អត្ថបទពាណិជ្ជកម្ម
ECAM LaSalle ស្ថិត​នៅ​ជួរ​មុខ​នៃ​ការ​ប្តេជ្ញា​លើបរិ​ស្ថាន សង្គម និង​អភិបាល​កិច្ច (ESG) ជា​មួយ​ការ​អភិវឌ្ឍ​ប្រកប​ដោយ​និរន្ត​រភាព និង​ការ​ទទួល​ស្គាល់​ចំពោះ​ទំនួល​ខុស​ត្រូវ​សង្គម​របស់​គ្រឹះ​ស្ថាន​អប់​រំ​ជាន់​ខ្ពស់​
09, Mar 2022 , 3:40 pm        
រូបភាព
 ភ្នំ​ពេញ ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២៖ សា​លា ECAM LaSalle ដែល​ទើប​នឹង​បង្កើតថ្នាក់​អនុ​បណ្ឌិត​​សញ្ញា​បត្រ​ពីរ​ក្នុង​ពេល​តែ​មួយ​ «ថ្នាក់​វិស្វ‍កម្ម ECAM (ECAM Engineering)» ក្នុង​ប្រទេស​កម្ពុជា ​ជាមួយ​វិទ្យា​ស្ថាន​បច្ចេក​វិទ្យា​កម្ពុជា មាន​មោទក​ភាព​ប្រកាស​នូវ​ការ​ទទួល​បាន​សលា​កប័ត្រ ​DD&RS (ការ​អភិ​វឌ្ឍប្រកប​ដោយ​និរន្ត​រភាព និង​ទំនួល​ខុស​ត្រូវ​សង្គម) ដែល​គេ​កំពុង​ស្វះ​ស្វែង​ចង់​បាន​ខ្ពស់​បំផុត កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០២១ ក្នុង​ប្រទេស​បារាំង​។
 
បង្កើតឡើង​សម្រាប់​គ្រឹះ​ស្ថាន​អប់​រំ​ជាន់​ខ្ពស់​ក្នុង​ប្រទេស​បារាំង សលា​កប័ត្រ DD&RS គ្រប​ដ‍ណ្តប់​លើ​គោល​ដៅ​ការ​អភិ​វឌ្ឍ​ប្រកប​ដោយ​និរន្ត​រភាព​ចំនួន​១៧ ដែល​ត្រូវ​បាន​កំណត់​ដោយ​អង្គការ​សហ​ប្រជា​ជាតិ រាប់​ចាប់​ពី​យុទ្ធ​សាស្រ្ត ​និង​អភិបាល​កិច្ច ការ​អប់​រំ ​និង​ការ​បណ្តុះ​បណ្តាល ការ​ស្រាវ​ជ្រាវ​ និង​ការ​បង្កើត​ថ្មី រហូត​ដល់​បរិ​ស្ថាន និង​គោល​ការណ៍​សង្គម​។
 
លោក Didier DESPLANCE នា​យក​សាលា​ ECAM LaSalle បាន​ថ្លែង​ថា៖ «មក​ទល់​បច្ចុប្បន្ន ក្នុង​ចំណោម​គ្រឹះ​ស្ថាន​អប់​រំ​ជាន់​ខ្ពស់​ចំនួន​៣០០​កន្លែង ​ក្នុង​ប្រទេស​បារាំង មាន​គ្រឹះ​ស្ថាន​តែ​៣០​ប៉ុណ្ណោះ ​ដែល​បាន​ជោគ​ជ័យ​ក្នុង​ការ​ទទួល​បាន​សលា​កប័ត្រ​នេះ។ ការ​ទទួល​ស្គាល់​ជា​ផ្លូវ​ការ​មួយ​នេះ ​គឺ​ជា​សមិទ្ធ​ផល​ដ៏​អស្ចារ្យ​សម្រាប់​សា​លា និង​ក្រុម​ការ​ងារ​យើង ប៉ុន្តែ​អ្វី​ដែល​សំខាន់​ជាង​នេះ​ទៅ​ទៀត ​គឺ​ការ​ប្តេជ្ញា និង​ទំនួល​ខុស​ត្រូវ ​ក្នុង​ការ​បំពេញ​ឲ្យ​បាន​ជា​រៀង​រាល់​ថ្ងៃ ​នូវ​​ចក្ខុ​វិស័យ​របស់​យើង ​ក្នុង​ការ​ក្លាយ​ខ្លួន​ជា​អ្នក​ចូល​រួម​យ៉ាង​សកម្ម​មួយ​ ក្នុង​ចរន្ត​ផ្លាស់​ប្តូរ​ទៅ​មុខ​ជា​លក្ខណៈ​ប្រព័ន្ធ​អេ​កូ តាម​រយៈ​ការ​អប់​រំ​វិស្វករ​ជំនាន់​ក្រោយ​ជុំវិញ​ពិភព​លោក​ ចំពោះ​ការ​អភិវឌ្ឍ​ប្រកប​ដោយ​និរន្តរ​ភាព។ ការ​ដាក់​បញ្ចេញ​នូវ​ថ្នាក់​អនុ​បណ្ឌិត «ថ្នាក់​វិស្វកម្ម ECAM (ECAM Engineering)» ដំបូងបង្អស់ កាល​ពី​ចុង​ឆ្នាំ​២០២១ លើ​ផ្នែក​វិស្វកម្ម ​នៃ​ការ​ផលិត​ប្រកប​ដោយ​និរន្តរ​ភាព​ក្នុង​ប្រទេស​កម្ពុជា​ គឺ​ជា​ការ​សម្រេច​បាន​នូវ​ជំហាន​គោល​ដៅ​ដ៏​សំខាន់​មួយ ​លើ​វីថី​ដំណើរ​មួយ​នេះ​។» 
 
«ការ​ទទួល​បាន​សលា​កប័ត្រ DDRS (សញ្ញា​បត្រ​សម្រាប់​ការ​អភិវឌ្ឍ​ប្រកប​ដោយ​និរន្ត​រភាព) មិន​គ្រាន់​តែ​ជា​គោល​ដៅ​មួយ ​ក្នុង​ដំណើរ​ការ​ដែល​ត្រូវ​បាន​ផ្តួច​ផ្តើម​ប៉ុណ្ណោះ​ទេ​។ លើស​ពី​នេះ​ទៅ​ទៀត វា​ជា​ឧបករណ៍​ដ៏​សំខាន់​មួយ ​ក្នុង​ការ​ពង្រឹង​ជំហាន​ដំ​ណើរ​ការ​របស់​យើង និង​ជួយ​យើង​ឲ្យ​ឈាន​ទៅ​រក​ការ​រួម​បញ្ចូល​គោល​ដៅ​ ការ​អភិ​វឌ្ឍ​ប្រកប​ដោយ​និរន្ត​រភាព​ ទៅ​ក្នុង​យុទ្ធ​សាស្រ្ត និង​ដំណើរ​ការ​ការ​ងារ​របស់​យើង​។ ខ្ញុំ​មាន​ជំនឿ​យ៉ាង​មុត​មាំ​ថា​ ក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែ​បន្ទាប់​ទៀត​ខាង​មុខ​នេះ យើង​នឹង​ទទួល​បាន​អត្ថ​ប្រយោជន៍​ពេញ​លេញ​នៃ​សលា​កប័ត្រ​នេះ ​ក្នុង​ដំណើរ​ការ​ការ​ងារ​ពី​មួយថ្ងៃ ​ទៅ​មួយ​ថ្ងៃ​របស់​យើ‍ង។» នេះ​បើ​តាម​ប្រ​សាសន៍​របស់​លោក​ស្រី ​Delphine ALAINE ប្រធាន​គ្រប់​គ្រង​កម្ម​វិធី DD/RS និងលោកThomas TOURET គ្រូ​បង្រៀន និងអ្នក​ស្រាវ​ជ្រាវ ​និងជា​ប្រធាន​គ្រប់​គ្រង DD/RS ផ្នែក​នាយក​ដ្ឋាន​ស្រាវ​ជ្រាវ​។ 
 
«ការ​មាន​អ្នក​ជំនាញ​វិជ្ជា​ជីវៈ ​ដែល​បាន​ទទួល​ការ​បណ្តុះ​បណ្តាល​ច្បាស់​លាស់ ដែល​ពិត​ជា​ជឿ​ជាក់ និង​យល់​ដឹង​អំពី​បញ្ហាបរិ​ស្ថាន សង្គម និង​អភិបាល​កិច្ច (ESG) ពិសេស​និរន្ត​រភាព​ គឺ​មាន​សារៈ​សំខាន់​បំផុត​សម្រាប់​ប្រទេស​កម្ពុជា និង​ក្រុម​ហ៊ុន​ដែល​កំពុង​តែ​ដំណើរ​ការ ​ក្នុង​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា ​ដូច​ជា​គ្រឹះ​ស្ថាន​របស់​យើង​នេះ​។ ឡឺ​ហ្រ្កង់ ខេម​បូឌា (LEGRAND CAMBODIA) គឺ​ជា​ក្រុម​ហ៊ុន​ដៃ​គូ​ជា​មួយ​សាលា​វិស្វ​កម្ម ECAM ចាប់​តាំង​ពី​ពេល​ដែល​ពួក​គាត់ ​បើក​សម្ពោធ​ក្នុង​ទីក្រុង​ភ្នំពេញ​មក​ម្ល៉េះ។ វិញ្ញាបនបត្រ DD/RS គឺ​ជា​ការ​កត់​ចំណាំ​ដ៏​សំខាន់​មួយ ​ដែល​ស្តែង​បញ្ជាក់​យ៉ាង​ពិត​ប្រា​កដ ​នូវ​កម្រិត​នៃ​ការ​ប្តេជ្ញា​របស់​សា​លា ​ចំពោះ​និរន្ត​រភាព។ ការ​ដែល​យើង​មាន​នូវ​គុណ​តម្លៃ និង​ការ​ប្តេជ្ញា​ដូច​គ្នា​ ចំពោះ​អនាគត​ដែលមានបរិស្ថានកាន់តែស្រស់បំព្រង​ គឺ​ជា​ប្រភព​ដ៏​អស្ចារ្យ​នៃ​ភាព​ពេញចិត្ត​សម្រាប់​ពួក​យើង​។» នេះ​បើ​តាម​ប្រសាសន៍​របស់ ​លោក Kovi VALOO នាយក​គ្រប់​គ្រង​ក្រុមហ៊ុន​ឡឺ​ហ្ក្រង់​ប្រចាំ​ព្រះ​រា​​ជា​ណា​ចក្រ​កម្ពុជា​។
 
ការ​ត្រៀម​ឲ្យ​អ្នក​ជំនាន់​ថ្មី​ជួប​ជា​មួយ​បញ្ហា​និរន្ត​រភាព​ឧស្សាហ​កម្ម​៤.០ (Industry 4.0)
 
កម្ម​វិធី​សិក្សា​របស់​សា​លា​វិស្វ​កម្ម ECAM ត្រូវ​បាន​បង្កើត​ឡើង​យ៉ាង​ពិសេស​ ដើម្បី​លើក​ឡើង​អំពី​ទី​ផ្សារ​កំពុង​អភិវឌ្ឍ​ ដែល​ប្រឈម​ជាមួយ​កំណើន​ផលិតកម្ម​ឧស្សា​ហ​កម្ម ដែល​ដាច់​ខាត​ត្រូវ​តែ​អនុ​លោម ​ជា​មួយ​ក្រម​មាត្រា ​នៃ​ការ​អភ​វិឌ្ឍ​ប្រកប​ដោយ​និរន្តរភាព​។ ថ្នាក់​អនុបណ្ឌិត​នេះ ​មាន​គោល​ដៅ​បំពេញតម្រូវ​ការ​របស់​ឧស្សាហ​កម្ម៤.០ ​ក្នុង​ប្រទេស​កម្ពុជា និង​អាស៊ី​អាគ្នេយ៍ ដោយ​បណ្តុះ​បណ្តាល​​និស្សិត ​ឲ្យ​រួម​បញ្ចូល​បច្ចេក​វិទ្យា​ឌីជី​ថល ​ទៅ​ក្នុង​ដំណើរ​ការ​គ្រប់​គ្រងភស្តុភារកម្ម និង​ផលិត​កម្ម ​ផ្អែក​លើ​ទិស​ដៅ​សេដ្ឋ​កិច្ច​វិល​ជុំ​ ជាមួយ​នឹង​កម្រិត​នៃការ​ប៉ះពាល់​ដល់​សង្គម និង​បរិស្ថាន​ទាប​បំផុត​។
 
«ថ្នាក់​អនុ​បណ្ឌិត​ថ្មី​នេះ ​នឹង​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​ សម្រាប់​ប្រតិ​បត្តិ​ករ និង​វិស្វ​ករ​ជាន់​ខ្ពស់ ដែល​អាច​ដឹក​នាំ​វិ​ស័យ​ផលិត​កម្ម​ឆ្ពោះ​ទៅ​កាន់​បដិវត្ដន៍​ឧស្សាហកម្ម​ដំណាក់​កាល​ទី​៤ (4th Industrial Revolution) ជា​មួយ​នឹង​ការ​ផ្តោត​សំខាន់​លើ​ការ​អភិរក្ស​ធន​ធាន​ របស់​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា​។» នេះ​បើ ​តាមប្រសាសន៍​របស់លោក Victor VITHY នា​យក​គ្រប់​គ្រង​ក្រុម​ហ៊ុន DBD Engineering។
 
ព័ត៌​មាន​បន្ថែម​អំ​ពី​សា​លា​វិស្វ​កម្ម ECAM 
 
កម្ម​វិ​ធី​សិក្សា​នេះ​ គឺ​ជា​កម្រិត​សញ្ញា​បត្រ​វិស្វ​កម្ម​បា​រាំង​ដំបូង​បង្អស់​ក្នុង​ប្រទេស​កម្ពុជា ​ជាមួយ​នឹង​ DNA «គ្រឹះ​ស្ថាន​អប់​រំ​លំដាប់​កំពូល​ៗ​»។ កម្ម​វិធី​នេះ ​ផ្អែក​​លើ​ការ​ច្របាច់​បញ្ចូល​គ្នា ​នូ​វ​ជំនាញ​ពី​ស្ថា​ប័ន​អប់​រំ​ជាន់​ខ្ពស់​ចំនួន​២ ​ដែល​មាន​កេរ្តិ៍​ឈ្មោះ​ល្បីល្បាញ​៖ សា​លា ECAM Lasalle និង​វិទ្យា​ស្ថាន​បច្ចេក​វិទ្យា​កម្ពុជា (ហៅ​កាត់ ITC ជា​សាកល​វិទ្យា​ល័យ​វិស្វ​កម្ម​ដ៏ធំ ​មួយ​នៅ​កម្ពុជា​)។ 
 
ចាប់​ផ្តើម​ពី​ខែ​តុ​លា ឆ្នាំ​២០២១ កម្ម​វិធី​សិក្សា​រយៈ​ពេល​៣​ឆ្នាំ​នេះ ​នឹង​ផ្តល់​ទាំង​សញ្ញា​បត្រ​ថ្នាក់​អនុ​បណ្ឌិត​វិស្វកម្ម ​ECAMផង និង​សញ្ញា​បត្រ​ថ្នាក់​អនុ​បណ្ឌិត​ ពី​វិទ្យា​ស្ថាន​បច្ចេក​វិទ្យា​កម្ពុជា ​ផង​ក្នុង​ពេល​តែ​មួយ​ សម្រាប់​ផ្នែក​វិស្វ​កម្ម​ឧស្សា​ហ​កម្ម និង​ការ​គ្រប់​គ្រងច្រវាក់​ផ្គត់​ផ្គង់ ផ្នែក​វិស្វ​កម្ម​រ៉ូ​បូត​ និង​ស្វ័យ​ប្រវត្តិ​កម្ម​។ 
 
ជា​មួយ​នឹង​ការ​បង្រៀន​ដោយ​ប្រើ​ភាសា​អង់​គ្លេស​សុទ្ធ និស្សិត​ខ្មែរ​ ក៏​នឹង​មាន​ឱកាស​បាន​រៀន​ភាសា​បារាំង​ ដើម្បី​ទទួល​បាន​សញ្ញា​បត្រ​កម្រិត​ B2 ​នៅ​ចុង​បញ្ចប់​នៃ​កម្ម​វិ​ធី​សិក្សា​ផង​ដែរ​។ វិទ្យា​ស្ថាន​ប‍ច្ចេក‍វិទ្យា​កម្ពុជា ​ក៏​នឹង​ក្លាយ​ជា​សា​លា​ទី​មួយ​នៅ​កម្ពុជា​ ដែល​មាន​ផ្តល់​នូវ​កម្រិត​សញ្ញា​បត្រ​បារាំង​ថ្នាក់​ជាតិ ដែល​នឹង​ធ្វើ​ឲ្យ​កាន់​តែ​មាន​ភាព​លេច​ធ្លោ​ ទាំង​សម្រាប់​និស្សិត​ខ្មែរ និង​និស្សិត​ពី​បណ្តា​ប្រទេស​ជិត​ខា‍ង។
 
កម្ម​វិ​ធី​នេះ ​បាន​ទទួល​ក្រុម​និស្សិត​អន្តរ​ជាតិ​ចំនួន​១៦​នាក់ ​សម្រាប់​ឆ្នាំ​ទី​១ (១២​នាក់​ពី​កម្ពុជា ៣​នាក់​ពី​បា​រាំង​ និង​ម្នាក់​ពី​ប្រទេស​អេ​ហ្ស៊ីប) ហើយ​នឹង​ទទួល​សិស្ស​៤០​នាក់​ទៀត ​នៅ​ឆ្នាំ​បន្ទាប់​។
 
ដើម្បី​ដឹង​បន្ថែម​អំ​ពី​កម្ម​វិធី​សិក្សា និង​ការ​ចុះ​ឈ្មោះ​៖ https://phnompenh.ecamengineering.com/
 
អំ​ពី​សា​លា ECAM LaSalle
 
បង្កើត​ឡើង​ដំបូង​បង្អស់​ក្នុង​ឆ្នាំ​១៩០០​ សា​លា ECAM LaSalle ត្រូវ​បាន​ទទួល​ស្គាល់​ជា​សាកលវិទ្យាល័‍យ​វិស្វ​កម្ម​​​លំដាប់​​កំពូល​​មួយ ​​ក្នុង​​ប្រទេស​​បារាំង (ជាប់​ចំណាត់​ថ្នាក់​ជា​សា​លា​វិស្វ​កម្ម​ឯក​ជន​លំដាប់​កំពូល​ទី​​២ ​​ក្នុង​ឆ្នាំ​២០២០​ ដោយទស្សនាវដ្តីបារាំងឈ្មោះ L’Etudiant)។ សា​លា​នេះ ​គឺ​ជា​ផ្នែក​មួយ​នៃ​កម្ម​វិ​ធី​សិក្សា Grandes Ecoles។​
 
កម្ម​​វិ​ធី​សិក្សា​របស់​សាលា​នេះ ​ផ្តល់​ឱកាស​ឲ្យ​បេក្ខភាព​បញ្ចប់​ការ​សិក្សា ​ក្នុង​រយៈ​ពេល​៥​ឆ្នាំ ​ជា​មួយ​នឹង​សញ្ញា​បត្រ​ពីរ ​ក្នុង​ពេល​តែ​មួយ៖ សញ្ញា​បត្រ​វិស្វ​កម្ម​អគ្គីស​នី និង​មេកា​និក និង​សញ្ញា​បត្រ​ថ្នាក់​អនុ​បណ្ឌិត​ផ្នែក​វិទ្យា​សាស្រ្ត ​ពី​សាកល​វិទ្យា​ល័យ​ដៃ​គូ ​ក្នុង​មុខ​វិជ្ជា​ជំនាញ​ដែល​សិស្ស​ជ្រើស​រើស​។ សិស្ស​ដែល​បាន​ចុះ​ឈ្មោះ​សិក្សា​ ទទួល​បាន​អត្ថ​ប្រយោជន៍​ពី​ក្រុម​នៃ​សាស្រ្តា​ចារ្យ និង​អ្នក​ស្រាវ​ជ្រាវ ដែល​រួម​មាន​ទាំង​វិទ្យា​សាស្រ្ត​វិស្វកម្ម​ទាំង​អស់ បន្ទប់​ពិសោធន៍​ស្រាវ​ជ្រាវ​ចម្រុះ ជា​មែក​ធាង​មួយ ​ដែល​ផ្តល់​នូវ​មុខ​ជំនាញ​នា​នា និង​បន្ត​ការអប់​រំ​សម្រាប់​ក្រុម​ហ៊ុន ក៏​ដូច​ជា​អ្នក​ដែល​ផ្តោត​លើ​អាជីវ​កម្ម​បង្កើត​ថ្មី (start-up)ដែល​មាន​សក្តា​​នុ​ពល​ភាព​បច្ចេក​វិទ្យា​ខ្លាំង​ក្លា។
ចំនួន​អតីត​សិស្ស ៧៥០០នាក់
ចំនួន​សិស្ស​បច្ចុប្បន្ន ១៩០០នាក់
ព័ត៌មានបន្ថែមអំពីសាលា ECAM LaSalle៖ https://www.ecam.fr
 
អំពី​សលា​កប័ត្រ DD/RS
 
ប្រព័ន្ធ​នៃ​ការ​ផ្តល់​ជូន​សលា​កប័ត្រ ហៅ​ថា Label DD/RS (សម្រាយ​មក​ថា ការ​អភិ​វឌ្ឍ​ប្រកប​ដោយ​និរន្ត​រភាព និង​ទំនួល​ខុស​ត្រូវ​សង្គម) សម្រាប់​គ្រឹះ​ស្ថាន​អប់​រំ​ជាន់​ខ្ពស់ ​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ២‍០​១​៥​ នៅ​ប្រទេស​បារាំង​។ វា​ជា​លទ្ធ​ផល​បាន​មក​ពី​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​រួម​គ្នា​របស់​សា​កល​វិទ្យា​ល័យ​ជា​ច្រើន និងសា​លា​លំដាប់​កំពូល​ៗ​ (Grandes Ecoles, Conférence des Grandes Schools - CGE) កិច្ចប្រជុំសាកលវិទ្យាធិការសាកលវិទ្យាល័យ (Conference of University Presidents - CPU) និងក្រសួងផ្នែកការអភិវឌ្ឍប្រកបដោយនិរន្តរភាព ក្រសួង​ផ្នែក​ថ្នាក់​អប់​រំ​ជាន់​ខ្ពស់ ​និង​បណ្តាញ​និស្សិត​ដើម្បី​សង្គម​រួប​រួម​គ្នា​ និង​ជា​លក្ខណៈ​ប្រព័ន្ធ​អេកូ (Network of Students for an Ecological and United Society - RESES)។
 
សលា​កប័ត្រ​នេះ​ជំរុញ​ឲ្យ​មាន​ភាព​ទៅ​មុខ​នៃ​ការ​ផ្សព្វ​ផ្សាយ ​លើក​កម្ពស់​ទាំង​​ថ្នាក់​​ជាតិ និង​​អន្តរ​ជាតិ​នូវ​ទិស​ដៅ​ការ​អភិវឌ្ឍ​ប្រកប​ដោយ​និរន្ត​រភាព និង​ទំនួល​ខុស​ត្រូវ​សង្គម ​របស់​គ្រឹះ​ស្ថាន​ស្រាវ​ជ្រាវ និង​អប់​រំ​ជាន់​ខ្ពស់​របស់​ប្រទេស​បារាំង​។ វា​ក៏​អនុញ្ញាត​ឲ្យ​គ្រឹះ​ស្ថាន​នា​នា​ អាច​បង្កើត​ជំនាញ​ផ្សេង​ៗ​ នៅ​ក្នុង​ក្រុម​គ្រឹះ​ស្ថាន​ ដែល​មាន​ការ​ប្តេជ្ញា​ច្បាស់​លាស់ ​តាម​រយៈ​ការ​ចូល​រួម​របស់​ពួក​គេ ​ក្នុង​គណៈ​ក‍ម្មា​ធិការ​ផ្តល់​សលា​កប័ត្រ និង​ក្នុង​ការ​ធ្វើ​វិ​សោធ​ន​កម្ម​លើ​គ្រឹះ​ស្ថាន​ដែល​ជា​បេក្ខ​ភាព​។
 
សលា​កប័ត្រ DD/RS គឺ​ផ្អែក​លើ​ប្រព័ន្ធ​យោង​ថ្នាក់​ជាតិ​ទូ​ទៅ​មួយ​ ដែល​មាន​វត្ត​មាន​តាំង​ពី​ឆ្នាំ​២០០៩ ផ្អែក​តាម​មាត្រា​ទី​៥៥ ពី​ច្បាប់ Grenelle 1 ស្តី​អំ​ពី​បរិ​ស្ថាន ដែល​ជា​ប្រព័ន្ធ​យោង​ DD/RS CPU CGE។
 
វា​ជា​សលា​កប័ត្រ ​ដែល​ចង់​ក្លាយ​ជា​លក្ខណៈ​ប្រព័ន្ធ​។
 
 
ទំនាក់​ទំនង
កញ្ញា ហាង សុភាព | រដ្ឋ​បាល និង​ជំនួយ​ការ​ផ្នែក​សិក្សា​ធិ​ការ
កម្ម​វិធី​សិក្សា​សា​លា​វិស្វ​កម្ម ECAM នៅ​សាកល​វិទ្យា​ល័យ​បច្ចេក​វិទ្យា​កម្ពុជា
phnompenh.ecamengineering.com
+855 (0) 92 282 741៕
 
(អត្ថបទពាណិជ្ជកម្ម)
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com