អត្ថបទពាណិជ្ជកម្ម
អស្ចារ្យ! ក្រុមហ៊ុន ហនុមានប៊ែវើរីជីស បន្ថែមទូតសុច្ឆន្ទៈដ៏ល្បីមួយរូបទៀត គឺកញ្ញា ទេព បូព្រឹក្ស
10, Mar 2022 , 11:49 am        
រូបភាព
ដោយ: ថ្មីៗ
 ក្រុមហ៊ុន ហនុមានប៊ែវើរីជីស (Hanuman Beverages) ដែលជាក្រុមហ៊ុនផលិតភេសជ្ជៈលំដាប់ស្តង់ដារអន្តរជាតិ និងកំពុងពេញនិយមយ៉ាងខ្លាំង ពីសំណាក់បងប្អូនប្រជាជនខ្មែរ និងកាន់តែមានសន្ទុះនៃការគាំទ្រយ៉ាងខ្លាំង ពីមួយថ្ងៃទៅមួយថ្ងៃ បានចាប់ដៃគូជាមួយសិល្បការិនីដ៏ល្បីល្បាញមួយរូប គឺកញ្ញា ទេព បូព្រឹក្ស ជាទូតសុច្ឆន្ទៈរបស់ក្រុមហ៊ុនហនុមាន ប៊ែវើរីជីស។
 




នៅក្នុងពិធីស្វាគមន៍ កញ្ញា ទេព បូព្រឹក្ស ជាទូតសុច្ឆន្ទៈផ្លូវការ របស់ក្រុមហ៊ុនហនុមាន ប៊ែវើរីជីស កាលពីថ្ងៃទី៨ មីនា នៅផ្សារទំនើប អ៊ីអនម៉លសែនសុខ នេះដែរ  លោក Keekong ONG ជានាយកផ្នែកពាណិជ្ជកម្ម និងជាតំណាងលោក Chas Geschke បានមានចំណាប់អារម្មណ៍ថា ៖“ខ្ញុំមានមោទកភាពយ៉ាងក្រៃលែង ក្នុងការប្រារព្ធទិវាអន្តរជាតិនារី និងគាំទ្រស្រ្តីនៅទូទាំងពិភពលោក   ហើយជាថ្ងៃដ៏ពិសេស ដែលខ្ញុំសូមឆ្លៀតឱកាសណែនាំ ដល់អ្នកទាំងអស់គ្នា និងអតិថិជនរបស់យើង នូវទូតសុច្ឆន្ទៈទី២ របស់យើងគឺ កញ្ញាទេព បូព្រឹក្ស។



ខ្ញុំតែងតែនិយាយថា “ភេទមិនមែនជាបញ្ហាចោទនោះទេ ភេទរបស់អ្នកមិនកំណត់នូវជំនាញវិជ្ជាជីវៈរបស់អ្នកឡើយ ហើយក៏មិនអាចកំណត់ថា តើអ្នកពូកែប៉ុនណាដែរ”។ កញ្ញា ទេព បូព្រឹក្ស គឺជាកំពូលតារាដ៏ល្បី នៅក្នុងព្រះរាជាណាចក្រកម្ពុជា ហើយគាត់ក៏តំណាងឱ្យស្រ្តីខ្មែរជំនាន់ថ្មីដ៏ខ្លាំងផងដែរ។”




 
ចំណែកឯ កញ្ញា ទេព បូព្រឹក្ស ក្នុងនាមជាទូតសុច្ឆន្ទៈទី២ របស់ ក្រុមហ៊ុន ហនុមានប៊ែវើរីជីស បានបញ្ចេញចំណាប់អារម្មណ៍ថា៖ “នាងខ្ញុំរីករាយក្នុងការទទួលតំណែង ជាទូតសុច្ឆន្ទៈ របស់ក្រុមហ៊ុនហនុមាន ហើយកាន់តែសប្បាយរីករាយជាងនេះទៅទៀតនោះ គឺការស្វាគមន៍យ៉ាងកក់ក្តៅ ពីក្រុមហ៊ុនហនុមាន ដោយឈរលើឆន្ទៈ និងការទុកចិត្តស្រលាញ់គាំទ្រ យ៉ាងពេញទំហឹងមកលើនាងខ្ញុំ”។
 
គួរកត់សម្គាល់ថា បច្ចុប្បន្ននេះ កញ្ញា ទេព បូព្រឹក្ស មានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់ស្រទាប់យុវវ័យ ទៅលើបទចម្រៀងល្បីៗ និងក្បាច់រាំដ៏ពិសេសៗជាច្រើនរបស់គាត់ ជាពិសេសបទចម្រៀង “វីរនារី” ឬ “Top of The Lady” ដែលមានការចូលទស្សនា រាប់លានដងនៅក្នុងបណ្តាញសង្គម Facebook និង ឆានែល YouTube។


 



គួររំឭកដែរថាចាប់តាំងពីឆ្នាំ២០២០មក ក្រុមហ៊ុន ហនុមានប៊ែវើរីជីស បានកំណត់ផែនការជាចក្ខុវិស័យវែងឆ្ងាយ ក្នុងការកសាងស្លាកសញ្ញាហនុមាន ដែលផ្តោតសំខាន់លើគុណភាពផលិតផល ស្របតាមស្តង់ដារអន្តរជាតិជាចម្បង ក៏ដូចជាយុទ្ធសាស្រ្តផ្សេងៗ ដែលនឹងនាំស្លាកសញ្ញា នៃផលិតផលខ្មែរទៅលើឆាកអន្តរជាតិ។ នៅក្នុងផែនការនោះដែរ ក្រុមហ៊ុន មានបំណង រួមសហការជាមួយអ្នកដែលមានទេពកោសល្យកំពូលៗ នៅក្នុងប្រទេស ដូចជា កញ្ញា ទេព បូព្រឹក្ស ដើម្បីនាំមកនូវប្រណិតភាព គ្រប់ពេលវេលា ជូនដល់អ្នកគាំទ្រ ក៏ដូចជាអតិថិជនទាំងអស់ របស់ ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស៕
 




(អត្ថបទពាណិជ្ជកម្ម)
 
 
 

Tag:
 IDEA BROADCASTING
© រក្សាសិទ្ធិដោយ thmeythmey.com