កីឡាអន្តរជាតិ
អន្តរជាតិ
លោក Simeone ត្រូវអ្នកគាំទ្របិសាចក្រហមចោលដបទឹកដាក់ ក្រោយមិនចាប់ដៃជាមួយលោក Rangnick
16, Mar 2022 , 3:30 pm        
រូបភាព
លោក Diego Simeone ត្រូវបានអ្នកគាំទ្ររបស់ក្រុម Manchester United ចោលដបទឹកបរិសុទ្ធលើអំឡុងចាក់ចេញពីទីលានប្រកួតទៅកាន់បន្ទប់ផ្លាស់សម្លៀកបំពាក់ក្រុម ក្រោយទម្លាក់ក្រុមម្ចាស់ផ្ទះចេញពី Champions League នាថ្ងៃទី១៦ខែមីនា។


ក្រោយពេលអាជ្ញាកណ្តាលបានបញ្ចប់ការប្រកួតភ្លាម គ្រូបង្វឹកសញ្ជាតិអាហ្សង់ទីនបានបង្ហាញទម្លាប់នៃភាពឌឺដងដែលធ្វើសឹងតែគ្រប់ការប្រកួតនៃអាជីពរបស់លោក និងលោកមិនបានចាប់ដៃជាមួយគ្រូបង្វឹកបិសាចក្រហមលោក Raft Rangnick ឡើយ។
 
ក្រោមកំហឹងបន្ទាប់ពីក្រុមធ្លាក់ចេញពីពានរង្វាន់លំដាប់ទីមួយអឺរ៉ុបអ្នកគាំទ្របិសាចក្រហមបានចាត់ទុកលោក Simeone ជាគោលដៅមួយ។ ក្រោយចប់ការប្រកួត អ្នកគាំទ្រចោលដបទឹកជាច្រើនសំដៅទៅកាន់គ្រូបង្វឹករូបនេះ ពេលលោកបានរត់ចាក់ចេញពីទីលាន សំដៅទៅច្រកសម្រាប់ទៅបន្ទប់ផ្លាស់សម្លៀកបំពាក់។ 
 
ទោះបីជាត្រូវបានអ្នកគាំទ្រក្រុមដទៃ ចោលដបទឹកលើក្តី លោក Simeone មិនបានបង្ហាញប្រត្តិកម្មអ្វីឡើយចំពោះរឿងទាំងនេះ ប៉ុន្តែលោកបញ្ជាក់ពីមូលហេតុដែលមិនចាប់ដៃក្រោយចប់ការប្រកួត។
 
«ខ្ញុំមិនចូលចិត្តបង្ហាញការគោរពឡើយ ក្រោយចប់ការប្រកួត ព្រោះវាកំពុងស្ថិតក្រោមរូបភាព នៃអារម្មណ៍ពីរផ្សេងគ្ នារបស់ក្រុមប្រកួតទាំងសងខាង ហើយក្នុងការគិតផ្សេងគ្នា។ ខ្ញុំដឹងថាវាជាទម្លាប់របស់ក្លិប នៅប្រទេសអង់គ្លេស ប៉ុន្តែខ្ញុំមិនចូលចិត្តនូវអ្វី ដែលមិនមែនជាការពិតឡើយ»។លោក ប្រាប់អ្នកកាសែតក្រោយចប់ការប្រកួតបែបនេះ។
 
មិនត្រឹមតែលោក Rangnick ឡើយដែលគ្រូបង្វឹកក្រុម AT Madrid មិនបានចាប់ដៃផ្តល់ការគោរពក្រោយចប់ការប្រកួត លោក Jurgen Klopp ក៏ត្រូវបានលោក Simeone មិនបានចាប់ដៃផងដែរ ក្រោយចប់ការប្រកួតដូចគ្នានេះ៕
 

Tag:
 Diego Simeone
  Atletico Madrid
© រក្សាសិទ្ធិដោយ thmeythmey.com