កីឡាអន្តរជាតិ
អន្តរជាតិ
លោក Guardiola ថា មិនសោកស្តាយឡើយដែលរក៣ពិន្ទុមិនបានពី Crystal Palace
15, Mar 2022 , 10:34 am        
រូបភាព
លោក Pep Guardiola អះអាងថា លោកមិនបានស្តាយក្រោយអ្វីឡើយដែលក្រុម Manchester City មិនអាចស្វែងរក៣ពិន្ទុពីការប្រកួតទល់ជាមួយ Crystal Palace នាថ្ងៃទី១៥ ខែមីនា។



ក្រុមមេឃខៀវ ខកខានរកជ័យជម្នះដើម្បីបន្តនាំមុខតំណែងកំពូលតារាង Premier League ដោយបានត្រឹមស្មើក្រុមម្ចាស់ផ្ទះ Crystal Palace។ គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញ Pep Guardiola និយាយថា លោកគ្មានការស្តាយក្រោយចំពោះលទ្ធផលឡើយ។
 
«ក្រុមម្ចាស់ផ្ទះពិតជាលេងបានល្អខ្លាំងណាស់ ប៉ុន្តែយើងនៅមានការប្រកួតនៅសល់ជាច្រើនថែមទៀត យើងនឹងបន្តការប្រកួតដោយគ្មានការសោកស្តាយចំពោះលទ្ធផលព្រមទាំងក្រុម។ យើងនិងផ្តល់គ្រប់យ៉ាងដើម្បីជ័យជម្នះ ក្នុងការប្រកួតដែលយើងត្រូវលេង។» លោក Guardiola និយាយក្នុងសន្និសីទកាសែតបែបនេះ។
 
បច្ចុប្បន្នក្រុមមេឃខៀវ Manchester City កំពុងស្ថិតនៅកំពូលតារាងនៃក្រមខណ្ឌ Premier League ដែលមាន៧០ពិន្ទុ ឈរពីលើក្រុមហង្សក្រហម Liverpool ដែលឈរលេខពីរមាន ៦៦ពិន្ទុ៕
 

Tag:
 Pep Guardiola
  Crystal Palace
© រក្សាសិទ្ធិដោយ thmeythmey.com