COVID-19
ជាតិ
តួលេខកូវីដប្រចាំថ្ងៃ៖ ឆ្លង១១៧នាក់ ជា១១៦នាក់ ស្លាប់១នាក់
19, Mar 2022 , 12:11 pm        
រូបភាព
រូប៖ AFP
រូប៖ AFP
របាយការណ៍ប្រចាំថ្ងៃរបស់ក្រសួងសុខាភិបាល អំពីជំងឺកូវីដ-១៩ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២នេះ បានឲ្យដឹងថា អ្នកឆ្លង មាន១១៧នាក់ អ្នកជាសះស្បើយ មាន១១៦នាក់ អ្នកស្លាប់ មាន១នាក់។



បើតាមរបាយការណ៍ អ្នកឆ្លងថ្មីទាំង១១៧នាក់នោះ គឺឆ្លងប្រភេទអូមីក្រុងទាំងអស់ ចំណែកអ្នកស្លាប់ម្នាក់ គឺមិនបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩។

គិតមកដល់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២នេះ តួលេខសរុបអំពីស្ថានការណ៍ជំងឺកូវីដ-១៩ គឺអ្នកឆ្លង មាន១៣៤៨៨៩នាក់ អ្នកជាសះស្បើយ មាន១៣០៨០៤នាក់ អ្នកស្លាប់ មាន៣០៥០នាក់។ នៅសល់អ្នកជំងឺកូវីដ-១៩ ចំនួន១០៣៥នាក់ ដែលកំពុងសម្រាកព្យាបាល៕

Tag:
 COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com