កីឡាអន្តរជាតិ
អន្តរជាតិ
FIFA អនុញ្ញាតឱ្យកីឡាករបរទេសប្រកបអាជីពនៅរុស្ស៊ីនិងអ៊ុយក្រែនមានសិទ្ធិផ្ទេរចេញ
08, Mar 2022 , 3:08 pm        
រូបភាព
សហព័ន្ធបាល់ទាត់ពិភពលោក (FIFA) នាថ្ងៃទី៨ខែមីនា ប្រកាសចាត់វិធានការបណ្តោះអាសន្នក្នុងការបើកទ្វារទីផ្សារដោះដូរយ៉ាងពិសេសមួយសម្រាប់កីឡាករជនជាតិបរទេសនិងគ្រូបង្វឹក ដែលប្រកបអាជីពនៅក្នុងប្រទេសរុស្ស៊ីនិងអ៊ុយក្រែនដើម្បីចាកចេញ។ឥឥឥ
FIFA បានសម្រេចផ្អាករាល់ការប្រកួតអន្តរជាតិនានា របស់ក្រុមជម្រើសជាតិរុស្ស៊ីនិងក្លិបរុស្ស៊ីទាំងអស់ ដែលជាការឆ្លើយតបទៅនឹងការឈ្លានពានចូលអ៊ុយក្រែនរយៈពេលជាង២សប្តាហ៍មកនេះ។ រុស្ស៊ីក៏បានឆ្លើយតបថានឹងដាក់ពាក្យបណ្តឹងអំពីការដាក់ទណ្ឌកម្មបែបនេះ។
 
មកដល់ពេលនេះ FIFA បានបញ្ជាក់ថា ច្បាប់នៃកិច្ចសន្យាមួយចំនួនត្រូវបានកែប្រែឡើងវិញ ដើម្បីជាអត្ថប្រយោជន៍ដល់កីឡាករនឹងក្រុមបុគ្គលិកដែលកំពុងតែស្ថិតក្នុងផលប៉ះពាល់។ មិនត្រឹមតែប៉ុណ្ណោះ កិច្ចសន្យារបស់កីឡាករបរទេសនិងគ្រូបង្វឹកទាំងអស់ដែលធ្វើការក្នុងអ៊ុយក្រែន ក៏ត្រូវបាន FIFA ប្រកាសអនុញ្ញាតឱ្យព្យួរដោយស្វ័យប្រវត្តិរហូតដល់ថ្ងៃទី៣០ ខែមិថុនា។ 
 
បើតាម FIFA ការធ្វើបែបនេះ គឺដើម្បីផ្តល់ឱ្យកីឡាករ និងគ្រូបង្វឹកនូវឱកាសបន្តការងារ និងទទួលបានប្រាក់បៀវត្សរ៍ និងដើម្បីការពារក្លិបក្នុងអ៊ុយក្រែន។»
ទន្ទឹមនឹងនេះ FIFA ក៏បានផ្តល់សិទ្ធិយ៉ាងងាយស្រួលមួយដល់កីឡាករបរទេសនិងគ្រូបង្វឹកក្នុងការផ្ទេរចេញពីរុស្ស៊ី ប្រសិនបើពួកគេចង់ធ្វើបែបនេះ។
 
«គ្រូបង្វឹកនិងកីឡាករជនជាតិបរទេស ពេលននេះ មានសិទ្ធិក្នុងការផ្អាកកិច្ចសន្យាជាឯកតោភាគីជាមួយក្លិបរបស់រុស្ស៊ីរហូតដល់ចុងខែមិថុនាឆ្នាំ ២០២២។» នេះបើតាមការលើកឡើងរបស់ FIFA៕
 

Tag:
 FIFA
  Football
© រក្សាសិទ្ធិដោយ thmeythmey.com