អត្ថបទពាណិជ្ជកម្ម
អំឡុងពេល​ប្រេងឥន្ធនៈ​ឡើងថ្លៃ អ្នកទិញរថយន្តភាគច្រើនដូរចិត្តមកទិញរថយន្តថ្មី ដែលមានទំហំម៉ាស៊ីនតូច
07, Mar 2022 , 4:19 pm        
រូបភាព
 តាំងពីដើមឆ្នាំ២០២២នេះ តម្លៃប្រេងឥន្ធនៈនៅកម្ពុជា កំពុងឡើងថ្លៃជាខ្លាំង។ យោងតាមការចេញផ្សាយចុងក្រោយ នៅស្ថានីយ៍ប្រេងឥន្ធនៈ ភីធីធីកម្ពុជា ចាប់ពីថ្ងៃទី ​២ ដល់ថ្ងៃទី ១៦ ខែមីនា ឆ្នាំ ២០២២ ​តម្លៃលក់រាយប្រេងឥន្ធនៈបានកំណត់តម្លៃដូចជា សាំងស៊ុបភើ ៥ ៣៥០រៀលក្នុងមួយលីត្រ សាំងធម្មតា ៤​ ៨០០រៀលក្នុងមួយលីត្រ និងប្រេងម៉ាស៊ូត ៤ ៥០០រៀលក្នុងមួយលីត្រ។ តម្លៃប្រេងឥន្ធនៈ នឹងមានឥទ្ធិពលយ៉ាងខ្លាំង ដល់ប្រជាពលរដ្ឋ និងសេដ្ឋកិច្ចជាតិ។ ចំណុចនេះ កំពុងប៉ះពាល់ដល់តម្រូវការខាងឧស្សាហកម្មយានយន្តផងដែរ ដែលមានន័យថា ម្ចាស់រថយន្តត្រូវមានការចំណាយកាន់តែច្រើន លើថ្លៃប្រេងឥន្ធនៈ ដែលពួកគេប្រហែលជាត្រូវគិតឡើងវិញ អំពីការសន្សំសំចៃលើថ្លៃប្រេង​រថយន្តថ្មីរបស់ពួកគេ។ ដូច្នេះ ការយល់ដឹងអំពីរបៀបជ្រើសរើស និងប្រើប្រាស់យានជំនិះ ឱ្យបានត្រឹមត្រូវក្នុងអំឡុងពេលស្ថានភាពនេះ គឺជាការចាំបាច់ខ្លាំងណាស់។
 




ស្ថានភាពនេះ គឺពិតជាប៉ះពាល់ណាស់ សម្រាប់ម្ចាស់រថយន្តមួយចំនួន ដែលកំពុងប្រើរថយន្តដែលមានទំហំម៉ាស៊ីនធំ ព្រោះវាពិតជាស៊ីប្រេងឥន្ធនៈច្រើនខ្លាំងណាស់។ ជាឧទាហរណ៍ Lexus ដែលជាម៉ាកយីហោល្បីមួយ ក្នុងប្រទេសកម្ពុជា និងមានទំហំម៉ាស៊ីនធំ ដែលមានន័យដូចវា បានផ្តល់ថាមពលខ្លាំង, ការរចនារូបរាងដ៏ប្រណិត និងបច្ចេកវិទ្យាថ្មី។ ប៉ុន្តែសព្វថ្ងៃនេះ មានតែ Lexus RX300 និង RX330 ស៊េរីចាស់ពីឆ្នាំ 2000 ដល់ឆ្នាំ 2006 ប៉ុណ្ណោះ ដែលមានតម្លៃសមរម្យសម្រាប់ទីផ្សាររថយន្ត១ទឹក ដោយភ្ផាប់ជាមួយនឹងកុងទ័រគីឡូ ចាប់ពី ៣០០ ០០០គីឡូម៉ែត្រឡើងទៅ។ រថយន្ត Lexus ភាគច្រើន មានទំហំម៉ាស៊ីនធំដូចជា 3.0L, 3.2L, 4.0L, V6, V8 ដែលផ្តល់ថាមពលខ្លាំង ប៉ុន្តែគុណវិបត្តិ គឺស៊ីសាំងខ្ពស់ណាស់ ជាង ១៥លីត្រក្នុងចម្ងាយ ១០០គីឡូម៉ែត្រ។ ដូច្នេះម្ចាស់រថយន្ត ត្រូវចំណាយប្រាក់យ៉ាងច្រើនលើថ្លៃសាំង និងថ្លៃពន្ធផ្លូវ ដោយមានតែគ្រួសារអ្នកមានប៉ុណ្ណោះ ដែលអាចមានលទ្ធភាពចំណាយលើថ្លៃសាំង ជាមួយនឹងតម្លៃរថយន្តថ្លៃៗ ប្រហែលប្រមាណជាង ១០០ ០០០ដុល្លារ ទៅដល់ ៣០០ ០០០ដុល្លារ សម្រាប់ Lexus NX200t, RX350 ឬ LX570។
 




ទន្ទឹមនឹងនេះ បច្ចេកវិទ្យាថ្មី ទំនើបនៃម៉ាស៊ីនតួបូ ដែលជាបូមខ្យល់ និងមានតួនាទីបង្កើនលំហូរខ្យល់ ទៅកាន់ម៉ាស៊ីន ដើម្បីផ្តល់នូវល្បឿនលឿន និងខ្លាំងជាងមុន ព្រមទាំងជួយឱ្យប្រើសាំងតិចជាងមុនផងដែរ។ ចំណុចនេះហើយ ដែលអនុញ្ញាតធ្វើឱ្យថាមពលកាន់តែខ្លាំង ដោយមិនបាច់បង្កើនទំហំម៉ាស៊ីន ហើយការប្រើប្រាស់ប្រេងឥន្ធនៈទាប។ សព្វថ្ងៃនេះ មានឧស្សាហកម្មរថយន្តថ្មីៗជាច្រើន បានបំពាក់ជាមួយនឹងម៉ាស៊ីនតួបូនៅលើរថយន្តរបស់ពួកគេ​។ ជាឧទាហរណ៍រថយន្ត MG6, MG RX5, MG HS ស៊េរីថ្មីត្រូវបានបំពាក់ដោយម៉ាស៊ីនតូចចំណុះ 1.5T តែបានបន្ថែមដោយម៉ាស៊ីនតួបូ ដែលផ្តល់នូវថាមពលខ្លាំង ជាមួយនឹងការស៊ីប្រេងឥន្ធនៈទាប ដើម្បីសន្សំប្រាក់សម្រាប់ម្ចាស់រថយន្តផងដែរ និងកាន់តែល្អសម្រាប់អ្នកទិញរថយន្ត ព្រោះថារថយន្តថ្មីចាប់ផ្តើមពីសូន្យ ឬ៣គីឡូម៉ែត្រប៉ុណ្ណោះ។ ប្រជាជនកម្ពុជា គួរតែអាចមានលទ្ធភាព ​ទិញរថយន្តថ្មីប្រើប្រាស់ ព្រោះរថយន្ត MG ផ្តល់ជូនតម្លៃសមរម្យ ចាប់ពី 31 000 ដុល្លារប៉ុណ្ណោះ ហើយអ្នកទិញ នឹងបានរថយន្តថ្មី ដែលមានបច្ចេកវិទ្យាថ្មីទំនើប និងមានធានារយៈពេល ៣ ឆ្នាំទៀតផង។
 




កត្តាទាំងនេះហើយ ដែលនាំឱ្យប្រជាពលរដ្ឋជាច្រើន បានផ្លាស់ប្តូរចិត្ត ឆ្ពោះទៅរករថយន្តថ្មីដើម្បីជំនួសរថយន្តចាស់ៗរបស់ពួកគេ ដែលមានទំហំម៉ាស៊ីនធំ ដើម្បីទទួលបានរថយន្តថ្មីមានតម្លៃសមរម្យ, មានការធានាត្រឹមត្រូវ, សន្សំសំចៃលើពន្ធផ្លូវ និងស៊ីប្រេងឥន្ធនៈទាប ហើយជាពិសេសក្នុងអំឡុងពេលឡើងថ្លៃប្រេងឥន្ធនៈ។ រថយន្តថ្មី ក៏ផ្តល់សុវត្ថិភាពខ្ពស់ ដល់លោកអ្នកផងដែរ ដោយសាររថយន្តថ្មី សុទ្ធតែទទួលបានការត្រួតពិសេសស្តង់ដារសុវត្ថិភាព (Safety S-Mark) ពីក្រសួងយ៉ាងត្រឹមត្រូវ​  ដែលបានបញ្ជាក់រថយន្តមានសុវត្ថិភាព និងមានការគ្រប់គ្រងគុណភាពយ៉ាងល្អ៕
 




(អត្ថបទពាណិជ្ជកម្ម)
 
 

Tag:
 MG
© រក្សាសិទ្ធិដោយ thmeythmey.com