កីឡាជាតិ
ជាតិ
ភ្នំពេញក្រោន ប៉ះអង្គរថាយហ្គឺរ ខណៈ ព្រះខ័នរាជស្វាយរៀង ស្វាគមន៍ បឹងកេត
19, Mar 2022 , 7:59 am        
រូបភាព
ជំនួបព្រះខ័នរាជ ស្វាយរៀង និង ភ្នំពេញក្រោន រូបពី យឹម ហ្គេចហួ
ជំនួបព្រះខ័នរាជ ស្វាយរៀង និង ភ្នំពេញក្រោន រូបពី យឹម ហ្គេចហួ
ការប្រកួត Cambodian Premier League សប្ដាហ៍ទី៣ នៅថ្ងៃទី១៩ ខែមីនា ភ្នំពេញក្រោន ប្រកួតជាមួយ អង្គរថាយហ្គឺរ ខណៈព្រះខ័នរាជស្វាយរៀង ប៉ះ បឹងកេត។ ចំណែកកងយោធពលខេមរភូមិន្ទ ជួប ណាហ្គាវើលដ៍ ស្របពេល វិសាខា ប្រកួតជាមួយ គិរីវង់សុខសែនជ័យ ។


ភ្នំពេញក្រោន ត្រូវប្រកួតជាមួយម្ចាស់ផ្ទះ អង្គរថាយហ្គឺរ នៅកីឡដ្ឋានហនុមាន វេលាម៉ោង ៣:៤៥ រសៀល ។ ឆ្លងកាត់ការប្រកួតពីរលើក ក្រុមទាំងពីរនេះ មិនទាន់ស្គាល់ពាក្យថា ឈ្នះឡើយ ដោយសុទ្ធតែចាញ់ និងស្មើ មួយប្រកួតដូចគ្នា។ សម្រាប់ការប្រកួតនេះ ភ្នំពេញក្រោន ត្រូវអវត្តមានខ្សែប្រយុទ្ធ២រូប គឺ លឹម ពិសុទ្ធ និង Fareed Sadat ដោយសារពួកគេត្រូវសម្រាកព្យាបាលរបួស។ 
  

,ជំនួប បឹងកេត និង កងយោធពលខេមរភូមិន្ទ រូបពី យឹម ហ្គេចហួរ

ចំណែកអង្គរថាយហ្គឺរ ក្រោមការដឹកនាំ របស់គ្រូបង្វឹក លោក Alistair Heath មិនប្រើយុទ្ធសាស្ត្រទប់ ឬការពារឡើយ ដោយផ្ដោតលើការវាយបក (Counter Attack) បើទោះជាគូប្រកួតនោះ ធ្លាប់ឈ្នះក្រុមខ្លួនក៏ដោយ ។ សម្រាប់ការប្រកួតនេះ ក្រុមទាំងពីរនេះ សុទ្ធតែស្រេកឃ្លានជ័យជម្នះលើកដំបូងរៀងៗខ្លួន។ 
 
ដោយឡែកក្នុងចំណោមក្លិប នៃក្របខណ្ឌCPL ទាំង៨នេះវិញ ក្លិបព្រះខ័នរាជស្វាយរៀង គឺធ្វើបានល្អជាងគេ ដោយឈ្នះពីរប្រកួត នា២សប្ដាហ៍មកនេះ ។ ព្រះខ័នរាជ នឹងធ្វើជាម្ចាស់ផ្ទះស្វាគមន៍ បឹងកេត នៅម៉ោង ៦:៣០ ល្ងាច នាថ្ងៃទី១៧ ខែមិនា ។ ២ប្រកួតមកនេះ សារ៉េត គ្រីយ៉ា និង Marcus Warren Haber របស់ព្រះខ័នរាជស្វាយរៀង រកបាន២ គ្រាប់ដូចគ្នា ខណៈ មាត់ នូរុណ របស់បឹងកេត ក៏រកបាន២គ្រាប់ដែរ ។ បឹងកេត ដែលជាក្រុមសម្បួរដោយកីឡាករល្អៗនោះ ទើបតែចាញ់ក្រុមកងយោធពលខេមរភូមិន្ទ ដោយលទ្ធផល ០-១ កាលពីសប្ដាហ៍មុននោះ ក៏ត្រូវការជ័យជម្នះ ដើម្បីស្ដារមុខមាត់វិញដែរ ខណៈក្រុមខ្លាំងមួយនេះ កំពុងមាន៣ពិន្ទុក្នុងដៃ ក្រោយឈ្នះ១ប្រកួត តាមរយៈការប្រកួត២លើកមកនេះ។
 


.ជំនួបព្រះខ័នរាជ ស្វាយរៀង និង ភ្នំពេញក្រោន រូបពី យឹម ហ្គេចហួ

នៅថ្ងៃដដែលនេះ ក៏មានការប្រកួត២គូទៀត ស្របពេលជាមួយគ្នាដែរ រវាងកងយោធពលខេមរភូមិន្ទ និងណាហ្គាវើលដ៍ ខណៈ  វិសាខា បើកទ្វាកីឡដ្ឋានព្រីនស៍ ទទួលគិរីវង់សុខសែនជ័យ នៅម៉ោង៦:៣០ ល្ងាច ។ ទ័ព និងណាហ្គាវើលដ៍ ទើបតែទទួលជ័យជម្នះ លើគូប្រកួត កាលពីសប្ដាហ៍មុនដូចគ្នា។
 
កីឡាករ Roque Silveira Dos Santos Christian របស់ណាហ្គាវើលដ៍ បានជួយឲ្យក្រុមបាន៣ពិន្ទុ តាមរយៈការស៊ុតបញ្ជូលទី បន្ទាប់ពីមិត្តរួមក្រុមទាត់បាល់ជ្រុង នៅនាទី៦៧ ក្នុងជំនួបជាមួយ វិសាខា កាលពីសប្ដាហ៍ទី២។ លទ្ធផលបញ្ចប់ការប្រកួតនេះ វិសាខា ចាញ់ ណាហ្គាវើលដ៍ ០-១ នៅកីឡដ្ឋានព្រីនស៍ ។  ដូចគ្នានេះដែរ Yuta Kikuchi របស់ក្លិបទ័ព រកបានមួយគ្រាប់ នៅនាទី៥៥ នាំឲ្យក្រុមឈ្នះ បឹងកេត ០-១ នៅកីឡដ្ឋាន Cambodian Airway ។


 ជំនួប បឹងកេត និង កងយោធពលខេមរភូមិន្ទ រូបពី យឹម ហ្គេចហួរ

Lee Jae Gun របស់វិសាខា ជាប់ជាកីឡាករល្អសម្រាប់ការប្រកួតនាសប្ដាហ៍ទី២ ។ ខែ្សបម្រើសញ្ជាតិកូរ៉េរូបនេះ បាននាំក្រុមលេងយ៉ាងល្អ សម្រាប់២ប្រកួតដំបូងនេះ បើទោះក្រុមទើបតែឈ្នះ១ និងចាញ់១ប្រកួតក្តី។ ដោយឡែក គិរីវង់សុខសែនជ័យ ក៏បានបង្ហាញទម្រង់លេងល្អសម្រាប់រដូវកាលនេះ ទោះបីក្លិបចាញ់១ និងស្មើ១ប្រកួតក្តី៕ 
 

Tag:
 បាល់ទាត់
  Cambodian Premier League
© រក្សាសិទ្ធិដោយ thmeythmey.com