កីឡាអន្តរជាតិ
អន្តរជាតិ
Barcelona ចុះកុងត្រាជាមួយ Spotify ហើយប្ដូរឈ្មោះកីឡដ្ឋានទៅជា Spotify Camp Nou
17, Mar 2022 , 8:29 am        
រូបភាព
ក្លិបបាល់ទាត់ Barcelona បង្ហាញពីកិច្ចព្រមព្រៀងរយៈពេលវែងជាមួយក្រុមហ៊ុនសេវាប្រព័ន្ធផ្សព្វផ្សាយ និងបទចម្រៀង Spotify ព្រមទាំងលក់សិទ្ធិប្តូរឈ្មោះកីឡដ្ឋាន Camp Nou នៅរដូវកាលក្រោយ។


កីឡដ្ឋានដែលមានឈ្មោះល្បីខ្លាំងក្នុងពិភពលោកហើយដែលអាចផ្ទុកអ្នកទស្សនាបានរហូតដល់ជិត ១០០,០០០នាក់ និងត្រូវប្តូរឈ្មោះទៅជាកីឡដ្ឋាន Spotify Camp Nou ចាប់ពីរដូវកាលក្រោយតទៅ។ 
 
ក្នុងកិច្ចសន្យាថ្មី Spotify នឹងមកជំនួសក្រុមហ៊ុនជប៉ុន Rakuten ដោយក្រុមបាល់ទាត់ Barca ទាំងបុរសនិងស្ត្រី នឹងត្រូវពាក់អាវដែលមានស្លាកសញ្ញាក្រុមហ៊ុន Spotify នៅពីមុខចាប់ពីរដូវកាលក្រោយរហូតដល់ឆ្នាំ២០២៥។
 
លក្ខខណ្ឌហិរញ្ញវត្ថុនៃកិច្ចព្រមព្រៀងមិនត្រូវបានបង្ហាញឱ្យដឹងនោះឡើយ។ ប៉ុន្តែបើតាមការរាយការណ៍ពីវិទ្យុ Catalan កាលពីខែកុម្ភៈ កិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនឧបត្ថម្ភថ្មីមានតម្លៃរហូតដល់ទៅជាង៣០៧លានដុល្លារ។
 
«យើងពិតជាមានភាពរីករាយក្នុងការប្រកាសអំពីសម្ព័ន្ធភាពជាមួយក្រុមហ៊ុនដ៏ល្បីល្បាញក្នុងពិភពលោកដូចជា Spotify»។ លោក Joan Laporta បានប្រកាសក្នុងសេចក្តីថ្លែងការណ៍បែបនេះ។
 
ក្រុមហ៊ុនសម្ភារកីឡា Nike ក្រុមហ៊ុន Rakuten ក្រុមហ៊ុនតួកគី Beko នៅតែបន្តជាអ្នកឧបត្ថដ្ភធំមួយផ្នែកទៀតជាមួយក្លិបអេស្ប៉ាញនេះដដែល៕
 

Tag:
 Barcelona
  Camp Nou
© រក្សាសិទ្ធិដោយ thmeythmey.com