ជាតិ
ចិន សន្យានាំចូលផលិតផលកម្ពុជាឲ្យកាន់តែច្រើន ដើម្បីជួយកាត់បន្ថយភាពក្រីក្រនៅកម្ពុជា
19, Mar 2022 , 5:59 pm        
រូបភាព
សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ជួបប្រធានាធិបតីចិន លោក ស៊ី ជិនភីង នៅប្រទេសចិន កាលពីឆ្នាំ២០១៩ ។ រូបពី CGTN
សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ជួបប្រធានាធិបតីចិន លោក ស៊ី ជិនភីង នៅប្រទេសចិន កាលពីឆ្នាំ២០១៩ ។ រូបពី CGTN
ដោយ: ថ្មីៗ
លោក ស៊ី ជិនភីង ប្រធានាធិបតីចិន បានជម្រាបសម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាថា ចិន នឹងនាំចូលអង្ករ ព្រមទាំងផលិតផលកសិកម្មមួយចំនួនទៀត ដូចជាផ្លែចេក ផ្លែស្វាយ និងផ្លែមៀន ជាដើម ឲ្យបានកាន់តែច្រើនជាងមុន ដើម្បីរួមចំណែកកាត់បន្ថយភាពក្រីក្រនៅកម្ពុជា។ មេដឹកនាំទាំង២ បានជជែកគ្នាតាមទូរស័ព្ទកាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២។

 
ក្រៅពីការសន្យានាំចូលផលិតផលកម្ពុជាឲ្យបានកាន់តែច្រើន លោកប្រធានាធិបតី ស៊ី ជិនភីង  បានប្រកាសគាំទ្រគម្រោងអភិវឌ្ឍទាំងឡាយនៅកម្ពុជា។ ជាមួយគ្នានេះ លោក បានផ្តល់ជំនួយវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួន២០លានដូសទៀតដល់កម្ពុជា ដោយក្នុងនោះ ៥លានដូស នឹងមកដល់កម្ពុជា នៅចុងខែមីនា ឆ្នាំ២០២២។ លើសពីនេះ លោក ប្រកាសថា នឹងធ្វើការជាមួយកម្ពុជា ក្នុងការបង្កើតរោងចក្រផលិតវ៉ាក់សាំងនៅកម្ពុជានាពេលខាងមុខ។  
 
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអញ្ជើញលោក ស៊ី ជិនភីង មកបំពេញទស្សនកិច្ចនៅកម្ពុជាក្នុងពេលវេលាសមស្របណាមួយ ហើយលោក ស៊ី ជិនភីង ក៏បានអញ្ជើញសម្តេច ហ៊ុន សែន ទៅបំពេញស្សនកិច្ចនៅចិនវិញ ក្នុងពេលវេលាសមស្របណាមួយដូចគ្នា៕ 
 
 

Tag:
 កម្ពុជា-ចិន
  ហ៊ុន សែន
  ស៊ី ជិនភីង
  ផលិតផលកសិកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com