អត្ថបទពាណិជ្ជកម្ម
សហគ្រាស​សង្គម​ដែល​ជំរុញ​ដោយ​បច្ចេក​វិទ្យា ទទួល​បានការ​ចាប់អារម្មណ៍ ​​​​​​ក្នុង​កម្មវិធី​សហគ្រិនសង្គម​វ័យ​ក្មេង​​ពិភព​លោក​​ឆ្នាំ​២០២១
15, Mar 2022 , 3:51 pm        
រូបភាព
ក្រុម​របស់សហគ្រាស​ចំនួន៦ បានក្លាយជាអ្នកឈ្នះ​នៅ​ឯ​កម្មវិធី​សហគ្រិន​សង្គម​វ័យ​ក្មេង​ពិភព​លោក​ឆ្នាំ​២០២១ (YSE Global 2021) របស់​មូលនិធិ​​អន្តរជាតិសិង្ហបុរី (SIF)។ ពិធី​ប្រគល់​រង្វាន់តាម​អនឡាញ​មានការ​ចូលរួម​ពី​លោកស្រី Carrie Tan (ខាង​លើ​ស្តាំ) សមាជិក​សភា​របស់ប្រទេស​សិង្ហបុរីនិង​លោក​ស្រី Jean Tan នាយក​ប្រតិបត្តិ​មូលនិធិ SIF (ខាង​ក្រោម​ស្តាំង)
ក្រុម​របស់សហគ្រាស​ចំនួន៦ បានក្លាយជាអ្នកឈ្នះ​នៅ​ឯ​កម្មវិធី​សហគ្រិន​សង្គម​វ័យ​ក្មេង​ពិភព​លោក​ឆ្នាំ​២០២១ (YSE Global 2021) របស់​មូលនិធិ​​អន្តរជាតិសិង្ហបុរី (SIF)។ ពិធី​ប្រគល់​រង្វាន់តាម​អនឡាញ​មានការ​ចូលរួម​ពី​លោកស្រី Carrie Tan (ខាង​លើ​ស្តាំ) សមាជិក​សភា​របស់ប្រទេស​សិង្ហបុរីនិង​លោក​ស្រី Jean Tan នាយក​ប្រតិបត្តិ​មូលនិធិ SIF (ខាង​ក្រោម​ស្តាំង)
បន្ទាប់ពី​រៀន​សូត្រ ​និង​ទទួលបាន​ការ​បង្ហាត់​បង្ហាញ​រយៈពេល ៨ខែ ក្រុម​ឈ្នះចំនួន៦ ទទួលបានប្រាក់​រង្វាន់​ ២០ ០០០​ដុល្លារ សិង្ហបុរី​​ ក្នុងមួយ​ក្រុម ដើម្បី​ជួយ​ពួកគេ​ឱ្យ​ចាប់ផ្តើម ឬ​ពង្រីក​អាជីវកម្ម​សង្គម​របស់​ពួកគេ។
 
ប្រទេស​សិង្ហបុរី ថ្ងៃ​ទី១៥ ខែ​មីនា ឆ្នាំ២០២២​៖ សហគ្រាស​សង្គម​ចំនួន​៦​ ទទួល​​បាន​ទឹក​ប្រាក់​រហូត​ដល់ ២ម៉ឺន​​ដុល្លារ​សិង្ហបុរី​ សម្រាប់​សហគ្រាស​នីមួយៗ ដើម្បី​ជួយ​ពួកគេ​ ក្នុង​ការ​កសាង​អាជីវកម្ម​របស់​ខ្លួន។
 
ការ​ទទួល​បាន​ទឹក​ប្រាក់​នេះ ​បាន​កើត​មានឡើង ​​បន្ទាប់​ពី​ក្រុម​​​ចំនួន​១២ ដែល​រួម​មាន​អ្នក​ធ្វើ​ឱ្យ​មាន​ការ​ផ្លាស់​ប្តូរ (Changemakers) ​ចំនួន​២៤​នាក់ ​បាន​ប្រមូល​ផ្តុំ​គ្នា​តាម​អនឡាញ​ ដើម្បី​បញ្ចប់​ជុំ​ចុងក្រោយ ​នៃកម្មវិធី​សហគ្រិន​សង្គម​វ័យ​ក្មេង​ពិភព​លោក​ឆ្នាំ​២០២១ (YSE Global 2021) របស់​​មូលនិធិ​អន្តរជាតិ​សិង្ហបុរី (SIF)។
 
ក្រុម​​​ទាំង​នេះ​ដែល​មក​ពី​ប្រទេស​កម្ពុជា ចិន ហ្ស៊កដានី ឥណ្ឌា ឥណ្ឌូណេស៊ី ថៃ និង​សិង្ហបុរី ត្រូវ​បានសម្រាំង​ចេញពី​ក្រុម​​​ធំ​មួយ​​ ដែលមាន​​​ចំនួន​៤១​ក្រុម​​ ដែល​មាន​​យុវជនចំ​នួន ១០៩​នាក់ ​មកពី​ប្រទេស​ចំនួន​១៦។ ពួកគេ​បាន​ចូល​រួម​ក្នុង សិក្ខាសាលា YSE Global 2021 ចាប់​ពី​ខែ​កក្កដា ដល់​ខែ​សីហា ឆ្នាំ​២០២១។
 
នៅ​ឆ្នាំ​នេះ ដំណោះ​ស្រាយជិត ៧០​ភាគ​រយ​ ដែល​ស្នើ​ឡើង​ដោយ​ក្រុម​​​ចូល​រួម គឺ​ជា​ក្រុម​ដែល​ជំរុញ​ដោយ​បច្ចេកវិទ្យា ពោលគឺ​​កើន​ឡើង​បីដង​ បើ​ធៀប​នឹង​កម្មវិធី​​លើក​មុន និង​ជា​កំណត់ត្រា​ថ្មី​មួយ​សម្រាប់​កម្មវិធី។ រាប់​ចាប់​ពី​​​​បច្ចេកវិទ្យា Deep tech បច្ចេកវិទ្យា​ជំនួយ ​រហូត​ដល់​ភ្លែត​ហ្វម​ឌីជីថល​ ក្រុមដែល​​​ចូលរួម​​​បាន​​​ប្រើ​បច្ចេកវិទ្យា​ និង​ការច្នៃប្រឌិត ដើម្បី​ដោះស្រាយ​បញ្ហា​ ក្នុងវិស័យ​បរិយាបន្ន និរន្តរភាព អនាម័យ​សាធារណៈ ការ​ថែទាំ​សុខភាព និង​ការ​អប់រំ។ គោល​បំណងរបស់​ពួកគេ​ក្នុង​ការ​ធ្វើ​ឱ្យ​មាន​ផល​ប៉ះ​ពាល់​វិជ្ជមាន ​ប្រកប​ដោយ​និរន្តរភាព​ ជា​មួយ​នឹង​អាជីវកម្ម​របស់​ខ្លួន ​ក៏ស្រប​ទៅ​នឹង​​​គោលបំណង ​ជា​សកល​នៃ​គោលដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព ​របស់​អង្គការ​សហប្រជាជាតិ​ផង​ដែរ។
 
សម្រាប់​វគ្គ​ផ្តាច់ព្រ័ត្រ​ថ្ងៃ​នេះ ដែល​ហៅថា Pitching for Change ក្រុម​ដែលជាប់​ក្នុងបញ្ជី​សម្រាំង ​បាន​​បង្ហាញ​គំនិត​អាជីវកម្ម​សង្គម​របស់​ពួកគេ ​ទៅ​កាន់​គណៈកម្មការ។ ក្រុម​ដែល​​ឈ្នះ​ទាំង​៦​ក្រុម​ ត្រូវបាន​ជ្រើស​រើស​ដោយ​ផ្អែក​លើ​ផល​ប៉ះ​ពាល់វិជ្ជមាន និង​ភាព​អាច​ពង្រីក ​និង​បង្រួម​បាន​នៃ​គំនិត​អាជីវកម្មរបស់​ពួកគេ ក៏​ដូចជា​កម្រិត​នៃ​ការ​ប្តេជ្ញាចិត្ត​របស់​សមាជិក​ក្រុម។
ក្រុម​ដែល​ឈ្នះ​រួម​មាន (តាម​លំដាប់​អក្ខរក្រម)៖
1. AKYAS Sanitation (ហ្សកដានី)
2. Kanpur Flowercycling Private Limited (Phool.co) (ឥណ្ឌា)
3. Khmer Super Plantfood (កម្ពុជា)
4. Sojourner Brother (សិង្ហបុរី)
5. TACT (ថៃ)
6. VEMBI (ឥណ្ឌា)
 


Khmer Super Plantfood មក​ពី​ប្រទេស​កម្ពុជា​គឺជា​ក្រុម​មួយ​ក្នុង​ចំណោម​ក្រុម​សហគ្រាស​សង្គម​ដែល​ឈ្នះ​ទាំង​៦​ នៅ​ឯ​កម្មវិធី​សហគ្រិន​សង្គម​វ័យ​ក្មេង​ពិភព​លោក​ឆ្នាំ​២០២១ (YSE Global 2021) របស់​មូលនិធិ​​អន្តរជាតិសិង្ហបុរី (SIF)។ ជួរខាងលើ ពី​ឆ្វេង៖ លោកស្រី Carrie Tan សមាជិក​សភា​របស់ប្រទេស​សិង្ហបុរី ​លោក​ស្រី Jean Tan នាយក​ប្រតិបត្តិ​មូលនិធិ SIF។ ជួរ​ខាង​ក្រោម ពី​ឆ្វេង៖ អ្នកនាង សៅ សិរីសុធា និង​អ្នកនាង សៅ សុម៉ាលែន សហស្ថាបនិក​ក្រុម Khmer Super Plantfood។

លោកស្រី Carrie Tan ស្ថាបនិក​សហគ្រាស​សង្គម Daughters Of Tomorrow និង​ជា​សមាជិក​សភារបស់​​ប្រទេស​សិង្ហបុរី បាន​ប្រគល់​រង្វាន់ និងបិទ​កម្មវិធី​តាម​អនឡាញ​នេះ។
 
លោក​ស្រី​បាន​មាន​ប្រសាសន៍​ថា៖ «ការងារ​របស់​សហគ្រិន​សង្គម​ មាន​សារៈ​សំខាន់​ណាស់ ដោយ​សារ​​​ពួក​គេ​ស្វែង​រក​វិធី​ថ្មី​ៗ​ប្រកប​ដោយ​និរន្តរភាព​ ដើម្បី​ដោះ​ស្រាយ​តម្រូវការ​សង្គម និងបរិស្ថានដែលមិនត្រូវ​បាន​ឆ្លើយតប​​របស់​​សហគមន៍របស់ពួកគេ។ វាគួរឱ្យរំភើប ​ដែល​មើលឃើញ​ចំណង់ ការប្តេជ្ញា​ចិត្ត និង​ភាព​ធន់​របស់​អ្នក​ចូល​រួម​វ័យក្មេង​ទាំង​នេះ​ ក្នុង​ការសម្រេច​បាន​​បេសកកម្ម​​សង្គម​របស់​ពួកគេ»។
 
ដើម្បី​ឈាន​មក​ដល់​វគ្គ Pitching for Change អ្នក​ធ្វើ​ឱ្យមាន​ការ​ផ្លាស់​ប្តូរ (Changemakers) ​វ័យក្មេង​ទាំង​នេះ ​បាន​ចូលរួម​ក្នុង​សិក្ខាសាលា និង​​គ្លីនិក​អាជីវកម្ម​តាម​អនឡាញ​ជា​ច្រើន។ មូលនិធិ SIF បាន​បង្កើត​វគ្គ​សិក្ខាសាលា​ទាំង​នេះ​ឡើង​ ដើម្បី​បង្កើន​សមត្ថភាព និង​ទំនុក​ចិត្ត​របស់​ពួកគេ ក្នុង​ការ​អភិវឌ្ឍអាជីវកម្ម​ល្អ​ៗ​ក្នុង​សង្គម។
 
អ្នក​ចូល​រួម​ក៏​បាន​ធ្វើ​ការ​ជា​មួយ​អ្នក​បង្ហាត់​បង្ហាញ​​ស្ម័គ្រចិត្ត​ ដែល​ទទួល​បាន​ការ​ចាត់​តាំង ​​​រយៈ​ពេល​ប្រាំ​បី​ខែ​ផង​ដែរ ដើម្បី​សម្រួច​​គំនិត​អាជីវកម្ម​របស់​ពួកគេ ​​ក្នុងការ​ត្រៀម​ខ្លួន​សម្រាប់​វគ្ក​ផ្តាច់​ព្រ័ត្រ។ ក្រុមអ្នកបង្ហាត់​បង្ហាញ​រួម​មាន​អ្នកផ្តល់​​ប្រឹក្សា​ផ្នែក​ពាណិជ្ជកម្ម​ឈាន​មុខគេ ​មក​ពី​ក្រុមហ៊ុន McKinsey & Company ក្រុមហ៊ុន Temasek International ក្រុមហ៊ុន Bain &Company និង​សហគ្រិន និង​អ្នក​ជំនាញ​ដែល​ពាក់​ព័ន្ធ​នឹង​វិស័យ​របស់​ពួក​គេ។
 
ក្រុម​​ទាំង​នេះ​ក៏​បាន​ចូលរួម​ក្នុង​វគ្គ YSE Spotlight ដែល​ជា​សកម្មភាព​អនឡាញ​ជាស៊េរី ដើម្បី​ពង្រីក​ចក្ខុវិស័យ​​របស់​ពួកគេ និងស្វែង​យល់​អំពី​ប្រព័ន្ធ​អេកូឡូស៊ី ​ភាព​ជា​សហគ្រិន​សង្គម​នៅ​ក្នុង​ប្រទេស​អាស៊ី​ផ្សេងៗ​ផងដែរ។ នៅ​ក្នុង​វគ្គ​នេះ ​​សហគ្រិន​សង្គម​​ និង​អ្នក​ជំនាញ​ក្នុង​ឧស្សាហកម្មនានា ​​ចែករំលែក​បទពិសោធន៍ និង​ការ​យល់ដឹង​របស់​ពួក​គេ។
 
អ្នកចូលរួមក៏បានបង្កើត​បណ្តាញ ជាមួយមិត្តភ័ក្តិដែលមានសញ្ជាតិផ្សេងៗគ្នា ទទួលបានការយល់ដឹងអំ​ពីអន្តរ​វប្បធម៌​កាន់​តែ​ស៊ី​ជម្រៅ បង្កើត​មិត្ត​ថ្មី និង​បង្កើត​ទំនាក់​ទំនង​អាជីវកម្ម​ តាម​រយៈ​ការ​ចែករំលែក និង​ការ​ពិភាក្សា​អនឡាញ។
 
លោកស្រី Ng Shin Ein ប្រធាន​មូលនិធិ SIF និង​ជា​ចៅក្រម​នាំមុខ​នៃ​កម្មវិធី YSE Global 2021 បាន​កត់​សម្គាល់​ថា ចំនួន​យុវជន​ដែល​មាន​ចំណេះ​ដឹង​ផ្នែក​បច្ចេក​វិទ្យា​ កំពុង​​កើនឡើង​​នៅ​ទូទាំង​ពិភព​​លោក ដែល​ត្រូវ​បាន​ជំរុញ​ដោយ​ស្មារតី​នៃ​គោល​បំណង​សង្គម ​ដើម្បី​បង្កើត​ការ​ផ្លាស់​ប្តូរ​ជាវិជ្ជមាន។
 
លោកស្រី​មាន​ប្រសាសន៍ថា​៖ «វា​ពិត​ជា​ពេល​វេលា​ដ៏​រំភើប ​សម្រាប់​នវានុវត្តន៍​​សង្គម។ បច្ចេកវិទ្យាបាន​បង្កើត​ឱកាស​ជា​ច្រើន ​សម្រាប់​សហគ្រិន​វ័យ​ក្មេង​ ដើម្បី​បង្កើត​ការ​ផ្លាស់​ប្តូរ​ប្រកប​ដោយ​និរន្តរភាព។ ពួកគេ​បាន​បង្កើត​ដំណោះ​ស្រាយ​ប្រកប​ដោយ​ភាព​ច្នៃប្រឌិត ​ដើម្បី​ដោះ​ស្រាយ​​បញ្ហា​ប្រឈមក្នុង​សង្គម ​និងបរិស្ថាន​ជា​មួយ​នឹង​ការ​ទទួល​បាន​ប្រាក់​ចំណេញ និងផលប៉ះពាល់វិជ្ជមាន។ មូលនិធិ SIF មាន​មោទកភាព​ ក្នុង​ការគាំទ្រ​សហគ្រាសសង្គ​មទាំង​នេះ ​ក្នុង​ដំណើរ​របស់​ពួកគេ​ឆ្ពោះ ​ទៅ​រក​ការ​​បង្កើតផល​ប៉ះ​ពាល់​​សង្គម​​វិជ្ជមាន​កាន់​តែ​ច្រើន»។
 
កញ្ញា សៅ សេរីសុទ្ធា សហស្ថាបនិក Khmer Super Plantfood ពី​ប្រទេស​កម្ពុជា​បាន​មានប្រសាសន៍​ថា៖ «ខ្ញុំ​សូម​អរគុណ ​ចំពោះ​ការគាំទ្រ​ពី​ក្រុម​ការងារ​រៀបចំ អ្នក​បង្ហាត់ប​ង្ហាញ​របស់​យើង និង​អ្នក​ចូល​រួម​ផ្សេង​ទៀត​ទាំ​ងអស់។ ខ្ញុំ​ទទួល​បាន​យ៉ាង​ច្រើន​ក្នុង​រយៈ​ពេល​ប្រាំ​បីខែ​កន្លង​មក​នេះ។ វា​ក៏​កំពុង​​លើក​ទឹកចិត្ត​ផង​ដែរ ​ឱ្យ​ខ្ញុំ​ដឹង​ថា មាន​យុវជន​ផ្សេង​ទៀត​នៅ​ជុំវិញ​ពិភព​លោក ​ដែល​តាំង​ចិត្តធ្វើឱ្យ​មាន​ការ​ផ្លាស់​ប្តូរ ​នៅ​ក្នុង​សហគមន៍​របស់​ពួក​គេ។ កត្តា​នេះ​ជួយ​ខ្ញុំ​ កុំ​​ឱ្យ​​​មាន​អារម្មណ៍ឯកោ ក្នុង​ដំណើរ​សហគ្រិន​សង្គម​របស់​ខ្ញុំ។"
 
YSE Global ស្វែង​រក​ការ​បំផុស​គំនិត បំពាក់ និងផ្តល់​លទ្ធភាព​ឱ្យ​យុវជន​ មក​ពី​ជាតិ​សាសន៍​ផ្សេងៗឱ្យ​ចាប់​ផ្តើម​ ឬ​ពង្រីក​សហគ្រាស​សង្គម​របស់​ពួកគេ។ ក្នុង​រយៈ​ពេល ១២​ឆ្នាំ​កន្លង​មក​នេះ កម្មវិធី​របស់​​មូលនិធិ SIF នេះ​បាន​ជួយ​ដល់​​អតីត​អ្នក​ចូល​រួម​ជាង ១ ៣០០​នាក់ ​មក​ពី ៤២​ប្រទេស និងសហគ្រាស​សង្គម​​ចំនួន​៦២៨។
 
ពាក្យ​ស្នើសុំ​ចូលរួម​ក្នុង​កម្មវិធី​សម្រាប់ YSE Global 2022 ឥឡូវ​នេះ​អាច​រក​បាន​ហើយ។ សូម​ចូលទៅ​កាន់ YSE Global 2022 - Virtual Roadshows សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​កម្មវិធី៕
 
 
(អត្ថបទពាពិជ្ជកម្ម)
 

Tag:
 Quantum
© រក្សាសិទ្ធិដោយ thmeythmey.com