កីឡាអន្តរជាតិ
អន្តរជាតិ
អតីតឧបនាយករដ្ឋមន្ត្រីរុស្ស៊ី និងជាប្រធានសហព័ន្ធកីឡាអុក ថ្កោលទោសសង្គ្រាមនៅអ៊ុយក្រែន
15, Mar 2022 , 4:44 pm        
រូបភាព
លោក Arkady Dvorkovich ប្រធានសហព័ន្ធកីឡាអុករុស្ស៊ី និងជាអតីតឧបនាយករដ្ឋមន្ត្រីរុស្ស៊ីផង បានបរិហារអំពីរឿងសង្គ្រាមនៅអ៊ុយក្រែន។ លោកអះអាងនៅថ្ងៃទី១៤ខែ មីនា ថា ពួកគេបានធ្វើលើសពីការសម្លាប់មនុស្ស។ នេះបើតាមការផ្សាយរបស់ទីភ្នាក់រងា Reuters។


លោក Dvorkovich ធ្លាប់កាន់តំណែងជាឧបនាយករដ្ឋមន្ត្រីរុស្ស៊ីតាំងពីឆ្នាំ ២០១២ រហូតដល់ឆ្នាំ ២០១៨ បន្ទាប់ពីធ្លាប់ធ្វើការក្នុងក្រុមប្រឹក្សាសេដ្ឋកិច្ចក្នុងវិមានក្រឹមឡាំងក្នុងរដ្ឋាភិកាល​លោក Dmitry Medvedev ។ 
 
លោក Dvorkovich ក៏បានចាត់ទុកសង្គ្រាម ជារឿងដែលអាក្រក់បំផុតសម្រាប់ជីវិតមនុស្សទាំងអស់នៅលើពិភពលោកទាំងអស់។
 
«សង្គ្រាមគឺជារឿងមួយដែលអាក្រក់បំផុតដែលមនុស្សគ្រប់រូបនឹងត្រូវជួបក្នុងជីវិត ក្នុងនោះក៏មានសង្គ្រាមពេលនេះផ្ទាល់តែម្តង។ គំនិតរបស់ខ្ញុំគឺសំដៅចំពោះជនស៊ីវិលអ៊ុយក្រែនទាំងអស់»។ លោក Dvorkovich និយាយបែបនេះប្រាប់កាសែត Mother Jone ក្នុងកិច្ចសម្ភាសមួយដែលផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters ។
 
ប្រធានសហព័ន្ធកីឡាអុករុស្ស៊ីរូបនេះ ក៏បានអះអាងបន្ថែមថា សង្គ្រាមបានផ្តល់ផលប៉ះពាល់ខ្លាំង មិនត្រឹមតែគ្រាន់សម្លាប់ជីវិត ប៉ុន្តែបានសម្លាប់ក្តីសង្ឃឹម សេចក្តីប្រាថ្នា ហើយវាក៏បានបំផ្លាញទំនាក់ទំនងទាំងអស់៕
 

Tag:
 Chess
  Arkady Dvorkovich
© រក្សាសិទ្ធិដោយ thmeythmey.com