ជាតិ
សង្គមជាតិ
ខ្មែរម្នាក់ ថៃ៣នាក់ ត្រូវឃាត់ខ្លួនជាមួយគ្រឿងញៀនជិត៦៥គីឡូក្រាម
08, Mar 2022 , 10:59 pm        
រូបភាព
រូបពីទំព័រហ្វេសប៊ុករបស់មន្ទីរប្រឆាំងគ្រឿងញៀន
រូបពីទំព័រហ្វេសប៊ុករបស់មន្ទីរប្រឆាំងគ្រឿងញៀន
សមត្ថកិច្ចកម្ពុជា បានចាប់បុរស៤នាក់ នៅរាជធានីភ្នំពេញ ក្នុងនោះ ជនជាតិខ្មែរម្នាក់ និងជនជាតិថៃ៣នាក់ ដោយរឹបអូសគ្រឿងញៀនជិត៦៥គីឡូក្រាម កាំភ្លើងខ្លី២ដើម និង កាំភ្លើងវែងប្រភេទ AK ១ដើម ពីពួកគេ។ នេះបើតាមការផ្សាយលើទំព័រហ្វេសប៊ុករបស់មន្ទីរប្រឆាំងគ្រឿងញៀន នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២២។

 
បើតាមមន្ទីរប្រឆាំងគ្រឿងញៀន ប្រតិបត្តិការបង្ក្រាបជនល្មើសគ្រឿងញៀនទាំង៤នាក់នេះ ស្ថិតក្រោមបញ្ជាផ្ទាល់របស់លោកនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោកនាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ ទទួលបន្ទុកកិច្ចការបង្ក្រាបបទល្មើសគ្រឿងញៀន។ ប្រភពដដែល បានឲ្យដឹងថា ជនសង្ស័យទាំង៤នាក់ និងវត្ថុតាង ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅតុលាការភ្នំពេញតាមនីតិវិធី៕ 
 
 

Tag:
 គ្រឿងញៀន
© រក្សាសិទ្ធិដោយ thmeythmey.com