ជាតិ
អត្ថបទពាណិជ្ជកម្ម
ផាកកាហ្វេពង្រីកខ្លួនទៅដល់តំបន់ហ្គ្រេនភ្នំពេញហើយ !!
12, Mar 2022 , 3:22 pm        
រូបភាព
ដោយ: ថ្មីៗ
កាលពីព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២ ក្រុមហ៊ុន យូណាយធីត ហ្វូត គ្រុប ដែលមានភោជនីយដ្ឋាន ផាកកាហ្វេជាបុត្រសម្ព័ន្ធបានប្រកាសបើកសម្ពោធជាផ្លូវការ “ផាកកាហ្វេសាខាហ្គ្រេនភ្នំពេញ” ដែលជាសាខាថ្មីមួយកន្លែងទៀតមានទីតាំងស្ថិតនៅក្នុងតំបន់ហ្គ្រេនភ្នំពេញជាតំបន់កំពុងអភិវឌ្ឍន៌ជាខ្លាំង ដោយមានទីតាំងនៅលើផ្លូវ ៣០៧ ទល់មុខក្រសួងដែនដី នគររូបនីយកម្ម និង សំណង់ ។ 
 
លោក ហេង សេងលី អគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន យូណាយធីត ហ្វូតគ្រុប ដែលមានភោជនីយដ្ឋាន ផាកកាហ្វេ ជាបុត្រសម្ព័ន្ធ បានឲ្យដឹងថា ភោជនីយផាកកាហ្វេ បើកបំរើជូនអតិថិជនតាំងពីឆ្នាំ២០០៤ ជាមួយបេសកម្មផ្សព្វផ្សាយម្ហូបអាហារបែបខ្មែរជាមួយស្តង់ដារលំដាប់អន្តរជាតិ និងប្រកបដោយបទពិសោធន៍។


 
ផាកកាហ្វេបំរើជូនអតិថិជននូវអាហារសុខភាពគ្មានជាតិប៊ីចេងដំបូងគេបង្អស់ក្នុងប្រទេសកម្ពុជា ព្រមទាំងកាហ្វេបំរើជូនជា២ជម្រើស គឺឆុងបែបខ្មែរ និងអ៊ីតាលី ហើយអ្វីដែលពិសេសគឺគ្រប់ភេសជ្ជៈនៅផាកកាហ្វេគឺប្រើទឹកឃ្មុំធម្មជាតិជំនួយស្ករ នឹង ប្រើទឹកដោះគោគ្មានជាតិខ្លាញ់ (Zero Fat Milk) ទឹកផ្លែឈើស្រស់ៗ ដែលផ្សំចេញពីផ្លែឈើធម្មជាតិស្រស់ៗ បន្លែស្រស់ៗ ដែលប្រភេទទឹកផ្លែឈើជំនួយសុខភាព (FARMACY DRINK)។


 
បន្ថែមពីលើអាហារ ភេសជ្ជៈសុខភាព នាឆ្នាំ២០២២នេះ ផាកកាហ្វេ បានដាក់ឲ្យប្រើប្រាស់នូវប្រេងអូលីវ (Olive Oil) ដែលជាប្រេងម្ហូបអាហារប្រភេទជាឆា បំពង ល្អបំផុតសម្រាប់សុខភាពទាំងអស់នោះហើយដែលជាហេតុនាំឲ្យភោជនីយដ្ឋានផាកកាហ្វេគឺមានអតិថិជនយ៉ាងច្រើនទទួលស្គាល់ និងគាំទ្រ ពិសេសអ្នកដែលស្រលាញ់គិតគូដល់សុខភាពជាចម្បង។ 


 
លោក ហេង សេងលី បានបន្តទៀតថា ក្រុមហ៊ុនកំពុងតែរៀបចំបើកសាខាថ្មីៗចំនួន៤កន្លែងផ្សេងទៀតមានដូចជា សាខាក្រុងកំពត, សាខានៅខេត្តបាត់ដំបង, សាខាកំពង់ស្ពឺ, សាខាផ្លូវ២០០៤ (ម៉ៃដា) ដែលនឹងត្រូវបើកបំរើអតិថិជនក្នុងឆ្នាំ២០២២នេះ។ ក្រៅពីនេះ ក្រុមហ៊ុនក៏កំពុងសិក្សានៅទីតាំងផ្សេងៗទៀតដែលដើម្បីពង្រឹងវិសាលភាពវិស័យអាហារភេសជ្ជៈសុខភាពខិតជិតដល់អតិថិជនដើម្បីបង្កើន ភាពងាយស្រួល ដែលជាផ្នែកមួយចូលរួមដល់សង្គមតាមរយៈការបង្កើនការងារមួយចំនួនដល់យុវជន និងបង្កើនការប្រើប្រាស់ផលិតផលកសិករខ្មែរក្នុងស្រុកបានមួយចំនួនផងដែរ។
 
 
គួរបញ្ជាក់ផងដែរថាផាកកាហ្វេហ្គេ្រនភ្នំពេញ គឺមានបំរើជូននូវអាហារ កាហ្វេ ភេសជ្ជៈ ទឹកផ្លែឈើស្រស់ៗ៖
 
សម្រាប់ជាអាហារពេលព្រឹក ថ្ងៃត្រង់ អាហារសម្រន់ពេលរសៀល និង ពេលល្ងាចមានបបរខកង្កែប។ 
ចំពោះសេវាកម្មគឺមានបំរើជូនអតិថិជនក្នុងហាងផ្ទាល់/ កុម្ម៉ងវេចខ្ចប់ទៅក្រៅ/ ដឹកជូនដល់ទីកន្លែងផងដែរ
លោកអ្នកអាចធ្វើការកុម្ម៉ង់ទុកជាមុន ឬដឹកជូនដល់ទីកន្លែងតាមរយៈលេខ៖ ០២៣ ៩៩០ ៩៩០ ឬ ទាញយកកម្មវិធី ផាក កាហ្វេ 
 
លើទូរស័ព្ទដៃ៖ http://bit.ly/ParkCafeApp
 

© រក្សាសិទ្ធិដោយ thmeythmey.com