អត្ថបទពាណិជ្ជកម្ម
សេចក្តីរំលឹកដល់ការចងចាំ និងសមិទ្ធផលរបស់លោក Hung-Ching Yung, JP (榮鴻慶先生)
11, Mar 2022 , 3:47 pm        
រូបភាព
ក្រុមប្រឹក្សាភិបាលនៃធនាគារពាណិជ្ជស៊ាងហៃ មានការសោកស្ដាយយ៉ាងខ្លាំងចំពោះមរណភាពរបស់លោក Hung-Ching Yung, JP (榮鴻慶先生) កាលពីថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២២។ លោក Yung ត្រូវបានទទួលស្គាល់ថា ជាឥស្សរជន និងជាឧស្សាហករដ៏ល្បីឈ្មោះ ដែលបានលះបង់កម្លាំងកាយចិត្តទៅលើវិស័យធនាគារ និងជំនួញជាច្រើនទស្សវត្សរ៍។ គាត់គឺជានាយកនៃ Shanghai Commercial Bank តាំងពីឆ្នាំ១៩៧៣ និងជាប្រធានក្រុមប្រឹក្សាភិបាលកិត្តិយសនៃ Shanghai Commercial & Savings Bank ទីក្រុងតៃប៉ិ ក្នុងឆ្នាំ២០២១ ក្រោយធ្វើជាប្រធានក្រុមប្រឹក្សាភិបាលអស់រយៈពេល ៣០ឆ្នាំ និងជានាយកគ្រប់គ្រងនៃក្រុមហ៊ុន Nanyang Holdings Ltd. តាំងពីឆ្នាំ១៩៤៧។
 
លោក Yung បានកើតក្នុងឆ្នាំ១៩២៣ នៅទីក្រុងស៊ាងហៃ ហើយបានផ្លាស់ទៅទីក្រុងហុងកុង ក្នុងឆ្នាំ១៩៤៧។ លោកគឺជាសមាជិកម្នាក់ ដែលបានចូលរួមកសាងឧស្សាហកម្មវាយនភណ្ឌរបស់ទីក្រុងហុងកុង ជាពិសេសគឺជាមនុស្សដំបូងគេ ដែលបានណែនាំម៉ាស៊ីនបង្វិល ត្បាញ និងជ្រលក់ពណ៌ក្នុងទីក្រុងហុងកុង។ ក្នុងឆ្នាំ១៩៨០ លោក Yung បានកាន់តំណែងជាអ្នកដឹកនាំនៅ Shanghai Commercial & Savings Bank ក្នុងទីក្រុងតៃប៉ិ ដែលជាបុត្រសម្ព័ន្ធនៃ Shanghai Commercial Bank ទីក្រុងហុងកុង ហើយក្រោយមកក្នុងឆ្នាំ១៩៩៩ បានបង្កើតសម្ព័ន្ធភាព Three Shanghai Bank ជាមួយ Bank of Shanghai នៅចិនដីគោក ដើម្បីធ្វើឲ្យសេវាធនាគារកាន់តែមានភាពងាយស្រួល ក្នុងដែនដីនៃប្រទេសចិនទាំងមូល។ តាមចក្ខុវិស័យរបស់លោក Yung បណ្ដាញធនាគារបានពង្រីកជាសាកល លើសពីដែនដីនៃប្រទេសចិនទៅកាន់សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងអាស៊ីអាគ្នេយ៍ ហើយក្នុងឆ្នាំ២០២០ បានទិញយកមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ក្នុងប្រទេសកម្ពុជា ដែលជាសហគ្រាសសង្គម ផ្ដោតលើដំណោះស្រាយផ្នែកសេវាកម្មហិរញ្ញវត្ថុ។
 
លោក Yung ក៏ជាសប្បុរសជនដ៏ពិតប្រាកដម្នាក់ ដោយលោកបាននាំយកឥទ្ធិពលវិជ្ជមានទៅកាន់សហគមន៍នៅទីក្រុងហុងកុង ទីក្រុងតៃវ៉ាន់ និងចិនដីគោក។ តាមរយៈមូលនិធិដែលលោកបានបង្កើត បានជួយទៅយុវជនរាប់ពាន់នាក់នៅជុំវិញពិភពលោក ទទួលបានជំនួយអាហារូបករណ៍ ដើម្បីបន្ដការសិក្សារបស់ពួកគេ។ មនុស្សជាច្រើននឹងនឹករលឹកគាត់ ហើយស្នាដៃរបស់លោកនឹងត្រូវបានចងចាំជារៀងរហូត។
 
ក្រុមប្រឹក្សាភិបាលសូមថ្លែងអំណរគុណចំពោះការលះបង់របស់លោក Yung។ សមាជិកក្រុមប្រឹក្សាភិបាល និងបុគ្គលិកទាំងអស់របស់ធនាគារនឹងចងចាំគាត់ជានិច្ច និងចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុត ចំពោះគ្រួសាររបស់គាត់។
 
(អត្ថបទពាណិជ្ជកម្ម)

© រក្សាសិទ្ធិដោយ thmeythmey.com