កីឡាអន្តរជាតិ
អន្តរជាតិ
Man City ក្លាយជាក្លិបរកចំណូលច្រើនជាងគេលើលោកលើក​ដំបូងក្នុងប្រវត្តិសាស្ត្រ
22, Mar 2022 , 1:59 pm        
រូបភាព
Manchester City ក្លាយជាក្លិបបាល់ទាត់រកចំណូលបានច្រើនជាងគេលើលោកជាលើកដំបូងក្នុងប្រវត្តិសាស្រ្តនៅរដូវកាល​ ២០២០-២១។ នេះបើយោងតាមទិន្នន័យដែលចេញផ្សាយដោយ Deloitte Football Money League ដែលជាក្រុមហ៊ុនប្រឹក្សាពន្ធ និងហិរញ្ញវត្ថុ នៅថ្ងៃទី២២ ខែមីនា។



បើទោះរងផលប៉ះពាល់ដោយជំងឺកូវីដ-១៩ ក្លិបរហ្សនាមមេឃខៀវក្នុងក្របខណ្ឌ Premier League អាចរកចំណូលបាន ៧១០,៨១លានដុល្លារនៅរដូវកាល​ ២០២០-២១។ ចំណូលដ៏ច្រើននេះ ដោយសារមានក្រុមហ៊ុនអ្នកឧបត្ថម្ភបានកើនឡើងដល់ទៅ៦។
 
តាមរយៈចំណូលនេះ ម្ចាស់ជើងឯកលីគកំពូលអង់គ្លេសក្លាយជាក្លិបរកចំណូលបានច្រើនជាងគេលើលោក ដោយនាំមុខ Real Madrid (៧០៤លានដុល្លារ) និង Bayern Munich (៦៧២លានដុល្លារ) ដែលស្ថិតនៅលេខ២ និងលេខ៣។ Barcelona ដែលធ្លាប់នាំមុខគេញឹកញាប់ក្នុងតារាងក្លិបរកចំណូលបានច្រើនជាងគេរបស់ Deloitte​ ស្ថិតនៅ​ចំណាត់​ថ្នាក់​ទី៤ ឯ Manchester United ធ្លាក់ទៅលេខ៥។ Paris St Germain លេខ​៦ និង Liverpool លេខ​៧។
 
Chelsea ម្ចាស់ការពារជើងឯក UEFA Champions League ដែលសព្វថ្ងៃបានដាក់លក់ក្លិប ក្រោយមានការដាក់ទណ្ឌកម្មលើម្ចាស់ក្លិបជាសេដ្ឋីរុស្ស៊ី Roman Abramovich ស្ថិតនៅលំដាប់ទី៨ ។
 
ចំណោមក្លិបបាល់ទាត់ទាំង២០ដែលជាប់ឈ្មោះក្នុងបញ្ជីរបស់ Deloitte មានក្លិបចំនួន១១មកពី Premier League ដែលជាចំនួនខ្ពស់បំផុតមិនធ្លាប់មាន ក្នុងនោះ Wolverhampton Wanderers មានឈ្មោះជាលើកដំបូង និងស្ថិតនៅចំណាត់ថ្នាក់ទី១៧៕
 

Tag:
 Deloitte
  Manchester City
© រក្សាសិទ្ធិដោយ thmeythmey.com