ជាតិ
សង្គមជាតិ
មេនគរបាល ណែនាំឲ្យអប់រំកម្លាំងប្រជាការពារ អំពីវិន័យ សីលធម៌ អាកប្បកិរិយា និងពាក្យសម្តីដែលប្រើជាមួយប្រជាជន
20, Mar 2022 , 7:39 pm        
រូបភាព
លោក នេត សាវឿន ថ្លែងក្នុងសន្និសីទអាស៊ានណាប៉ូលលើកទី៤០ (ASEANAPOL) ដែលរៀបចំឡើងនៅរាជធានីភ្នំពេញ កាលថ្ងៃទី២ ខែមីនា ឆ្នាំ២០២២។
លោក នេត សាវឿន ថ្លែងក្នុងសន្និសីទអាស៊ានណាប៉ូលលើកទី៤០ (ASEANAPOL) ដែលរៀបចំឡើងនៅរាជធានីភ្នំពេញ កាលថ្ងៃទី២ ខែមីនា ឆ្នាំ២០២២។
លោកនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានណែនាំទៅគ្រប់ស្នងការរាជធានី-ខេត្ត ឲ្យអប់រំ បណ្តុះបណ្តាលកងកម្លាំងប្រជាការពារតាមឃុំ-សង្កាត់ អំពីវិន័យ សីលធម៌ អាកប្បកិរិយា និង ការប្រើប្រាស់ពាក្យសម្តី ក្នុងពេលបំពេញការងារ ឬពេលទាក់ទងជាមួយប្រជាជន។ សេចក្តីណែនាំរបស់មេនគរបាលកំពូល ស្តីពីការពង្រឹងសមត្ថភាពកងកម្លាំងប្រជាការពារ ត្រូវបានធ្វើឡើងតាំងពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ តែទើបនឹងត្រូវបានផ្សព្វផ្សាជាសាធារណៈ។



ក្រៅពីការបណ្តុះបណ្តាល លោក នេត សាវឿន ថែមទាំងណែនាំឲ្យស្នងការរាជធានី-ខេត្ត យកចិត្តទុកដាក់លើការថែបំប៉ន ការលើកទឹកចិត្ត និង ការហ្វឹកហ្វឺកដល់កងកម្លាំងប្រជាការពារ ដើម្បីក្លាយជាកងកម្លាំងជំនួយប្រកបដោយសមត្ថភាព ក្នុងចលនារក្សាសន្តិសុខ ព្រមទាំងជួយជំរុញការអនុវត្តគោលនយោបាយ «ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព» ឲ្យទទួលបានជោគជ័យ។
 
លោកអគ្គស្នងការនគរបាលជាតិ ពិនិត្យឃើញថា កងកម្លាំងប្រជាការពារ បានចូលរួមយ៉ាងសកម្មជាមួយនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំ-សង្កាត់ និងបានក្លាយជាកម្លាំងជំនួយ ក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និង សុវត្ថិភាពតាមមូលដ្ឋាន៕ 

Tag:
 ប្រជាការពារ
  នេត សាវឿន
© រក្សាសិទ្ធិដោយ thmeythmey.com