ជាតិ
សង្គមជាតិ
រដ្ឋមន្រ្តីការងារ ជម្រាបអ្នកជំនាញសិទ្ធិមនុស្ស UN ថា កម្ពុជា មិនមានការងារដោយបង្ខំទៀតឡើយ
17, Mar 2022 , 2:29 pm        
រូបភាព
លោក វិទិត ម៉ុនតាបន អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកឃ្លាំមើលសិទ្ធិមនុស្សនៅកម្ពុជា (ពាក់អាវស) លោក អាន សុខខឿន ឯកអគ្គរាជទូតនៃស្ថានបេសកកម្មអចិន្រ្តៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ (ពាក់វែនតា)
លោក វិទិត ម៉ុនតាបន អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកឃ្លាំមើលសិទ្ធិមនុស្សនៅកម្ពុជា (ពាក់អាវស) លោក អាន សុខខឿន ឯកអគ្គរាជទូតនៃស្ថានបេសកកម្មអចិន្រ្តៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ (ពាក់វែនតា)
តាមរយៈការពង្រឹងការអនុវត្តច្បាប់ និងការសហការជាមួយគម្រោងស្តីពីរោងចក្រកាន់តែល្អប្រសើរនៅកម្ពុជា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទប់ស្កាត់មិនឲ្យមានការងារដោយបង្ខំទៀតទេ ហើយការប្រើប្រាស់ពលកម្មកុមារ ក៏ត្រូវបានទប់ស្កាត់ដែរ។ នេះជាការអះអាងរបស់លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ ក្នុងជំនួបជាមួយលោក វិទិត ម៉ុនតាបន អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកឃ្លាំមើលស្ថានការណ៍សិទ្ធិមនុស្សនៅកម្ពុជា តាមប្រព័ន្ធវីដេអូ កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២។


បើតាមការផ្សាយលើគេហទំព័ររបស់ក្រសួងការងារ លោក អ៊ិត សំហេង បានប្រាប់លោក វិទិត ម៉ុនតាបន ទៀតថា កម្ពុជា ខិតខំអនុវត្តអនុសញ្ញាអន្តរជាតិរបស់អង្គការការងារ (ILO) គោលនយោបាយ ច្បាប់ និង លិខិតបទដ្ឋានពាក់ព័ន្ធនឹងសិទ្ធិមនុស្ស ដែលកម្ពុជាបានផ្តល់សច្ចាប័ន។ លោករដ្ឋមន្រ្តី បន្តថា ក្រសួងការងារ ថែមទាំងបានលើកកម្ពស់សិទ្ធិ និងតួនាទីរបស់សហជីពផងដែរ។ 
 
សូមបញ្ជាក់ថា មុនជួបលោក អ៊ិត សំអេង លោក វិទិត ម៉ុនតាបន បានជួបសម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ តាមប្រព័ន្ធវីដេអូ កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២៕  
 

Tag:
 អ៊ិន សំហេង
  Vitit Muntarbhorn
  ការងារ
© រក្សាសិទ្ធិដោយ thmeythmey.com