ជាតិ
ផ្ទះ៣៥ខ្នង និងសាលារៀន១ខ្នងនៅបន្ទាយ​មាន​ជ័យ រងការខូចខាតដោយខ្យល់​កន្ត្រាក់
19, Mar 2022 , 11:29 pm        
រូបភាព
យ៉ាងហោចណាស់ ផ្ទះ៣៥ខ្នងរបស់ប្រជាពលរដ្ឋ និងសាលារៀន១ខ្នង ស្ថិតក្នុងស្រុកថ្មពួក ​និងស្រុក​​ស្វាយចេក​ ខេត្តបន្ទាយមានជ័យ រងការខូចខាតដោយសារខ្យល់កន្រ្តាក់ កាលពីយប់ថ្ងៃទី១៧​មីនា ឆ្នាំ២០២២។ មកដល់ពេលនេះ កម្លាំងសមត្ថកិច្ច បានចុះ​រុះរើ​ប្រមូល​ស័ង្កសី​ និង​ជួសជុលជូនពលរដ្ឋ​ឡើងវិញ។

 
នគរបាល​ស្រុក​ស្វាយចេក បានបញ្ជាក់ថា កាលពីយប់ថ្ងៃទី១៧មីនា មានភ្លៀង​លាយឡំ​ជាមួយ​ផ្គរ​រន្ទះ ​និង​ខ្យល់​កន្ត្រាក់ ​បាន​បក់​បោក​យ៉ាង​ខ្លាំង​បង្ក​ឲ្យ​ផ្ទះ៦​ខ្នង​ នៅ​ភូមិ​ចំការ​គ​ ឃុំ​ស្វាយចេក​ ស្រុក​ស្វាយចេក​ បាន​រង​ការ​ខូចខាត​របើក​ដំបូល​ធ្ងន់​ និង​ស្រាល​។​ ដោយឡែក ស្រុកថ្មពួក មានផ្ទះ២៩ខ្នង និងសាលារៀន១ខ្នង រងការខូចខាត ស្ថិតក្នុងភូមិ​បន្ទាយ​មាន​រិ​ទ្ធ​ ផ្លូវបំបែក ​ក្តិ​ប​ថ្ម​ វ​ល្លិ៍​ប្រេង និងសាលា​បឋម​សិក្សា​បន្ទាយ​មាន​ប្ញ​ទ្ធិ។ 
 
​បើតាមក្រសួងធនធានទឹក និងឧតុនិយម ចាប់ពី​ថ្ងៃទី​១៦ ដល់២២ ខែមីនា កម្ពុជា​នឹង​ទទួល​​ឥទ្ធិពល​ពី​ជ្រលង​សម្ពាធ​ទាប​ពី​ឥណ្ឌា ក្នុងកម្រិត​ពី​ខ្សោយ​ទៅ​មធ្យម និង​សម្ពាធ​ទាប​តូចៗ​ ដែលបង្កឱ្យមាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​បង្គួរ លាយឡំ​ដោយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​៕ 
 



Tag:
 បន្ទាយ​មាន​ជ័យ
  ខ្យ​ល់​កន្ត្រាក់
© រក្សាសិទ្ធិដោយ thmeythmey.com