កីឡាអន្តរជាតិ
អន្តរជាតិ
លោក Pochettino បន្ទោស VAR ដែលនាំឱ្យ PSG ធ្លាក់ចេញពី UCL
10, Mar 2022 , 2:59 pm        
រូបភាព
លោក Mauricio Pochettino បង្ហាញអារម្មណ៍ខឹងសម្បាទៅកាន់ប្រព័ន្ធជំនួយការអាជ្ញាកណ្តាលវីដេអូ (VAR) ដែលជាហេតុនាំឱ្យក្រុម Paris Saint Germain ធ្លាក់ចេញពីពានរង្វាន់ UEFA Champions League ក្រោមថ្វីជើងក្រុមអធិរាជស។


លោក Pochettino បានស្តីបន្ទោសទៅកាន់ការសម្រេចចិត្តរបស់អាជ្ញាកណ្តាលវីដេអូដែលមិនព្រមពិន័យគ្រាប់បាល់ដំបូងរបស់ Real Madrid ដែលបង្កកំហុសលើអ្នកចាំទី Gianluigi Donnarumma។ គ្រូបង្វឹកវ័យ ៥០ ក៏បាននិយាយថា ១គ្រាប់របស់ Real Madrid ដែលជាការបង្កកំហុសបែបនេះបានផ្លាស់ប្តូរការប្រកួតទាំងមូល។
 
«ពិតជាគួរឱ្យខ្មាស់ខ្លាំងណាស់។ គ្រាប់ទីមួយពួកគេបានបង្កកំហុសលើអ្នកចាំទី Donnarumma ហើយកំហុសដដែលៗបែបនេះពីសំណាក់អាជ្ញាកណ្តាលបែបនេះ។ វាពិតជាមិនគួរកើតមានក្នុងឆ្នាំ ២០២២ នេះឡើយ។ ១គ្រាប់របស់ Real បានផ្លាស់ប្តូរការប្រកួតទាំងស្រុង។ ខ្ញុំមិនដឹងថា ​VAR ធ្វើដើម្បីអ្វីនោះទេបើវាជាកំហុសទៅហើយ ពួកគេក៏នៅតែផ្តល់គ្រាប់។ »លោក Pochettino ប្រាប់ទៅកាន់ព័ត៌មាន Canal+ បែបនេះ។
 
ក្រោយចាញ់ដោយលទ្ធផលដ៏ខកចិត្តបែបនេះ តំណែងរបស់លោក ​Pochettino ជាគ្របង្វឹកកំពុងតែស្ថិតក្រោមសម្ពាធកាន់តែខ្លាំង។ ទោះជាបែបនេះក្តី គ្រូបង្វឹកសញ្ជាតិអាហ្សង់ទីនរូបនេះនៅតែជឿថាលទ្ធផលទាំងនេះកើតឡើងដោយសារតែក្រុមអាជ្ញាកណ្តាលទីលាននិងប្រពន្ធវីដេអូ៕
 

Tag:
 Mauricio Pochettino
  UEFA Champions League
© រក្សាសិទ្ធិដោយ thmeythmey.com