ជាតិ
សាកលវិទ្យាល័យចិន SUSTech ផ្តល់អាហារូបករណ៍បរិញ្ញាបត្រ១០កន្លែងដល់និស្សិតខ្មែរ
12, Mar 2022 , 12:14 pm        
រូបភាព
អគារមួយនៃសាកលវិទ្យាល័យ SusTech របស់ចិន។ រូបថត Hilbert Wan
អគារមួយនៃសាកលវិទ្យាល័យ SusTech របស់ចិន។ រូបថត Hilbert Wan
ដោយ៖ ហេង ស្រីលីន
ភ្នំពេញ៖ ចិន ផ្ដល់អាហារូបករណ៍១០កន្លែង ដល់និស្សិតកម្ពុជាទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រ រយៈពេល៤ឆ្នាំ នៅសាកលវិទ្យាល័យ Southern University of Science and Technology (SUSTech)។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងអប់រំ យុវជន និងកីឡា។

 
តាមសេចក្ដីជូនដំណឹង និស្សិតកម្ពុជាទាំងអស់ អាចដាក់ពាក្យប្រឡងយកអាហារូបករណ៍ដើម្បីបន្តការសិក្សាថ្នាក់បរិញ្ញាបត្រ នៅសាកលវិទ្យាល័យ SUSTech នៃសាធារណរដ្ឋប្រជាមានិតចិន។ 
 
អាហារូបករណ៍នេះ មាន១៥មុខជំនាញសម្រាប់ឱ្យនិស្សិតជ្រើសរើស ដែលមានដូចជា រូបវិទ្យា, ជីវវិទ្យា, វិស្វកម្មអគ្គិសនី និងអេឡិចត្រូនិក, វិទ្យាសាស្ត្រសម្ភារ និងវិស្វកម្ម, វិទ្យាសាស្ត្របរិស្ថាន និងវិស្វកម្ម, វិទ្យាសាស្ត្រកុំព្យូទ័រ និងវិស្វកម្ម, គណិតវិទ្យា, ស្ថិតិ និងវិទ្យាសាស្ត្រទិន្នន័យ, មេកានិក និងវិស្វកម្មអវកាស, វិស្វកម្មគ្រឿងយន្ត និងថាមពល, សាលាមីក្រូអេឡិចត្រូនិច, វិទ្យាសាស្ត្រមហាសមុទ្រ និងវិស្វកម្ម, ប្រព័ន្ធព័ត៌មាន និងគ្រប់គ្រងវិស្វកម្ម និងផ្នែករចនា ជាដើម។ 
 
សម្រាប់ថ្លៃសិក្សា ការស្នាក់នៅ ប្រាក់អាហារូបករណ៍ប្រចាំខែ ខាងភាគីផ្ដល់អាហារូបករណ៍រ៉ាប់រង រីឯសំបុត្រយន្តហោះនិស្សិតត្រូវទទួលបន្ទុកដោយខ្លួនឯង។
 
ចំពោះការប្រឡងនឹងធើ្វឡើង នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២២ ហើយវិញ្ញាសាប្រឡងមាន គណិតវិទ្យា និងភាសាអង់គ្លេស ។ អ្នកមានចំណាប់អារម្មណ៍អាចដាក់ពាក្យប្រឡង រហូតដល់ថ្ងៃទី១ ខែមេសា នៅការិយាល័យអាហារូបករណ៍ និងកម្មសិក្សា នៃនាយកដ្ឋានទំនាក់ទំនងវប្បធម៌ និងអាហារូបករណ៍៕
 

Tag:
 ThmeyThmey
 អាហារូបករណ៍
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com