កីឡាអន្តរជាតិ
អន្តរជាតិ
Ferdinand ៖ ទោះមាន Mbappe និង Haaland ក៏មិនអាចជួយ Man Utd បានដែរ
16, Mar 2022 , 11:44 am        
រូបភាព
ទោះក្លិបយកបានខ្សែប្រយុទ្ធ Kylian Mbappe និង Erling Haaland ក៏មិនអាចជួយកែប្រែក្រុម Manchester United ក្នុងពេលនេះបានឡើយ។ នេះជាការលើកឡើងរបស់អតីតខ្សែការពារក្រុមបិសាចក្រហម Rio Ferdinand។


បិសាចក្រហមបានធ្លាក់ចេញពីពានរង្វាន់ Champions league ត្រឹមវគ្គ១៦ក្រុមចុងក្រោយ ក្រោមថ្វីជើងក្រុម Atletico Madrid ក្នុងទឹកដី Old Trafford ដោយសរុបលទ្ធផលទាំងពីរជើង ២-១​ នាថ្ងៃទី១៦ខែមីនា។ រយៈពេល១១ឆ្នាំហើយដែលបិសាចក្រហមមិនអាចឈានជើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រចាប់តាំងពីឆ្នាំ ២០១១ មក។
 
ក្រោយចាញ់ក្រុម AT Madrid អតីតខ្សែការពារបិសាចក្រហម Ferdinand ជឿជាក់ថា ក្លិបត្រូវ ផ្តោតការយកចិត្តទុកដាក់បន្ថែមទៀត និងត្រូវផ្លាស់ប្តូរប្រព័ន្ធដឹកនាំបន្តទៀត។
 
«អ្វីដែលបង្ហាញអ្នក ឱ្យឃើញនៅពេលនេះគឺក្លិបគួរតែផ្លាស់ប្តូរ ក្លិបត្រូវការនរណាម្នាក់ដែលអាចនាំភាពខ្លាំងរបស់ក្លិបត្រលប់មកវិញបាន។ ទោះនាំ Mbappe និង Haaland មកក៏ដោយ បិសាចក្រហមមិនអាចឈ្នះពានបានឡើយ។ រឿងដែលសំខាន់គឺពីប្រព័ន្ធដឹកនាំខាងលើ»។ លោក Ferdinand និយាយប្រាប់ទូរទស្សន៍ BT Sport បែបនេះ។
 
រយៈពេលរបស់លោក Rangnick ដឹកនាំបីសាចក្រហមនឹងត្រូវផុតកំណត់ក្រោយចប់រដូវកាល។ Rio Ferdinand បានបង្ហាញក្តីរំពឹងចំពោះក្លិប Man Utd ថា នឹងនាំយកគ្រូបង្វឹកដែលអាចជួយក្រុមទៅកាន់ភាពជោគជ័យជាថ្មី៕
 

Tag:
 Rio Ferdinand
  Manchester United
© រក្សាសិទ្ធិដោយ thmeythmey.com