ជាតិ
សង្គមជាតិ
រដ្ឋមន្រ្តីកិច្ចការនារី ស្នើឲ្យគ្រប់ស្ថាប័ន រួមគ្នាបង្កើនភាពអង់អាចដល់ស្រ្តី និងក្មេងស្រី
08, Mar 2022 , 4:09 pm        
រូបភាព
អ្នកស្រី អ៊ឹង កន្ថាផាវី ថ្លែងសារតាមវីដេអូឃ្លីប អំពីទិវាសិទ្ធិនារីអន្តរជាតិលើកទី១១១ នៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២២។
អ្នកស្រី អ៊ឹង កន្ថាផាវី ថ្លែងសារតាមវីដេអូឃ្លីប អំពីទិវាសិទ្ធិនារីអន្តរជាតិលើកទី១១១ នៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២២។
អ្នកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី បានអំពាវនាវដល់គ្រប់ស្ថាប័ន ដៃគូពាក់ព័ន្ធ ឲ្យបន្តចូលរួមអនុប្រកបដោយប្រសិទ្ធិភាពលើយុទ្ធសាស្រ្តសមភាពយេនឌ័រ និង «បង្កើនភាពអង់អាចដល់ស្រ្តី និងក្មេងស្រី» ក្នុងបរិបទសង្គមថ្មី ដែលជាសង្គមឌីជីថល។ ការអំពាវនាវរបស់អ្នកស្រី ធ្វើឡើងតាមរយៈវីដេអូឃ្លីប នៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២២នេះ ដែលជាទិវាសិទ្ធិនារីអន្តរជាតិលើកទី១១១។



អ្នកស្រី អ៊ឹង កន្ថាផាវី ថ្លែងថា ដោយមានកិច្ចសហការជាមួយក្រសួង ស្ថាប័ន ដៃគូពាក់ព័ន្ធ ក្រសួងកិច្ចការនារី បានរៀបចំប្រារព្ធទិវាសិទ្ធិនារីអន្តរជាតិលើកទី១១១ ក្នុងគោលបំណងបញ្ជាក់ពីតម្លៃសមភាពយេនឌ័ររវាងស្រ្តី និងបុរស ក្នុងការចូលរួមអភិវឌ្ឍសេដ្ឋកិច្ច-សង្គម។ អ្នកស្រី បន្ថែមថា ក្រោមការប្រឹងប្រែងរបស់រដ្ឋាភិបាល ក្នុងការអនុវត្តគោលនយោបាយលើកកម្ពស់សមភាពយេនឌ័រ និងការទទួលស្គាល់ស្រ្តីជាឆ្អឹងខ្នងសេដ្ឋកិច្ច-សង្គម បានធ្វើឲ្យតួនាទីរបស់ស្រ្តីនៅកម្ពុជា មានការរីកចម្រើនជាបន្តបន្ទាប់។ 
 
អ្នកស្រីរដ្ឋមន្រ្តី មានប្រសាសន៍ដូច្នេះថា៖«វឌ្ឍនភាព ដែលទទួលបាន អាស្រ័យដោយមានការចូលរួមពីសហគមន៍ ក្រុមគ្រួសារ ស្រ្តី ក្មេងស្រីដោយផ្ទាល់ ក្នុងការជម្នះឧសគ្គ ទាញយករាល់ឱកាស និងប្រើប្រាស់សក្តានុពលរបស់ខ្លួន ក្នុងការអនុវត្តសិទ្ធិ និងការចូលរួមយ៉ាងសកម្មលើការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ»៕  
 

Tag:
 អ៊ឹង កន្ថាផាវី
  ស្រ្តី
  ទិវាសិទ្ធិនារីលើកទី១១១
© រក្សាសិទ្ធិដោយ thmeythmey.com