អត្ថបទពាណិជ្ជកម្ម
PIZZA HUT CAMBODIA ពង្រឹកសាខារហូតដល់៥កន្លែង ក្នុងរាជធានីភ្នំពេញ ត្រឹមតែ៧ខែ
07, Mar 2022 , 11:06 am        
រូបភាព
 កាលពីព្រឹកថ្ងៃទី ៥ មីនា ឆ្នាំ២០២២នេះ ក្រុមហ៊ុន យូណាយធីត ហ្វូតគ្រុប ដែលមាន Pizza Hut Cambodia ជាបុត្រសម្ពន្ធ័ជាម៉ាកយីហោប៊្រេនភីហ្សាដ៏ល្បីល្បាញទូទាំងពិភពលោក បានប្រកាសបើកជាផ្លូវការ Pizza Hut សាខាទី៥ គឺភីហ្សាហាត់គិរីរម្យ ដែលមាន ទីតាំងស្ថិតនៅលើផ្លូវមហាវិថីព្រះសីហនុ (ផ្លូវ២៧៤) កែងផ្លូវ១១៣ ជិតវិទ្យាល័យព្រះយុគន្ធរ (ផ្លូវគិរីរម្យ)។ 
 
លោក ហេង សេងលី នាយកប្រតិបត្តិ ក្រុមហ៊ុនយូណាយធីត ហ្វូតគ្រុប បានឱ្យដឹងថា ការបើកដំណើរការសាខាទី៥នេះ គឺជាការពង្រីកវិសាលភាពសេវាកម្មបន្ថែម ទៅលើផ្លូវមហាវិថីព្រះសីហនុ (ក្នុងតំបន់ផ្លូវគិរីរម្យ) ដើម្បីពង្រីកខ្លួនឱ្យកាន់តែជិតអតិថិជនគោលដៅរបស់ខ្លួន។ លោក ហេង សេងលី បន្ថែមដូច្នវ៖«ជាមួយការបង្កើនភាពកាន់ងាយស្រួលជូនដល់អតិថិជនដើម្បីឲ្យអតិថិជន ទទួលបានភីហ្សាម៉ាកភីហ្សាម្ចាស់ដើម ពីអាម៉េរិក និងអាហារបែបអ៊ីតាលីដ៏សម្បូរបែប ជាមួយរសជាតិឈ្ងុយឆ្ងាញ់ជាងគេ ស្រួយជាងគេ គ្រឿងផ្សំថ្មីៗស្រស់ៗជាងគេ និងស្តង់ដាសុវត្ថិភាពម្ហូបអាហារលំដាប់ពិភពលោក។ បន្លែសុវត្ថិភាពបញ្ជាក់ដោយវិញ្ញាបនបត្រ GAP និងទឹកប្រើប្រាស់នៅក្នុងភោជនីយដ្ឋាន ត្រូវបានចម្រោះដោយម៉ាស៊ីនស្វ័យប្រវត្តិ នឹងយកទៅពិនិត្យនៅមន្ទីរពិសោធន៍ប៉ាស្ទ័រជាប្រចាំ ស្របតាមចក្ខុវិស័យរបស់ក្រុមហ៊ុន និងដើម្បីឆ្លើយតបទៅនឹងនិន្នាការនៃការនិយមចូលចិត្តការទទួលទានអាហារ ម៉ាកយីហោប៊្រេនរបស់សហរដ្ឋអាម៉េរិក ជាងម៉ាកយីហោរបស់ប្រទេសជិតខាង ដោយផ្នត់គំនិតរបស់ប្រជាជនកម្ពុជាយើង គាត់យល់ឃើញថាម៉ាក ឬក៏ផលិតផលរបស់សហរដ្ឋអាម៉េរិក មានគុណភាពនិងស្តង់ដាល្អជាង ឬខ្ពស់ជាងម៉ាកយីហោនៅប្រទេសជិតខាង»។


 
គួរបញ្ជាក់ផងដែរថា ការពង្រីកវិសាលភាពសេវាកម្មរួមមាន ទាំងសេវាកម្ម ទទួលទានក្នុងហាង/ ខ្ចប់ទៅផ្ទះ និងសេវាកម្ម ដឹកជញ្ជូនដល់ទីកន្លែង តាមរយៈលេខទូរស័ព្ទ 023 890 890 ក៏ដូច Pizza Hut Digital Store របស់យើង គឺ PizzaHut Kh APP (https://bit.ly/PizzahutappKH) , www.pizzahut.com.kh  បន្ថែមពីលើការកម្ម៉ង់ដ៏សម្បូរបែប ក្រុមហ៊ុន Pizza Hut បានបន្ថែមមុខងារការទូទាត់បែបឌីជីថល ជាមួយ QR Scan PARK PAY តាមរយៈកម្មវិធី PARK CAFÉ APP ក្រៅពីការទូទាត់សាច់ប្រាក់សុទ្ធ នឹង ABA, VISA Master Card ។
 


អំពីភីហ្សាហាត់
ភីហ្សាហាត់ជាបុត្រសម្ព័ន្ធរបស់ Yum! Brands, Inc. (NYSE: YUM) ដែលមានហាងភីហ្សាច្រើនជាងគេនៅលើពិភពលោក។ បង្កើតឡើងនៅឆ្នាំ 1958 នៅទីក្រុង Witachi រដ្ឋ Kansas។ ភីហ្សាហាត់មានប្រតិបត្តិការជាង 18,000ហាង នៅជាង 110 ប្រទេសលើពិភពលោក។ 
 
ភីហ្សាហាត់ បានប្តេជ្ញាផ្តល់ជូននូវភាពងាយស្រួលការកុម៉្មង់ រហូតដល់ការដឹកជញ្ជូនដល់ទីកន្លែង ត្រឹមរយៈពេលត្រឹមតែ៣០នាទី ដែលធានាបានអតិថិជន នឹងទទួលបានភីហ្សាក្តៅ រសជាតិដ៏ឈ្ងុយឆ្ងាញ់ជាងគេ។ ដោយក្នុងនាមជាម៉ាកភីហ្សាដែលធំជាងគេ ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ភីហ្សាហាត់ បានប្តេជ្ញាចូលរួមចំណែក ដើម្បីដើរតួនាទីក្នុងការបម្រើជូនអាហារសុវត្ថិភាព ដល់ក្រុមគ្រួសារអតិថិជនទាំងអស់។ ដើម្បីធានាបានសុវត្ថិភាពជូនដល់អតិថិជនពួកគាត់អាចបញ្ជាទិញភីហ្សាដ៏ឈ្ងុយឆ្ងាញ់របស់ពួកគាត់ ដោយមិនប៉ះពាល់ផ្ទាល់បាន តាមរយៈការកម្ម៉ង់ពីក្នុងឡាន សេវាវេចខ្ចប់ និងសេវាកម្មដឹកជញ្ជូនដល់កន្លែង ដែលមិនប៉ះពាល់ផ្ទាល់៕


 
(អត្ថបទពាណិជ្ជកម្ម)
 
 

© រក្សាសិទ្ធិដោយ thmeythmey.com