពីនេះ ​យើងនឹងជំរុញភាពក្លាហាន ដើម្បីឱ្យពួកគេសម្រេចនូវគោលដៅនោះ ឱ្យបាន។ ​Tiger ពិតជាមានក្ដីសោមនស្សយ៉ាងខ្លាំង ដែលបានសហការជាមួយ FONKi និង FT Gallery ដើម្បីបង្កើតកម្មវិធីដ៏អស្ចារ្យមួយនេះឡើង ហើយនឹងទន្ទឹងរង់ចាំ បន្តនូវព្រឹត្តិការណ៍សិល្បៈ និងតន្ត្រីបន្ថែមទៀតក្នុង​ពេលឆាប់ៗខាងមុខនេះ។
 
អំពី Murals for Cambodia
Murals for Cambodia គឺជាព្រឹត្តិការណ៍ថ្មីប្រចាំឆ្នាំ បន្ទាប់ពីការបើកសម្ពោធ FT GALLERY កាលពីឆ្នាំមុន។ FT GALLERY តែងតែប្រមូលផ្ដុំវិចិត្រករក្នុងស្រុក និងអន្តរជាតិ ដែលមានកេរ្តិ៍ឈ្មោះ​ល្បីៗ មកបង្ហាញស្នាដៃដ៏គួរឱ្យកោតសរសើរជាច្រើន នៅឯមជ្ឍមណ្ឌលច្នៃប្រឌិតដ៏ធំបំផុតនៅ​អាស៊ីអាគ្នេយ៍​ ក្នុងFactory Phnom Penh។ តាមរយៈព្រឹត្តិការណ៍នេះដែរ​ FT Gallery​ ព្រមទាំង​អ្នកគ្រប់គ្រង/សហស្ថាបនិក FONKi នឹងបង្កើតផ្ទាំងគំនូរធំៗ ព្រមទាំងផ្សព្វផ្សាយទូទាំងប្រទេស សម្រាប់ឆ្នាំខាងមុខនេះបន្តទៀត។
  
















អំពី Tiger Beer

Tiger Beer មានដើមកំណើតនៅប្រទេសសិង្ហបុរី ដែលត្រូវបានបង្កើតឡើងនៅឆ្នាំ 1932។ Tiger​ Beer គឺជាស្រាបៀរលំដាប់ថ្នាក់អន្តរជាតិ សព្វថ្ងៃនេះឈរនៅលំដាប់លេខមួយ ក្នុងអាស៊ី និងជាម៉ាកផលិតផល ​ដែល​មានភាពរីកចម្រើនលឿនជាងគេបំផុត។ Tiger Beer មានលក់នៅលើទីផ្សារជាង ៥០ប្រទេស ទូ​ទាំង​ពិភពលោក។ ការជម្នះគ្រប់បែបយ៉ាង ដើម្បីផលិតចេញ​នូវសមិទ្ធផលដ៏ល្អឥតខ្ចោះ ដែលមានរសជាតិដិត ​និងធ្វើឲ្យអារម្មណ៍ស្រស់ស្រាយ​។ Tiger បានរកឃើញនូវវិធី ដែលអាចនាំអ្នកទៅកាន់ភាពស្រស់ស្រាយថ្មីមួយ ដែលមិនធ្លាប់មានពីមុនមក ហើយ Tiger ក៏បានសម្រេចអ្វីដែលគ្រប់គ្នា ​គិតថាមិនអាចទៅ​រួចជាច្រើន​ទសវត្សរ៍មកហើយ៕

(អត្ថបទពាណិជ្ជកម្ម)

Tag:
 Mango Tango
© រក្សាសិទ្ធិដោយ thmeythmey.com