ជាតិ
អត្ថបទពាណិជ្ជកម្ម
ហាង 7-Eleven បើកសម្ពោធដំណើរការសាខាដំបូងរបស់ខ្លួននៅក្រុងប៉ោយប៉ែត
12, Mar 2022 , 4:47 pm        
រូបភាព
ដោយ: ថ្មីៗ
កាលពីថ្ងៃសុក្រ ទី១១ ខែមីនា កន្លងទៅនេះ ហាង 7-Eleven ក៏បានបើកសម្ពោធ សាខាថ្មីមួយ ទៀត នៅក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បន្ទាប់ពីការបើកសាខាដំបូងបង្អស់នៅជាយរាជធានីភ្នំពេញ ប្រកបដោយជោគជ័យ កាលពីឆ្នាំ២០២១។
 
លោក Chomrom Jenchai នាយកគ្រប់គ្រង នៃក្រុមហ៊ុន CP All (Cambodia) Co., Ltd, ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន CP All Public Company Limited និងអ្នកស្រី Phu Cherryna នាយកប្រតិបត្តិនៃក្រុមហ៊ុន ANCO Group បានអញ្ជើញចូលរួមជាភ្ញៀវកិតិ្តយសក្នុង ការបើកសម្ពោធសាខាហាង 7-Eleven Season Mall ប៉ោយប៉ែត ដែលជាសាខាថ្មីមួយទៀត នៅក្នុងប្រទេសកម្ពុជា។ 


 
ហាង 7-Eleven នៅក្រុងប៉ោយប៉ែតនេះ មានទីតាំងស្ថិតនៅផ្សារទំនើប Season Mall ជាមជ្ឃមណ្ឌលផ្សារទំនើបសហគមន៍ខ្នាតធំ ព័ទ្ធជុំវិញដោយអាគារស្នាក់អាស្រ័យ និងជាមជ្ឃមណ្ឌលពាណិជ្ជកម្ម នៅក្រុងប៉ោយប៉ែតផងដែរ។


 
លោក Chomrom Jenchai នាយកគ្រប់គ្រង នៃក្រុមហ៊ុន CP All (Cambodia) Co. បានថ្លែងថា 7-Eleven៖ «យើងមានការបេ្តជ្ញាខ្ពស់ ក្នុងការចែកចាយផលិតផល និងបំរើសេវាកម្មប្រកបដោយ គុណភាពខ្ពស់ជូនអតិថិជន ដើម្បីបង្កើននូវគុណភាពជីវិត ដោយមានការជ្រើសរើសនូវផលិត ផលជាច្រើនប្រភេទ និងការប្រកាន់ខ្ជាប់ទៅតាមពាក្យស្លោករបស់ក្រុមហ៊ុន CP All ថា រួមគ្នាច្នៃប្រឌិតនិងចែករំលែកនូវឳកាសអោយគ្នាទៅវិញទៅមក» ។


 
លោកបានមានប្រសាសន៍បន្ថែមថា៖ «ស្ថិតក្រោមការរីករាលដាលនៃជំងឺកូវីដ-19 នេះ  ហាង 7-Eleven នៅក្នុងប្រទេសកម្ពុជាគ្រប់សាខាទាំងអស់ បានអនុវត្តវិធានការសុខាភិបាលយ៉ាងតឹងរ៉ឹង ស្របទៅតាមវិធានការរបស់រដ្ឋាភិបាលកម្ពុជាក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺឆ្លង ដើម្បីរក្សានូវសុវត្ថិភាពដល់អតិថិជន និងបុគ្គលិកទាំងអស់»។ 


បច្ចុប្បន្ននេះ ប្រទេសកម្ពុជាមានសាខាហាង 7-Eleven បើកឲ្យដំណើរការទាំងអស់ចំនួន 7 សាខា ក្នុងនោះសាខាដំបូងគេបង្អស់គឺ សាខាជ្រោយចង្វារ ដែលបានបើកដំណើរនៅក្នុងខែសីហា ឆ្នាំ2021 និងសាខាPTT ព្រែកព្នៅ សាខា PTT ព្រៃកី សាខាPTT ច្បារអំពៅ សាខាPTT ផ្សារតូច សាខា Rule មហាវិថីព្រះមុនីវង្ស និងសាខាចុងក្រោយគេបង្អស់គឺ សាខាផ្សារ Season Mall ប៉ោយប៉ែត ៕










 
 

Tag:
 Mr. Sothea Saing
© រក្សាសិទ្ធិដោយ thmeythmey.com