អត្ថបទពាណិជ្ជកម្ម
ត្រួតពិនិត្យម៉ាស៊ីនត្រជាក់ឥតគិតថ្លៃ​ ពី Jaguar Land Rover Cambodia ក្នុងរដូវក្ដៅនេះ មិនថាអ្នកទិញរថយន្ត Jaguar និង Land Rover​ នៅទីណាឡើយ
15, Mar 2022 , 11:27 am        
រូបភាព
នៅក្នុងរដូវក្ដៅ យើងសង្កេតឃើញថាម្ចាស់រថយន្តភាគច្រើន តែងតែជួបប្រទះនូវបញ្ហាម៉ាស៊ីនត្រជាក់។ ដោយសារភាគច្រើន រថយន្ត​ត្រូវ​បាន​ចតចោល​រយៈពេលយូរ ដូចនេះ​កញ្ចក់រថយន្ត​ បង្កើត​ជា​ឧស្ម័ន​ផ្ទះ​កញ្ចក់ ដែល​ធ្វើ​ឲ្យ​កម្ដៅ​ចូល​មក​ក្នុង​រថយន្ត​បាន តែ​ចេញ​ក្រៅ​វិញ​មិន​បាន ជា​ហេតុ​ធ្វើ​ឲ្យ​សីតុណ្ហភាព រថយន្ត​នៅផ្នែកខាងក្នុង​ក្ដៅ​ជាង​ផ្នែកខាង​ក្រៅ​ទៅ​ទៀត។

បើ​និយាយ​ពី​រថយន្ត​ដែល​ចត​ក្រោម​កម្ដៅ​ថ្ងៃ​វិញ ​គឺ​ចប់​តែ​ម្ដង កម្ដៅខាងក្នុងរបស់រថយន្តឡើងក្ដៅដូច​ឡ​ដុត​ឥដ្ឋ​អ៊ីចឹង បញ្ហានេះធ្វើឱ្យម៉ាស៊ីនត្រជាក់រថយន្ត ច្រើនរហ័សអស់ហ្គាស ឬងាយខូច។ 
 

 
ឥលូវនេះលែងជាបញ្ហាទៀតហើយសម្រាប់ម៉ាស៊ីនត្រជាក់រថយន្ត។ ជាមួយយានដ្ឋាន Jaguar Land Rover Cambodia ជាយានដ្ឋានតែមួយគត់នៅក្នុងប្រទេសកម្ពុជាដែលទទួលបានសិទ្ធិផ្ដាច់មុខក្នុងការថែទាំ និងជួសជុលរថយន្តប្រណិតរបស់ចក្រភពអង់គ្លេសម៉ាក Jaguar និង Land Rover។ 
ដោយមើលឃើញនូវបញ្ហាម៉ាស៊ីនត្រជាក់រថយន្ត ដែលកើតមាននៅក្នុងរដូវក្ដៅនេះ យើងខ្ញុំមានការផ្ដល់ជូនពិសេស សម្រាប់តំហែទាំ និងជួសជុលម៉ាស៊ីនត្រជាក់របស់រថយន្តលោកអ្នក ឱ្យត្រជាក់ជានិច្ច មិនថាស្ថិតនៅក្នុងរដូវក្ដៅក៏ដោយ។ កញ្ចប់ថែទាំម៉ាស៊ីនត្រជាក់រួមមាន៖
  1. ការបញ្ចុះតំលៃ​ 30% លើគ្រឿងបន្លាស់ប្រព័ន្ធម៉ាស៊ីនត្រជាក់
  2. ការត្រួតពិនិត្យប្រព័ន្ធម៉ាស៊ីនត្រជាក់ដោយឥតគិតថ្លៃ
  3. ការបញ្ជូល​ Gas ម៉ាស៊ីនត្រជាក់ដោយឥតគិតថ្លៃ
  4. ការផ្លាស់ប្ដូរតម្រងម៉ាស៊ីនត្រជាក់ដោយឥតគិតថ្លៃ
  5. ការ​លាងសម្អាតរថយន្ត នឹងសម្លាប់មេរោគ​ដោយឥតគិតថ្លៃ
រាល់ជំហាននីមួយៗនៃការត្រួតពិនិត្យ ថែទាំ និងជួសជុលលើទៅលើកញ្ចប់ថែទាំម៉ាស៊ីនត្រជាក់ខាងលើ នឹងត្រូវបានធ្វើឡើងយ៉ាងយកចិត្តទុកដាក់ និងផ្ចិតផ្ចង់បំផុត ពីអ្នកជំនាញដែលមានវិជ្ជាជីវៈច្បាស់លាស់ ទទួលបានការបណ្ដុះបណ្ដាលយ៉ាងត្រឹមត្រូវ ពីភ្នាក់ងារ Jaguar Land Rover ផ្ទាល់។ 
 

 
សម្រាប់លោកអ្នកដែលពុំពេលវេលាគ្រប់គ្រាន់ ក្នុងការយករថយន្តមកទទួលសេវាកម្មនេះដោយផ្ទាល់ នៅយានដ្ឋានរបស់យើងខ្ញុំ សូមលោកអ្នកកុំព្រួយបារម្ភ យើងខ្ញុំក៏មានភ្នាក់ងារជំនាញ ក្នុងការទៅទទួលរថយន្តរបស់លោកអ្នក ក្នុងរយៈចំងាយ 30គីឡូម៉ែត្រ ដោយមិនគិតថ្លៃផងដែរ។ 
 
គ្រប់អតិថិជនទាំងអស់ ដែលមានរថយន្តទាំងពីរម៉ាក មិនថាលោកអ្នកទិញនៅទីណាឡើយ អាចប្រើប្រាស់សេវាថែទាំយើងខ្ញុំបានដូចគ្នា។ 
 
រង់ចាំអីទៀត ទំនាក់ទំនងមកយើងខ្ញុំថ្ងៃនេះ តាមរយៈលេខទូរស័ព្ទ​៖ 070 999 222 ​ឬទំព័រហ្វេសប៊ុកផ្លូវការ ៖ Jaguar (KH), Land Rover Cambodia។
 
លោក លោកស្រី អាចអញ្ជើញមកកាន់ទីតាំងយានដ្ឋានថែទាំ និងជួសជុលរថយន្ត Jaguar Land Rover Cambodia ដោយផ្ទាល់ ដែលមានទីតាំងនៅអគារលេខ 264A មហាវិថីសហព័ន្ធរុស្សី៕
  

 
(អត្ថបទពាណិជ្ជកម្ម)
 

© រក្សាសិទ្ធិដោយ thmeythmey.com