កីឡាអន្តរជាតិ
អន្តរជាតិ
FIFA ថ្កោលទោសជម្លោះរវាងអ្នកគាំទ្រក្លិប Queretaro និង Atlas ក្នុងលីគកំពូលម៉ិកស៊ិក
07, Mar 2022 , 11:19 am        
រូបភាព
សហព័ន្ធបាល់ទាត់ពិភពលោក (FIFA) បានថ្កោលទោសក្លិប Queretaro និងក្លិប Atlas នៃលីគកំពូលម៉ិកស៊ិក Liga MX បន្ទាប់ពីមានការបង្កជម្លោះនិងការវាយប្រហារគ្នាររវាងអ្នកគាំទ្ររបស់ក្រុមទាំងពីរកាលពីថ្ងៃទី៥ ខែមីនា។



អំពើហិង្សាបានកើតឡើងបន្ទាប់ពីក្រុមភ្ញៀវ Atlas បានចាប់ផ្តើមបើកការនាំមុខលើក្រុមម្ចាស់ផ្ទះ Queretaro លទ្ធផល ១-០ នាកីឡាដ្ឋាន Estadio Corregidora។ ទន្ទឹមនឹងពេលកើតមានអំពើហិង្សា អ្នកគាំទ្រដែលចូលទស្សនាច្រើននាក់ បាននាំគ្នារត់ចូលលើទីលានប្រកួតដើម្បីស្វែងរកកន្លែងមានសុវត្ថិភាព និងគេចពីគ្រោះថ្នាក់។ 
 
FIFA បានស្នើឱ្យលីគ Liga MX ស្វែងរកយុត្តិធម៌យ៉ាងលឿនបំផុតជុំវិញបញ្ហាដែលបានកើតឡើង។ យ៉ាងហោចណាស់មនុស្ស២៦នាក់ត្រូវបានបញ្ជូនទៅកាន់មន្ទីពេទ្យក្រោយពេលវាយប្រហារកើតឡើង ហើយសហព័ន្ធ FIFA បានចាត់ទុកអំពើហិង្សាថា ជារឿងដ៏ឃោឃៅ និងភាពអន្តរាយ។
 
កាសែតម៉ិកស៊ិក El Universal បានរាយការណ៍នៅថ្ងៃទី៦ ខែមីនា ថា  អ្នកគាំទ្រ៣នាក់បានស្ថិតនៅក្នុងស្ថានភាពធ្ងន់ធ្ងរនៅក្នុងមន្ទីរពេទ្យ។
 
«FIFA មានការភ្ញាក់ផ្អើលចំពោះអំពើហិង្សាដែលកើតមាននៅកីឡដ្ឋាន Estadio Corregidora រវាងអ្នកគាំទ្រក្រុម Queretaro និង Atlas ហើយការវាយប្រហារទាំងនោះ ជាទង្វើដែលមិនអាចទទួលយកបានឡើយ។ FIFA ចូលរួមជាមួយសហព័ន្ធបាល់ទាត់ម៉ិកស៊ិក និង CONCACAF ក្នុងការថ្កោលទោសបញ្ហាដ៏គ្រោះថ្នាក់បានកើតឡើង យើងត្រូវការឱ្យការស្វែករកដំណោះស្រាយឱ្យលឿនបំផុត។» នេះបើតាមសេចក្តីថ្លែងការណ៍របស់ FIFA។
 
ជំនួបរវាងក្រុម Queretaro និង Atlas ក៏ត្រូវបានបញ្ចប់ភ្លាមៗដោយអាជ្ញាធរលីគមិនអនុញ្ញាតឱ្យបន្តការប្រកួតបន្តឡើយឡើយ៕
 

Tag:
 FIFA Condemns
  Liga MX
© រក្សាសិទ្ធិដោយ thmeythmey.com